អត្ថបទ PR
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីរបៀបដែល "មីក្រូសរីរាង្គ" ក្នុងពោះវៀនជះឥទ្ធិពលមកលើសុខភាពទូទៅរបស់អ្នក
Tror Sopheap
February 25 2026
39 views

(ភ្នំពេញ) Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពីរបៀបដែល "មីក្រូសរីរាង្គ" ក្នុងពោះវៀនជះឥទ្ធិពលមកលើសុខភាពទូទៅរបស់យើង ។ មានមនុស្សតិចណាស់ដែលដឹងថា រាងកាយរបស់យើងមិនមែនផ្សំឡើងទាំងស្រុងដោយកោសិកាតែម្យ៉ាងនោះទេ។ មីក្រូសរីរាង្គរាប់លានរស់នៅក្នុងពោះវៀនរបស់យើង ហើយចំនួនរបស់ពួកវា លើសពីចំនួនសរុបនៃកោសិកាផ្ទាល់ខ្លួនរបស់យើងទៅទៀត។ ប្រព័ន្ធអេកូឡូស៊ីខ្នាតតូចនេះ ដែលមានបាក់តេរី វីរុស មេរោគផ្សិត និងប្រូតូហ្សូអា ត្រូវបានអ្នកវិទ្យាសាស្ត្រហៅថា "ហ្សែនទីពីរ" ហើយវាជះឥទ្ធិពលយ៉ាងស្ងប់ស្ងាត់ដល់ការរំលាយអាហារ ប្រព័ន្ធភាពស៊ាំ អារម្មណ៍ និងសូម្បីតែមុខងារនៃការយល់ដឹងរបស់យើង។

បាក់តេរីក្នុងពោះវៀន (Gut microbiota) មិនមែនគ្រាន់តែជា "អ្នកដំណើរឆ្លងកាត់" ធម្មតានោះទេ ប៉ុន្តែគឺជាដៃគូរួមរស់ដែលបានវិវត្តន៍មកជាមួយមនុស្សអស់រាប់លានឆ្នាំមកហើយ។ នៅក្នុងពោះវៀនរបស់មនុស្សពេញវ័យដែលមានសុខភាពល្អ មានបាក់តេរីច្រើនជាង ១,០០០ ប្រភេទ ដែលមានទម្ងន់សរុបពី ១ ទៅ ២ គីឡូក្រាម ដែលស្មើនឹងទម្ងន់នៃថ្លើមមួយ។ មីក្រូសរីរាង្គទាំងនេះមានអន្តរកម្មជាមួយយើងតាមបណ្តាញដ៏ស្មុគស្មាញ៖

  • ពួកវាជួយបំបែកជាតិសរសៃដែលពិបាករំលាយ និងបង្កើតអាស៊ីតខ្លាញ់ខ្សែខ្លី (ដូចជា Butyrate) ដើម្បីផ្តល់ថាមពលដល់កោសិកាពោះវៀន។
  • សំយោគសារធាតុចិញ្ចឹម វីតាមីន K និងវីតាមីនក្រុម B
  • បង្ហាត់ប្រព័ន្ធភាពស៊ាំរបស់យើងឱ្យចេះបែងចែករវាងមិត្តនិងសត្រូវ។
  • ចូលរួមក្នុងកិច្ចការគ្រប់គ្រងការរំលាយអាហារ (Metabolism) និងការឆ្លើយតបនឹងការរលាក។
  • ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកវិទ្យាសាស្ត្របានរកឃើញថា ឥទ្ធិពលនៃបាក់តេរីក្នុងពោះវៀនមានវិសាលភាពលើសពីប្រព័ន្ធរំលាយអាហារទៅទៀត តាមរយៈ "Gut-brain axis" ប្រព័ន្ធទំនាក់ទំនងទ្វេទិសនេះអនុញ្ញាតឱ្យមីក្រូសរីរាង្គផលិតសារធាតុសរសៃប្រសាទដូចជា serotonin (ប្រហែល ៩០% ត្រូវបានផលិតនៅក្នុងពោះវៀន), dopamine និង GABA ដែលជះឥទ្ធិពលដោយផ្ទាល់ដល់ការឆ្លើយតបនៃអារម្មណ៍ និងភាពតានតឹង។ ការសិក្សាមួយដែលបានចុះផ្សាយក្នុងទស្សនាវដ្តី Nature Microbiology បានផ្សារភ្ជាប់សមាសភាពជាក់លាក់នៃពោះវៀនទៅនឹងហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត។ ការសិក្សាមួយទៀតក៏បានរកឃើញថា បាក់តេរីក្នុងពោះវៀនរបស់អ្នកជំងឺ Parkinson មានភាពខុសគ្នាខ្លាំងពីមនុស្សដែលមានសុខភាពល្អ ដែលនេះបង្ហាញថាពោះវៀនអាចជាចំណុចចាប់ផ្តើមមួយនៃជំងឺប្រព័ន្ធសរសៃប្រសាទនេះ។

    ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធអេកូឡូស៊ីដ៏តូចឆ្មានេះគឺងាយរងគ្រោះណាស់។ មានកត្តាជាច្រើនដែលរបៀបរស់នៅក្នុងសម័យទំនើបនេះអាចបណ្តាលឱ្យមានអតុល្យភាពបាក់តេរី (ហៅតាមវេជ្ជសាស្ត្រថា Dysbiosis)

    ·   របបអាហារ៖ របបអាហារបែបលោកខាងលិចដែលមានជាតិស្ករ និងខ្លាញ់ខ្ពស់ បានកាត់បន្ថយការទទួលទានជាតិសរសៃដែលចាំបាច់សម្រាប់បាក់តេរីមានប្រយោជន៍។

    ·  ការប្រើប្រាស់ថ្នាំផ្សះហួសកម្រិត៖ ថ្នាំផ្សះដែលមានប្រសិទ្ធភាពខ្លាំងនិងទូលំទូលាយនឹងបោសសម្អាតមីក្រូសរីរាង្គយ៉ាងច្រើនដោយមិនរើសមុខនោះឡើយ។

    ·   សម្ពាធផ្លូវចិត្តរ៉ាំរ៉ៃ៖ ស្ថានភាពស្ត្រេសបន្តបន្ទាប់ផ្លាស់ប្តូរការជ្រាបនៃពោះវៀន និងសមាសធាតុបាក់តេរី។

    ·   ការគេងមិនគ្រប់គ្រាន់៖ រំខានដល់ចង្វាក់ជីវសាស្រ្ត (Circadian rhythm) និងប៉ះពាល់ដល់វដ្តមេតាប៉ូលីសនៃបាក់តេរី។

    ·   ការធ្វើអនាម័យលើសកម្រិត កាត់បន្ថយឱកាសសម្រាប់ការទាក់ទងជាមួយជាមួយមីក្រូសរីរាង្គចម្រុះដទៃទៀតនៅក្នុងបរិស្ថាន។

    ផលប៉ះពាល់លើសុខភាព និងការថែទាំ

    អតុល្យភាពបាក់តេរី​ (Dysbiosis) នេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយជំងឺជាច្រើន។ ជំងឺប្រព័ន្ធរំលាយអាហារដូចជា ជំងឺរលាកពោះវៀន និងរោគសញ្ញាពោះវៀនដែលងាយរងរំញោច (IBS) មានទំនាក់ទំនងនឹងការប្រែប្រួលបាក់តេរីជាក់លាក់។ មនុស្សដែលធាត់លើសទម្ងន់ជាទូទៅមានភាពចម្រុះនៃបាក់តេរីក្នុងពោះវៀនទាប ហើយផ្ទុយទៅវិញមានប្រសិទ្ធភាពក្នុងការស្រូបយកថាមពលខ្ពស់ជាង។ សូម្បីតែជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង ជំងឺអាលែហ្សី និងសូម្បីតែសុខភាពសរសៃឈាមបេះដូង ក៏អាចរងឥទ្ធិពលពីបាក់តេរីទាំងនេះដែរ ដូច្នោះតើយើងគួរថែរក្សា "ប្រព័ន្ធអេកូឡូស៊ីដ៏តូចឆ្មា" នេះដោយរបៀបណា?

    1. របបអាហារចម្រុះគឺជាមូលដ្ឋានគ្រឹះ៖ មីក្រូសរីរាង្គផ្សេងៗគ្នាចូលចិត្តអាហារខុសៗគ្នា ដូច្នេះភាពចម្រុះនៃរបបអាហារគឺជាគន្លឹះក្នុងការរក្សាភាពចម្រុះនៃបាក់តេរី។ បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងសណ្តែកដែលសម្បូរជាតិសរសៃគឺជា "ប្រេងឥន្ធនៈ" សម្រាប់បាក់តេរីមានប្រយោជន៍ អាហារផ្អាប់ដូចជា យ៉ាអួ បន្លែផ្អាប់ និងតែ Kombucha សម្បូរទៅដោយប្រូបាយអូទិក (Probiotics) សកម្ម។ សារធាតុ Polyphenols (ដែលមានក្នុងផ្លែប៊ឺរី តែ និងសូកូឡាខ្មៅ) ក៏មានប្រសិទ្ធភាពជាប្រេបាយអូទិក (Prebiotics) ផងដែរដែលដើរតួជាស្បៀងសម្រាប់ជួយទ្រទ្រង់ដល់បាក់តេរីល្អៗដែលមានស្រាប់នៅក្នុងខ្លួន។
    2. ប្រើប្រាស់ថ្នាំផ្សះដោយឈ្លាសវៃ៖ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យឱ្យបានពេញលេញ និងជៀសវាងការប្រើប្រាស់ដែលមិនចាំបាច់។
    3. គ្រប់គ្រងសម្ពាធផ្លូវចិត្ត និងការគេង៖ ការធ្វើសមាធិ ការហាត់ប្រាណបានទៀងទាត់ និងការរក្សាកាលវិភាគចូលដំណេកឱ្យទៀងទាត់ សុទ្ធតែជួយរក្សាសុខភាពពោះវៀនរបស់អ្នក។
    4. ធម្មជាតិ៖ ចេញទៅក្រៅផ្ទះខ្លះដើម្បីជួយឱ្យមានអន្តរកម្មរវាងអតិសុខមប្រាណចម្រុះក្នុងបរិស្ថាន ដែលអាចមានប្រយោជន៍ដល់​ការលូតលាស់នៃប្រព័ន្ធភាពស៊ាំ និងភាពចម្រុះនៃបាក់តេរីក្នុងខ្លួនយើងបាន។

    ការប្រើប្រាស់អាហារបំប៉ន

    អាហារជួយចិញ្ចឹមប្រព័ន្ធអេកូឡូស៊ីខាងក្នុងខ្លួនរបស់យើង ក៏ប៉ុន្តែមនុស្សនៅក្នុងយុគសម័យថ្មីនេះ ជាទូទៅខ្វះការទទួលទានជាតិសរសៃ។ កត្តានានាដូចជាជីវិតដ៏មមាញឹក ប្រញ៉ាប់ប្រញាល់ របបអាហារគ្មានតុល្យភាព និងការថមថយនូវសកម្មភាពក្រៅផ្ទះ ធ្វើឱ្យរបបអាហារប្រចាំថ្ងៃតែមួយមុខពិបាកឆ្លើយតបទៅនឹងតម្រូវការរាងកាយជាក់ស្តែង។ អាហារបំប៉ន "ប្រូបាយអូទិក​ (Probiotic)" អាចចូលទៅក្នុងពោះវៀនដោយផ្ទាល់ដើម្បីបំពេញបន្ថែមបាក់តេរីមានប្រយោជន៍។ ចំណែក "ប្រេបាយអូទិក (Prebiotics)" (ជាចម្បងគឺជាតិសរសៃរលាយ) គឺមានលក្ខណៈទូទៅជាង ដោយវាផ្តល់អាហារូបត្ថម្ភដល់បាក់តេរីមានប្រយោជន៍ដែលមានស្រាប់។ ទឹកប្រទាលកន្ទុយក្រពើជួយសម្រួលបរិស្ថានក្នុងក្នុងពោះវៀនៗ និងជួយជម្រុញការរីកលូតលាស់នៃប្រូបាយអូទិក។ ការរួមបញ្ចូលគ្នានេះរួមគ្នាបង្កើតបរិស្ថានអេកូឡូស៊ី ដែលកាន់តែអំណោយផលដល់ការលូតលាស់នៃមីក្រូសរីរាង្គចម្រុះ ដោយហេតុនេះបង្កើនតុល្យភាព និងភាពធន់នៃមីក្រូជីវសាស្ត្រពោះវៀន ដែលជះឥទ្ធិពលជាវិជ្ជមានដល់សុខភាព និងភាពស៊ាំទាំងមូល។

    សរុបមក ស្នូលនៃសុខភាពពោះវៀនគឺសុខភាពរបស់បាក់តេរី ហើយការរក្សាតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ីមីក្រូសរីរាង្គ គឺជាការវិនិយោគដ៏សំខាន់បំផុតមួយដែលយើងអាចធ្វើបានសម្រាប់សុខភាពខ្លួនឯង។ ការរក្សាបាក់តេរីក្នុងពោះវៀនឱ្យបានល្អ ស្មើរនឹងការស្រឡាញ់ខ្លួនឯង។

    អំពីក្រុមហ៊ុន Herbalife

    ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

    5

    ៣

    ៤

    12

     

     

    Tror Sopheap
    អំពីអ្នកនិពន្ធ
    គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

    អត្ថបទសរុប៖ 3105

    អត្ថបទទាក់ទង

    #អត្ថបទ PR

    អាហារសុខភាពល្អចាប់ផ្តើមពីគ្រឿងផ្សំដ៏ល្អ នេះគឺជាមូលហេតុដែលអ្នកគួរជ្រើសរើសប្រេងណិបទូនអូលីវឡាយត៍ Neptune Olive Light
    Daneth Mech
    February 25 2026
    6 views

    #អត្ថបទ PR

    ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីរបៀបដែល "មីក្រូសរីរាង្គ" ក្នុងពោះវៀនជះឥទ្ធិពលមកលើសុខភាពទូទៅរបស់អ្នក
    Tror Sopheap
    February 25 2026
    39 views

    #អត្ថបទ PR

    VERA BEAUTY ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយ THE GROW ដើម្បីនាំយក MESO REJURAN ពិតប្រាកដពីក្រុមហ៊ុនមកកាន់ទីផ្សារកម្ពុជា។
    Ngim Peter
    February 23 2026
    47 views

    #អត្ថបទ PR

    ក្រុមហ៊ុន Herbalife បានប្រកាសអំពី ការវិនិយោគទឹកប្រាក់ ៧.៥ លានដុល្លាររបស់លោក Cristiano Ronaldo ទៅក្នុងបច្ចេកវិទ្យា Pro2col™ ដែលស្មើរនឹង ១០% នៃចំណែកភាគហ៊ុនសរុប
    Sreymom Cha
    February 21 2026
    59 views

    #អត្ថបទ PR

    ដំណឹងល្អ! មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ ចុះអនុស្សរណៈយោគយល់គ្នាទទួលយក វ៉ាក់សាំងការពារមេរោគ HPV នាំចូលដោយក្រុមហ៊ុន Mitosis Bioscience មានបញ្ជិកា និងផលិតនៅអាមេរិក សម្រាប់អតិថិជន
    Kaochou Ly
    January 30 2026
    33 views

    #អត្ថបទ PR

    ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពី អត្ថប្រយោជន៍នៃម្សៅប្រូតេអ៊ីន និងរបៀបរៀបចំអាហារក្រឡុកដែលមានជីវជាតិ
    Sreymom Cha
    January 27 2026
    271 views
    អត្ថបទថ្មីៗ
    #អត្ថបទ PRFebruary 25 2026
    អាហារសុខភាពល្អចាប់ផ្តើមពីគ្រឿងផ្សំដ៏ល្អ នេះគឺជាមូលហេតុដែលអ្នកគួរជ្រើសរើសប្រេងណិបទូនអូលីវឡាយត៍ Neptune Olive Light
    #ព័ត៌មានFebruary 25 2026
    តិចដាច់ភ្លើងអត់ដឹងខ្លួន! តាមEDC បញ្ជាក់ថាខណ្ឌខ្លះនៅភ្នំពេញដាច់ភ្លើង ៤ថ្ងៃ តាមថ្ងៃ តាមម៉ោងបានកំណត់នេះ
    #អត្ថបទ PRFebruary 25 2026
    ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីរបៀបដែល "មីក្រូសរីរាង្គ" ក្នុងពោះវៀនជះឥទ្ធិពលមកលើសុខភាពទូទៅរបស់អ្នក
    #ព័ត៌មានFebruary 24 2026
    មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផ្តល់ជូនការព្យាបាល និងវះកាត់ជំងឺភ្នែកដោយឥតគិតថ្លៃ ទាំង ៦ថ្ងៃនេះ
    #ចិត្តសាស្ត្រFebruary 24 2026
    អ្នកមានអត្តចរិត ១នេះ បំផ្លាញគ្រួសារ ដឹកនាំជីវិតក៏បរាជ័យ និងផ្លូវចិត្តក៏ចុះខ្សោយទៀត
    #ព័ត៌មានFebruary 24 2026
    ប.ស.ស. កុមារ មានអត្ថប្រយោជន៍ទាំងនេះ ក្នុងការព្យាបាលដោយឥតគិតថ្លៃ

    Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

    ទំនាក់ទំនងពួកយើង

    #HH36, St 265, Sangkat Teok Laok III, Khan Toul Kork

    sam.businesscambodia@gmail.com

    (+855) 98 850 854 / (+855) 17 300 755 / 93 300 755

    ©2024 Healthy Cambodia. All Rights Reserved.

    Developed by: Technology Cambodia