នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៦ ស្អែកនេះ សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។ មានខណៈតំបន់ដែលនឹងមានផលប៉ះពាល់មានដូចជា ៖
១. ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៦ ៖
ក)នៅក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖ មានខណ្ឌចំការមន។
ខ) នៅក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌចំការមន ខណ្ឌសែនសុខ ខណ្ឌដង្កោ។
២. ថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ ២០២៦ ៖
ក)នៅក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖ មានខណ្ឌព្រែកព្នៅ។
ខ) នៅក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌទួលគោក ខណ្ឌឫស្សីកែវ។
៣. ថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២៦ ៖
ក) នៅក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖ មានខណ្ឌឫស្សីកែវ។
ខ) នៅក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌច្បារអំពៅ។
៤. ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៦ ៖
ក) នៅក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌដូនពេញ ខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ៕


