អត្ថបទ PR
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីវិធីសាស្រ្តដែលទឹកជួយទ្រទ្រង់ប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ
Sreymom Cha
March 20 2026
146 views

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពី របៀបដែលទឹកជួយទ្រទ្រង់ប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ។ ទឹកគឺជាកត្តាចម្បងបំផុតដែលជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានរលូន តាំងពីចំណុចចាប់ផ្ដើមរហូតដល់បញ្ចប់។ បច្ចុប្បន្ន ការយកចិត្តទុកដាក់លើសុខភាពប្រព័ន្ធរំលាយអាហារមានការកើនឡើងយ៉ាងខ្លាំង ដោយសារការរកឃើញថ្មីៗអំពី "មីក្រូជីវចម្រុះក្នុងពោះវៀន" (Gut Microbiome)។ វាគឺជាបណ្តុំបាក់តេរីដែលរស់នៅក្នុងបំពង់រំលាយអាហារ ហើយមានឥទ្ធិពលយ៉ាងខ្លាំងដល់ប្រព័ន្ធសុខភាពទូទៅនៃរាងកាយទាំងមូល។

Photo 2026 03 20 08 46 40


អ្នកប្រហែលជាបានដឹងខ្លះស្រាប់មកហើយថា ដើម្បីរក្សាប្រព័ន្ធរំលាយអាហាររបស់អ្នកឱ្យមានសុខភាពល្អ ការទទួលទានប្រូបាយអូទិក (probiotics - បាក់តេរី "ល្អ") ក៏ដូចជា ព្រីបីយូទិក (prebiotics - "អាហារ" សម្រាប់ប្រូបាយអូទិក) និងជាតិសរសៃឱ្យបានគ្រប់គ្រាន់ គឺជារឿងសំខាន់ដែលអ្នកមិនគួរមើលរំលង។ ប៉ុន្តែមានរឿងមួយដែលសាមញ្ញ និងរឹតតែសំខាន់នោះគឺ៖ ទឹក។ ទឹកមានវត្តមាននៅក្នុងគ្រប់ជំហាននៃដំណើរការរំលាយអាហារ ហេតុដូច្នោះហើយទើបការរក្សាជាតិទឹកឱ្យបានគ្រប់គ្រាន់មានសារៈសំខាន់ខ្លាំងចំពោះសុខភាពរបស់អ្នក។

Photo 2026 03 20 08 46 35


តើទឹកជួយដល់ការរំលាយអាហារយ៉ាងដូចម្តេច? 


ចាប់ផ្តើមតាំងពីចំណុចដំបូងបំផុតនៃដំណើរការរំលាយអាហារ ទឹកគឺជាសមាសធាតុសំខាន់នៃទឹកមាត់។ ទឹកមាត់មានមុខងារជាច្រើនដូចជា៖
•    វាជួយធ្វើឱ្យអាហារមានសំណើម ដែលបង្កភាពងាយស្រួលក្នុងការទំពា និងលេបចូល
•    ទឹកមាត់ក៏មានផ្ទុកអង់ស៊ីម ដែលវាដើរតួជាអ្នកបំបែកសារធាតុអាហារដូចជា ជាតិខ្លាញ់ និងកាបូអ៊ីដ្រាត តាំងពីដំបូងបំផុតមុនក្រពះទៅទៀត
នៅពេលអាហារឆ្លងកាត់ចូលទៅក្នុងក្រពះ ទឹកក្រពះត្រូវបានបញ្ចេញមក។ ទឹកទាំងនោះក៏មានផ្ទុកនូវអង់ស៊ីម ដែលនឹងចាប់ផ្តើមបំបែកប្រូតេអ៊ីន និងកាបូអ៊ីដ្រាតនៅក្នុងអាហារដែលអ្នកញ៉ាំឱ្យទៅជាផ្នែកតូចៗ ទើបបញ្ជូនទៅកាន់ពោះវៀនតូច ដែលជាកន្លែងកើតមានការរំលាយអាហារភាគច្រើន។ ក្នុងដំណាក់កាលនេះ ទឹកក៏ត្រូវការជាចាំបាច់ផងដែរ ដើម្បីផលិតទឹករំអិលដែលស្រោបផ្នែកខាងក្នុងនៃក្រពះរបស់អ្នក ដែលជួយការពារពីអាស៊ីតក្រពះ។ គួរឱ្យកត់សម្គាល់ផងដែរថា វាមិនមែនជាការពិតនោះទេនូវការលើកឡើងមួយថា ការផឹកទឹកជាមួយអាហារនឹងធ្វើឱ្យទឹកក្រពះរាវខ្លាំង រហូតដល់វាមិនអាចធ្វើការងារបាន។ តែផ្ទុយទៅវិញ ការមានជាតិទឹកគ្រប់គ្រាន់នឹងជួយជម្រុញដំណើរការនេះឱ្យកាន់តែល្អទៅវិញទេ។

Photo 2026 03 20 08 46 29


របៀបដែលទឹកទ្រទ្រង់សុខភាពពោះវៀន 


នៅពេលអាហារផ្លាស់ទីតាមពោះវៀនតូច មានសកម្មភាពរំលាយអាហារជាច្រើនដែលទឹកជួយសម្របសម្រួល៖
•    សារធាតុរាវ (ដែលបញ្ចេញពីក្នុងខ្លួន) កាន់តែច្រើន ត្រូវបានបញ្ចេញទៅក្នុងពោះវៀនតូច ពីស្រទាប់ផ្ទៃខាងក្នុងនៃពោះវៀនផ្ទាល់ ក៏ដូចជាពីលំពែង និងថ្លើមផងដែរ។


•    អង់ស៊ីមធ្វើការដើម្បីពន្លឿនដំណើរការ និងជួយរៀបចំសម្របសម្រួលការស្រូបយកនៅដំណាក់កាលចុងក្រោយនៃការរំលាយអាហារ៖ អាស៊ីតអាមីណូពីប្រូតេអ៊ីន អាស៊ីតខ្លាញ់ពីជាតិខ្លាញ់ និងម៉ូលេគុលស្ករនីមួយៗពីកាបូអ៊ីដ្រាត។
•    ការស្រូបយកសារធាតុចិញ្ចឹមភាគច្រើនកើតឡើងនៅក្នុងពោះវៀនតូច ហើយបន្ទាប់មកសារធាតុចិញ្ចឹមដែលរំលាយរួច នឹងឆ្លងកាត់ទៅកាន់ចរន្តឈាមរបស់អ្នក។
នៅពេលដំណើរការរំលាយអាហារបន្តនៅក្នុងពោះវៀនធំ ទឹកក៏មានសារៈសំខាន់ខ្លាំងផងដែរ៖
•    ជាតិសរសៃរលាយ (Soluble fibers) ដែលអ្នកទទួលទាន (មាននៅក្នុងអាហារដូចជា អូត សណ្តែក និងបាឡេ) វានឹងរលាយក្នុងទឹក ហើយប៉ោង និងរីកមាឌ ដែលវានឹងជួយរាងកាយស្រូបយកជាតិស្ករយឺតៗ និងបញ្ជុះកូឡេស្តេរ៉ុល។
•    ជាតិសរសៃមិនរលាយ (Insoluble fiber) ដែលអ្នកទទួលទាន (មាននៅក្នុងអាហារដូចជា គ្រាប់ធញ្ញជាតិ និងបន្លែភាគច្រើន) គឺនឹងចាប់យក និងបឺតយកទឹក ដែលវាជួយជំរុញដល់ការបន្ទោបង់ឱ្យបានទៀងទាត់។


គួរបញ្ជាក់ផងដែរថា ផ្នែកខាងក្រោមនៃពោះវៀន ក៏ជាកន្លែងដែលរាងកាយរបស់អ្នកស្រូបយកជាតិរ៉ែភាគច្រើនដែលអ្នកទទួលទាន ហើយទឹកនៅទីនោះជាអ្នកជួយសម្រួលដល់ការស្រូបយកនូវសារធាតុរ៉ែទាំងអស់នោះ។


ជាការពិតណាស់ ប្រព័ន្ធរំលាយអាហារដែលមានសុខភាពល្អ គឺពឹងផ្អែកលើការមានជាតិសរសៃគ្រប់គ្រាន់។ បន្ថែមពីនេះ ការហាត់ប្រាណក៏មានសារៈសំខាន់ផងដែរ នៅពេលអ្នកធ្វើចលនាសាច់ដុំឆ្អឹងអំឡុងពេលហាត់ប្រាណ អ្នកក៏កំពុងជំរុញសាច់ដុំ  រលោង (Smooth muscle) នៃបំពង់រំលាយក្នុងពេលតែមួយ ដែលវានឹងជួយជំរុញការបន្ទោបង់មានភាពទៀងទាត់។ បើទោះបីជាអ្វីដែលលើកឡើងមកនេះសំខាន់កម្រិតណាក៏ដោយ ក៏សូមកុំភ្លេចរឿងដ៏សាមញ្ញបំផុតមួយគឺទឹក ហើយអ្នកត្រូវប្រាកដថាអ្នកទទួលទានជាតិទឹកបានច្រើន និងទៀងទាត់ជារៀងរាល់ថ្ងៃ ដើម្បីរក្សាប្រព័ន្ធរំលាយអាហារទាំងស្រុងឱ្យដំណើរការបានរលូន។

អំពីក្រុមហ៊ុន Herbalife


ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

Sreymom Cha
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 36

អត្ថបទទាក់ទង

#អត្ថបទ PR

IHH Healthcare Malaysia ពង្រឹងលទ្ធភាពទទួលបានការថែទាំពីគ្រូពេទ្យឯកទេសសម្រាប់អ្នកជំងឺកម្ពុជា
Tror Sopheap
June 26 2026
36 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីសុខភាពមេតាប៉ូលីស - បណ្តាញទំនាក់ទំនងគ្នានៅក្នុងរាងកាយរបស់អ្នក
Sreymom Cha
June 15 2026
54 views

#អត្ថបទ PR

ក្រុមហ៊ុន GRAB សហការជាមួយមន្ទីរពេទ្យ INTERCARE បើកដំណើរការកម្មវិធីសង្គ្រោះបឋម សម្រាប់ដៃគូបើកបរនៅរាជធានីភ្នំពេញ
Sreymom Cha
June 11 2026
26 views

#អត្ថបទ PR

ក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប បាន​ប្រកាស​សម្ពោធ​ជា​ផ្លូវការ​នូវ​ផលិតផល​ ទឹកដោះ​គោម្សៅ VITALITÉ ​សម្រាប់​មនុស្ស​ពេញវ័យ អាយុចាប់ពី ៣៥ ឆ្នាំឡើង
Thida Pet
June 6 2026
68 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីគន្លឹះ ៥ យ៉ាង ដើម្បីរក្សាសុខភាពបេះដូងឱ្យរឹងមាំទៅតាមវ័យ
Sreymom Cha
June 5 2026
106 views

#អត្ថបទ PR

មិនធម្មតាស្ត្រីវ័យ ១០២ ឆ្នាំ អាចដើរឡើងវិញបានក្នុងរយៈពេល ៤៨ ម៉ោង ក្រោយវះកាត់ត្រគាកនៅមន្ទីពេទ្យមួយនេះ
Tror Sopheap
June 3 2026
194 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia