អត្ថបទ PR
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីការចាប់គូរអាហារដែលត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន
Sreymom Cha
April 21 2026
291 views

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពី ការចាប់គូរអាហារដោយឆ្លាតវៃ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន។ អាហារូបត្ថម្ភល្អមិនមែនសំដៅលើការទទួលទានតែអាហារដែលកំពូល (Superfood) ឬវីតាមីនតែមួយមុខៗនោះទេ។ ផ្ទុយទៅវិញគឺជាការទទួលទានឱ្យមានតុល្យភាពចម្រុះមុខ ដើម្បីផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់រាងកាយសម្រាប់ការលូតលាស់ និងសុខុមាលភាពទូទៅ។ ការចាប់គូអាហារនឹងជួយឱ្យរាងកាយស្រូបយក និងប្រើប្រាស់សារធាតុចិញ្ចឹមទាំងនោះបានកាន់តែមានប្រសិទ្ធភាព។

Photo 2026 04 21 13 01 07

វិទ្យាសាស្ត្រអាហារូបត្ថម្ភបានទទួលស្គាល់ថា ការរួមបញ្ចូលគ្នានៃអាហារមួយចំនួនអាចមានឥទ្ធិពលលើកម្រិតសារធាតុចិញ្ចឹមអាចត្រូវបានស្រូបយក និងប្រើប្រាស់ដោយរាងកាយ។ ដូចនេះ អ្នកក៏មានអំណាចអាចជម្រុញការស្រូបយកសារធាតុចិញ្ចឹមនៃសារពាង្គកាយខាងក្នុងបានផងដែរ តាមរយៈការផ្គួរផ្គងអាហារនីមួយៗដោយខ្លួនឯង។ វិធីមួយក្នុងចំណោមវិធីដែលងាយស្រួលបំផុតនោះ គឺការផ្លាស់ប្តូរមុខម្ហូប និងការទទួលទានអាហារសុខភាពចម្រុះឱ្យបានទៀងទាត់ ជាជាងការទទួលទានអាហារដដែលៗរាល់ថ្ងៃ។ តើអ្នកមានដឹងទេថាការផ្គូរផ្គងអាហារមួយចំនួនអាចផ្តល់អត្ថប្រយោជន៍ដល់រាងកាយច្រើនជាងការដែលអ្នកញ៉ាំអាហារទាំងនោះដាច់ដោយឡែកពីគ្នា?

Photo 2026 04 21 13 01 00


ការចាប់គូរអាហារឆ្លាតវៃទាំង ៥ យ៉ាង៖

  1.    បន្លែចម្រុះ ដូចជា ស្ពៃពួយឡេង ការ៉ុត ម្ទេសប្លោក និងប៉េងប៉ោះ មានផ្ទុកសារធាតុ Carotenoids មិនត្រឹមតែធ្វើឱ្យរុក្ខជាតិមានពណ៌ស្រស់ស្អាតប៉ុណ្ណឹងទេ ប៉ុន្តែវាក៏ដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។ សមាសធាតុនេះវារលាយក្នុងខ្លាញ់ មានន័យថាវានឹងត្រូវបានស្រូបយកបានល្អប្រសើរ នៅពេលញ៉ាំជាមួយជាតិខ្លាញ់ខ្លះ។ អ្នកអាចបន្ថែមជាតិខ្លាញ់ល្អបានតាមវិធីជាច្រើន៖ លាយប្រេងអូលីវលើសាឡាត់ បន្ថែមគ្រាប់ធញ្ញជាតិបន្តិចបន្តួចទៅក្នុងបន្លែឆ្អិន ឬបន្ថែមផ្លែបឺរជាដើម។ តាមរយៈការធ្វើបែបនេះ រាងកាយរបស់អ្នកអាចស្រូបយកសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រយោជន៍ទាំងនេះបានកាន់តែប្រសើរ។

  2.  វីតាមីន C ជាមួយជាតិដែក ជួយទ្រទ្រង់ដល់ដំណើរអុកស៊ីសែន និងជួយដល់មេតាប៉ូលីសក្នុងការបំប្លែងអាហារជាថាមពល។ វីតាមីន និងជាតិដែកនេះមាននៅក្នុងប្រភពរុក្ខជាតិ និងសាច់សត្វ។ ជាតិដែកប្រភេទ Heme ដែលមាននៅក្នុង សាច់បក្សី ត្រី និងស៊ុត រាងកាយងាយស្រូបយកដោយមានប្រសិទ្ធភាព ខណៈដែលជាតិដែកប្រភេទ Non-heme ពីអាហាររុក្ខជាតិដូចជា សណ្តែក សណ្តែកបណ្តុះ ស្ពៃពួយឡេង និងធញ្ញជាតិ រាងកាយស្រូបយកបានតិចតែប៉ុណ្ណោះ។ វីតាមីន C ជួយបង្កើនការស្រូបយកជាតិដែកប្រភេទ Non-heme នេះ។ អ្នកអាចទទួលទានបន្ថែមវីតាមីន C រួមគ្នា តួយ៉ាងការទទួលទានប៉េងប៉ោះ ផ្លែក្រូច និងស្ត្របឺរី ដោយយកពួកវាទៅលាយបញ្ចូលនិងមុខម្ហូបដទៃដែលសម្បូរវីតាមីន C ស្រាប់ ដើម្បីជួយឱ្យរាងកាយរបស់អ្នកស្រូបយកជាតិដែកប្រភេទ Non-heme នេះបានដោយមានប្រសិទ្ធភាព។ 

អាហារក្រឡុកប្រូតេអ៊ីន ដែលមានបន្ថែមជាតិដែកមករួចស្រេច ក៏អាចជួយបំពេញតម្រូវការជាតិដែកបានដែរ ហើយនៅពេលចាប់គូជាមួយអាហារសម្បូរវីតាមីន C ជាតិដែកនឹងត្រូវបានស្រូបយកយ៉ាងល្អប្រសើរ។ ដូច្នោះអ្នកអាចសាកបន្ថែមផ្លែឈើដូចជា ផ្លែម្នាស់ ស្ត្រប៊ឺរី ឬផ្លែស្វាយ ទៅក្នុងអាហារក្រឡុករបស់អ្នកបាន។ ការបន្ថែមបន្តិចបន្តួចទាំងនេះ អាចបង្កើតភាពខុសប្លែកគ្នា ក្នុងការបំពេញតម្រូវការសារធាតុចិញ្ចឹមប្រចាំថ្ងៃបាន។


3.    តែបៃតង ជាមួយអាហារដែលសម្បូរវីតាមីន C តែបៃតងមានសមាសធាតុរុក្ខជាតិដ៏មានប្រយោជន៍ហៅថា Catechins ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ ការបន្ថែមក្រូចឆ្មារទៅក្នុងតែរបស់អ្នក ឬការទទួលទានវារួមជាមួយផ្លែឈើដែលសម្បូរវីតាមីន C (ដូចជា ក្រូច ស្ត្រប៊ឺរី ឬគីវី) ជួយឱ្យការស្រូបយកសមាសធាតុទាំងនេះមានភាពប្រសើរឡើង។ ប្រសិនបើអ្នកមានទម្លាប់ទទួលទានតែបៃតង ការចាប់គូវាជាមួយអាហារសម្រន់ដែលមានតុល្យភាព និងមានវីតាមីន C គឺរឹតតែល្អ។ ហើយប្រសិនបើអាហារសម្រន់របស់អ្នកមានជាតិប្រូតេអ៊ីន និងជាតិសរសៃ (Fiber) ច្រើនទៀត នោះវាកាន់តែប្រសើរព្រោះវានឹងជួយផ្តល់ថាមពលបានយូរ។ 


4.    វីតាមីន D ជាមួយអាហារសម្បូរកាល់ស្យូម៖ វីតាមីន D ចាំបាច់សម្រាប់ជួយឱ្យរាងកាយស្រូបយកកាល់ស្យូម ដែលទ្រទ្រង់ដល់សុខភាពឆ្អឹង និងមុខងារសាច់ដុំ។ ត្រីដែលមានជាតិខ្លាញ់ដូចជា ត្រីសាល់ម៉ុន ត្រីបេកា និង ស៊ុតផ្តល់នូវវីតាមីន D បន្លែស្លឹកបៃតង អាហារធ្វើពីទឹកដោះគោ និងភេសជ្ជៈធ្វើពីរុក្ខជាតិដែលបន្ថែមសារធាតុចិញ្ចឹម ជួយផ្តល់នូវកាល់ស្យូម។ សម្រាប់អ្នកដែលមិនសូវទទួលទានសាច់ ផលិតផលដែលមានសារធាតុចិញ្ចឹម ឬអាហារបំប៉នដែលផ្តល់វីតាមីន D អាចជួយបំពេញចន្លោះខ្វះខាតទាំងនេះបាន។ នៅពេលរួមបញ្ចូលគ្នាជាមួយអាហារសម្បូរកាល់ស្យូម មិនថាពីប្រភពរុក្ខជាតិ ឬសត្វនោះទេ ពួកវាអាចជួយទ្រទ្រង់តម្រូវការរាងកាយរបស់អ្នកបាន។ 


5.    មនុស្សពេញវ័យជាច្រើនមិនសូវទទួលទានប្រូតេអ៊ីន និងជាតិសរសៃបានគ្រប់គ្រាន់តាមតម្រូវការប្រចាំថ្ងៃនោះទេ សារធាតុទាំងពីរនេះសុទ្ធតែសំខាន់សម្រាប់ទ្រទ្រង់ភាពឆ្អែត។ ដូច្នេះការរួមបញ្ចូលប្រូតេអ៊ីនជាមួយអាហារដែលមានជាតិសរសៃខ្ពស់ អាចជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ហើយជាតិសរសៃក៏ជួយដល់សុខភាពប្រព័ន្ធរំលាយអាហារផងដែរ។ 

Photo 2026 04 21 13 00 54
សរុបសេចក្តីមកវិញ អាហារូបត្ថម្ភល្អ មិនមែនជាច្បាប់ដ៏តឹងរ៉ឹង ឬការដេញតាមញ៉ាំតែអាហារកំពូល Superfood ណាមួយនោះទេ។ វាគឺជាការផ្តល់ឱ្យរាងកាយរបស់អ្នកនូវសារធាតុចិញ្ចឹមដែលវាត្រូវការឱ្យបានទៀងទាត់ តាមរបៀបដែលសមស្របនឹងរបៀបរស់នៅរបស់អ្នក។ ការទទួលទានអាហារចម្រុះមានន័យថា អ្នកនឹងទទួលបានអត្ថប្រយោជន៍ពីការចាប់គូអាហារទាំងនេះ។ 

Photo 2026 04 21 13 00 47

ខណៈពេលដែលអាហារធម្មជាតិគឺជាអាហារចម្បងនៃរបបអាហារ ផលិតផលដែលបន្ថែមសារធាតុចិញ្ចឹម អាហារក្រឡុកប្រូតេអ៊ីន សុទ្ធតែអាចប្រើជារបស់ជំនួយបំពេញចន្លោះខ្វះខាត ជាពិសេសនៅពេលដែលអ្នកមមាញឹកហើយត្រូវការឱ្យរាងកាយអ្នកមានអាហារូបត្ថម្ភគ្រប់គ្រាន់។ 

Photo 2026 04 21 13 00 42

អាហារូបត្ថម្ភ មិនមែនទាមទារភាពល្អឥតខ្ចោះនោះទេ ប៉ុន្តែវាទាមទារនូវភាពជាប់លាប់ក្នុងការអនុវត្ត។ តាមរយៈការរួមបញ្ចូលគ្នារវាងការចាប់គូអាហារ ជាមួយនឹងការជ្រើសរើសអាហារដែលផ្ដល់សុខភាពល្អ រួមមានប្រូតេអ៊ីនពី ប្រភពរុក្ខជាតិ និងសត្វ បន្លែផ្លែឈើ គ្រាប់ធញ្ញជាតិដែលសម្បូរជាតិសរសៃ និងខ្លាញ់ល្អ អ្នកនឹងនឹងទទួលបាននូវអាហារូបត្ថម្ភដែលប្រកបដោយនិរន្តរភាព ដើម្បីផ្ដល់ឱ្យរាងកាយនូវអ្វីដែលវាត្រូវការជាចាំបាច់ពីមួយថ្ងៃទៅមួយថ្ងៃ។

 

អំពីក្រុមហ៊ុន Herbalife


ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

Sreymom Cha
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 34

អត្ថបទទាក់ទង

#អត្ថបទ PR

ក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប បាន​ប្រកាស​សម្ពោធ​ជា​ផ្លូវការ​នូវ​ផលិតផល​ ទឹកដោះ​គោម្សៅ VITALITÉ ​សម្រាប់​មនុស្ស​ពេញវ័យ អាយុចាប់ពី ៣៥ ឆ្នាំឡើង
Thida Pet
June 6 2026
27 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីគន្លឹះ ៥ យ៉ាង ដើម្បីរក្សាសុខភាពបេះដូងឱ្យរឹងមាំទៅតាមវ័យ
Sreymom Cha
June 5 2026
32 views

#អត្ថបទ PR

មិនធម្មតាស្ត្រីវ័យ ១០២ ឆ្នាំ អាចដើរឡើងវិញបានក្នុងរយៈពេល ៤៨ ម៉ោង ក្រោយវះកាត់ត្រគាកនៅមន្ទីពេទ្យមួយនេះ
Tror Sopheap
June 3 2026
70 views

#អត្ថបទ PR

ល្អណាស់! មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរចាប់ដៃគ្នាជាមួយសាលាអន្តរជាតិ Herrington ដើម្បីរួមចំណែកលើកកម្ពស់សុខភាព និងការអប់រំរបស់កុមារកម្ពុជា
Tror Sopheap
June 2 2026
44 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទសារៈសំខាន់ នៃនីទ្រីកអុកស៊ីតចំពោះសុខភាពបេះដូង
Sreymom Cha
May 24 2026
133 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife និងកីឡាករលំដាប់ពិភពលោក Cristiano Ronaldo នាំយកអាហារូបត្ថម្ភសម្រាប់ការបង្កើនសមត្ថភាពរាងកាយ មកកាន់ទម្លាប់រស់នៅប្រចាំថ្ងៃ តាមរយៈយុទ្ធនាការ "Fuel Like Ronaldo”
Sreymom Cha
May 17 2026
192 views
អត្ថបទថ្មីៗ
#អត្ថបទ PRJune 6 2026
ក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប បាន​ប្រកាស​សម្ពោធ​ជា​ផ្លូវការ​នូវ​ផលិតផល​ ទឹកដោះ​គោម្សៅ VITALITÉ ​សម្រាប់​មនុស្ស​ពេញវ័យ អាយុចាប់ពី ៣៥ ឆ្នាំឡើង
#អត្ថបទ PRJune 5 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីគន្លឹះ ៥ យ៉ាង ដើម្បីរក្សាសុខភាពបេះដូងឱ្យរឹងមាំទៅតាមវ័យ
#ចិត្តសាស្ត្រJune 5 2026
ចង់រីករាយទេ? ៣ទម្លាប់នេះ ប៉ូវផ្លូវចិត្តរបស់អ្នកមានក្តីសុខ
#ចិត្តសាស្ត្រJune 4 2026
កុំមើលរំលងណា! នេះជាទ្រព្យទាំង៤ មានតម្លៃថ្លៃជាងលុយទ្វេដង
#ព័ត៌មានJune 4 2026
ពិនិត្យសុខភាពដោយឥតគិតថ្លៃពីវេជ្ជបណ្ឌិតមកពីប្រទេសកូរ៉េនៅទីតាំង ១នេះ
#អត្ថបទ PRJune 3 2026
មិនធម្មតាស្ត្រីវ័យ ១០២ ឆ្នាំ អាចដើរឡើងវិញបានក្នុងរយៈពេល ៤៨ ម៉ោង ក្រោយវះកាត់ត្រគាកនៅមន្ទីពេទ្យមួយនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia