អត្ថបទ PR
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពី អត្ថប្រយោជន៍នៃម្សៅប្រូតេអ៊ីន និងរបៀបរៀបចំអាហារក្រឡុកដែលមានជីវជាតិ
Sreymom Cha
January 27 2026
294 views

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពីអត្ថប្រយោជន៍នៃម្សៅប្រូតេអ៊ីន និងការរៀបចំអាហារក្រឡុកដែលមានជីវជាតិល្អ។ ប្រូតេអ៊ីនមានមុខងារសំខាន់ៗជាច្រើន ក្រៅពីជាផ្នែកមួយនៃគ្រឿងបង្គុំនៃសក់ ស្បែក ក្រចក សរីរាង្គ និងសាច់ដុំ វាក៏ជួយជំរុញការលូតលាស់សាច់ដុំ និងជួយគ្រប់គ្រងចំណង់អាហារផងដែរ។ បច្ចុប្បន្ននេះ មានអាហាររូបត្ថម្ភប្រូតេអ៊ីនជាច្រើនរួមមាន៖ ម្សៅប្រូតេអ៊ីន អាហារក្រឡុករួចជាស្រេច និងប្រូតេអ៊ីនបារ (protein bars)។

Photo 2026 01 27 10 42 42


ទោះបីជាផលិតផលទាំងនេះផ្តល់ភាពងាយស្រួលក៏ដោយ ក៏ពួកវាមិនមែនសម្រាប់ប្រើជំនួសអាហារដែលមានជាតិប្រូតេអ៊ីនសុខភាពទាំងស្រុងនោះទេ។ ផ្ទុយទៅវិញ ប្រូតេអ៊ីនទាំងនេះគឺប្រើដើម្បីជួយបំពេញបន្ថែមជីវជាតិបំប៉ន  ពីលើការទទួលទានទូទៅរបស់អ្នក ដើម្បីជួយឱ្យអ្នកអាចសម្រេចបាននូវតម្រូវការ និងគោលដៅសុខភាពរបស់អ្នក។
តើម្សៅប្រូតេអ៊ីនមានតួនាទីអ្វីខ្លះ? 

Photo 2026 01 27 10 42 48


ម្សៅប្រូតេអ៊ីនគឺជាប្រភពប្រូតេអ៊ីនដែលប្រមូលផ្តុំ និងត្រូវបានផលិតចេញពីប្រភពផ្សេងៗគ្នា៖


•    ប្រូតេអ៊ីន Whey៖ ផលិតចេញពីទឹកដោះគោ
•    ប្រូតេអ៊ីនពីរុក្ខជាតិ៖ ជាធម្មតាផលិតចេញពីសណ្តែកសៀង ឬការលាយបញ្ចូលគ្នានៃប្រូតេអ៊ីនរុក្ខជាតិផ្សេងទៀតដូចជា អង្ករ Quinoa សណ្តែកបារាំងជាដើម។
ផលិតផលទាំងនេះភាគច្រើនផ្តល់ប្រូតេអ៊ីនប្រហែល ២០ ឬ ៣០ ក្រាមក្នុងការទទូលទានម្តង។ ប្រូតេអ៊ីនក្នុងទម្រង់ជាម្សៅ អនុញ្ញាតឱ្យអ្នកអាចគ្រប់គ្រងបរិមាណប្រូតេអ៊ីនដែលអ្នកត្រូវការបានដោយងាយស្រួល ដោយគ្រាន់តែលាយចូលក្នុងអាហារដូចជា អាហារក្រឡុក, smoothies, Oatmeal, យ៉ាអួជាដើម។
តើអ្វីទៅជាអត្ថប្រយោជន៍នៃម្សៅប្រូតេអ៊ីន? 
មានការស្រាវជ្រាវជាច្រើនដែលគាំទ្រដល់អត្ថប្រយោជន៍ប្រូតេអ៊ីន៖
•    ការកសាងសាច់ដុំ៖ ប្រូតេអ៊ីនជួយទ្រទ្រង់កម្លាំងសាច់ដុំ និងកសាងម៉ាសសាច់ដុំបន្ទាប់ពីការហ្វឹកហាត់។ ការសិក្សាលើអត្តពលិកបានរកឃើញថា ប្រូតេអ៊ីនសណ្តែកសៀង និងប្រូតេអ៊ីន whey មានប្រសិទ្ធភាពស្មើគ្នាក្នុងការកសាងសាច់ដុំ ។
•    ការគ្រប់គ្រងចំណង់អាហារ៖ អាហាររូបត្ថម្ភប្រូតេអ៊ីនជួយឱ្យមានអារម្មណ៍ឆ្អែតបានយូរ និងជួយទប់ស្កាត់ចំណង់អាហារ និងគ្រប់គ្រងការឃ្លានបាន។ 
•    ការសម្រកទម្ងន់៖ ចំពោះអ្នកដែលលើសទម្ងន់ ឬធាត់ ការប្រើប្រាស់ប្រូតេអ៊ីននឹងនាំឱ្យមានការកាត់បន្ថយទម្ងន់ខ្លួន និងខ្លាញ់សរុប។
•    សុខភាពមនុស្សចាស់៖ ចំពោះមនុស្សចាស់ វាមានប្រសិទ្ធភាពក្នុងការដើរតួជាអ្នកការពារ និងទប់ទល់នឹងជំងឺសាច់ដុំចុះខ្សោយ (sarcopenia) ឬការបាត់បង់ម៉ាសសាច់ដុំ។

Photo 2026 01 27 10 42 54


របៀបប្រើប្រាស់ និងការរក្សាទុក 


ជាការពិតណាស់អ្នកមិនអាចរំលងប្រភពប្រូតេអ៊ីនដើមនោះទេដូចជា ត្រី បសុបក្សី សាច់គ្មានខ្លាញ់ និងប្រូតេអ៊ីនពីរុក្ខជាតិ។ ម្សៅប្រូតេអ៊ីនគឺជាវិធីដ៏ងាយស្រួលក្នុងការបញ្ចូលបន្ថែមនូវប្រូតេអ៊ីនទៅក្នុងរបបអាហារនានា ដូចជា អាហារក្រឡុក ស៊ុប នំដុត និង Cereal ជាដើម។ •អត្តពលិក និងអ្នកហាត់ប្រាណក៏អាចប្រើប្រាស់វាសម្រាប់ការឡើងទម្ងន់ ឬការស្តារកម្លាំងឡើងវិញក្រោយការហាត់ប្រាណបានផងដែរ។ 

Photo 2026 01 27 10 43 00


ការរក្សាទុក៖ រក្សាទុកម្សៅប្រូតេអ៊ីននៅក្នុងកន្លែងត្រជាក់ និងស្ងួតដើម្បីធានាថាគុណភាពរបស់វានៅស្រស់។ ការរក្សាទុកបានត្រឹមត្រូវ វាអាចទុកបានជាច្រើនខែ ប៉ុន្តែសូមយកចិត្តទុកដាក់លើកាលបរិច្ឆេទផុតកំណត់នៅលើកញ្ចប់ផងដែរ។


រៀបចំអាហារក្រឡុកងាយៗ


សម្រាប់ការប្រើប្រាស់ ចំនួនស្លាបព្រាដែលត្រូវប្រើគឺអាស្រ័យលើការណែនាំលើសម្បកកញ្ចប់ ព្រោះម៉ាកនីមួយៗអាចមានបរិមាណខុសៗគ្នា។
រៀបចំបែបងាយៗ
1.    រៀបចំគ្រឿងផ្សំ និងម៉ាស៊ីនក្រឡុក
2.    បន្ថែមទឹក ឬទឹកដោះគោតាមការណែនាំលើកញ្ចប់
3.    ដាក់ម្សៅប្រូតេអ៊ីនតាមការណែនាំ
4.    ដាក់ទឹកកក ៣ ទៅ ៥ ដុំ
5.    ក្រឡុកឱ្យម៉ដ្ឋ ជាការស្រេច

អ្នកអាចបន្ថែមអាហាររូបត្ថម្ភបន្ថែមទៀតបានទៅតាមតម្រូវការជាក់ស្តែង។

Photo 2026 01 27 10 43 06


វិធីបង្កើនជីវជាតិបន្ថែម៖


•    ផ្លែឈើ និងបន្លែ៖ ក្រៅពីផ្លែប៊ឺរី ឬចេក អ្នកអាចសាកល្បងជាមួយ ផ្លែគីវី គ្រាប់ទទឹម ក្រុមផ្លែត្រសក់ស្រូវ ឬឱឡឹកបាន។ បន្លែដូចជា ការ៉ុត ល្ពៅ ក៏ជាជម្រើសដ៏ល្អផងដែរ។
•    ខ្លាញ់ដែលមានប្រយោជន៍៖ គ្រាប់ធញ្ញជាតិដូចជា flax, hemp, chia ឬគ្រាប់ផ្កាឈូករ័ត្ន ជួយបន្ថែមជាតិរ៉ែ និងអាស៊ីតខ្លាញ់អូមេហ្គា-៣។ អ្នកក៏អាចរកគ្រាប់ធញ្ញជាតិដទៃទៀតដូចជា អាល់ម៉ុន, គ្រាប់រីករាយ (pistachio) ឬផ្លែបឺរ វាជួយផ្តល់នូវកាកសរសៃ ជាតិសង្កសីល្អៗផងដែរ។
•    កាកសរសៃ (Fiber)៖ ស្រូវអូត (oats), ផ្លែប៉ោម និងបន្លែបៃតង ជួយបង្កើនកាកសរសៃដែលជួយឱ្យឆ្អែតបានយូរ និងជួយដល់សម្រួលដល់ប្រព័ន្ធបញ្ចេញចោល។
•    គ្រឿងទេស និងរុក្ខជាតិ៖ អ្នកអាចបន្ថែមរសជាតិជាមួយ cinnamon, ខ្ញី ឬជីអង្កាម (mint)បន្ថែមបាន។
•    បន្ថែមសំបកក្រូចឆ្មារ ឬសំបកក្រូចពោធិ៍សាត់ស្រស់ៗ បន្តិចបន្តួច នឹងជួយបន្ថែមរសជាតិស្រស់ស្រាយ ហើយវាក៏មានផ្ទុកនូវប្រេងដែលមានអត្ថប្រយោជន៍ចំពោះសុខភាពផងដែរ។ 
•    ការគាំទ្រប្រព័ន្ធរំលាយអាហារ៖ អាចដាក់បន្ថែមយ៉ាអួទៀតក៏បាន ដែលវាសម្បូរទៅដោយប្រូបាយអូទិក (probiotics) ជួយដល់សុខភាពរំលាយអាហារ។ ខ្ញី និងជីអង្កាមក៏ត្រូវបានគេស្គាល់ថាជួយដល់ដំណើរការរំលាយអាហារផងដែរ។
ការបន្ថែមគ្រឿងផ្សំផ្សេងៗអនុញ្ញាតឱ្យអ្នកទទួលបានជម្រើសអាហារូបត្ថម្ភដែលសម្បូរបែប និងឆ្ងាញ់សម្រាប់សុខភាពប្រចាំថ្ងៃ។

 

អំពីក្រុមហ៊ុន Herbalife
ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

Sreymom Cha
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 28

អត្ថបទទាក់ទង

#អត្ថបទ PR

តារាសម្តែង សិទ្ធី នីកា បង្ហាញអាថ៌កំបាំងក្នុងការបំពេញការងារផង និងថែរក្សាគ្រួសារផង
Daneth Mech
March 10 2026
28 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ #GivetoGain៖ ហេតុអ្វីបានជាការថែទាំសុខភាពខ្លួនឯង គឺជាកាតព្វកិច្ចដែលអ្នកមិនគួរមើលរំលង?
Sreymom Cha
March 8 2026
22 views

#អត្ថបទ PR

អត្តសញ្ញាណនៃ «ជំនួយការ» ទឹកលាងចានថ្មី ដែលជួយឱ្យអ្នកនាង សិទ្ធី នីកា លេចធ្លោក្នុងតួនាទីជាស្ត្រីមេផ្ទះ ត្រូវបានបង្ហាញឱ្យដឹង
Daneth Mech
February 26 2026
291 views

#អត្ថបទ PR

អាហារសុខភាពល្អចាប់ផ្តើមពីគ្រឿងផ្សំដ៏ល្អ នេះគឺជាមូលហេតុដែលអ្នកគួរជ្រើសរើសប្រេងណិបទូនអូលីវឡាយត៍ Neptune Olive Light
Daneth Mech
February 25 2026
265 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីរបៀបដែល "មីក្រូសរីរាង្គ" ក្នុងពោះវៀនជះឥទ្ធិពលមកលើសុខភាពទូទៅរបស់អ្នក
Tror Sopheap
February 25 2026
83 views

#អត្ថបទ PR

VERA BEAUTY ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយ THE GROW ដើម្បីនាំយក MESO REJURAN ពិតប្រាកដពីក្រុមហ៊ុនមកកាន់ទីផ្សារកម្ពុជា។
Ngim Peter
February 23 2026
57 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
5 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
4.9 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
4.1 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
3.1 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះ មាន ប.ស.ស ត្រូវដាក់ឯកសាទាំងនេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល
Tror Sopheap
March 4 2026
2.5 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 13 2026
ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
#ព័ត៌មានMarch 13 2026
អ្នកបង់ប.ស.ស គ្មានសមត្ថភាពការងារ គ្រួសារទទួលបានប្រាក់សោធន តែត្រូវគ្រប់លក្ខខណ្ឌ ៣នេះសិន
#អាហារMarch 12 2026
លើកដាច់ៗ អ្នកផឹកស្រានាំឱ្យខួរក្បាលកើតជំងឺកាចៗ មុខច្រើនណាស់
#ព័ត៌មានMarch 12 2026
ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
#ព័ត៌មានMarch 11 2026
តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
#ជំងឺMarch 11 2026
នេះជារបបអាហារអ្នកជំងឺតម្រងនោម ចាំបាច់ត្រូវប្រុងប្រយ័ត្នបំផុត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia