ព័ត៌មាន
ប.ស.ស. កុមារ មានអត្ថប្រយោជន៍ទាំងនេះ ក្នុងការព្យាបាលដោយឥតគិតថ្លៃ
Tror Sopheap
February 24 2026
748 views

តាមឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលឆ្នាំ២០២៤ បានលើកឡើងថាសម្រាប់កុមារ (អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពេលក្លាយជាសមាជិក ប.ស.ស. ។

លោកបានបន្តថា កុមារ (អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) ទទួលបានអត្ថប្រយោជន៍ដូចជាការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទូទាំងប្រទេស ទាំងមន្ទីពេទ្យសាធារណ និងឯកជន ក្នុងនោះដែរប្រសិនបើកុមារជួបគ្រោះថ្នាក់ និងជំងឺជាអកុសលរហូតដល់ស្លាប់បាត់បង់ជីវិតបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារនឹងផ្តល់ប្រាក់វិភាជន៍បូជាសព។ ការអនុវត្តន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពលើកុមារគឺជាការគិតគួរដល់សុខមាលភាពរបស់កុមារ ជាពិសេសជួយឱ្យសុខភាពរបស់កុមារល្អប្រសើជាងមុនដែលអាចជួយទៅដល់ធនធានមនុស្សប្រកបដោយសក្តានុពលភាពនាពេលអនាគត»

ឯកឧត្តមបន្ថែមថាចំពោះលក្ខខណ្ឌក្នុងការចុះបញ្ជីប្រសិនបើកុមារស្ថិតនៅក្នុងបន្ទុកប.ស.ស ត្រូវមានអាយុមិនលើសពី១៨ឆ្នាំលើកលែងតែកូនមានពិការភាព និងមានជំងឺរាំរៃដែលមិនអាចប្រកបរបរការងារ ដែលមានប្រាក់ចំណូល នឹងត្រូវមានសេចក្តីសម្លងសំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។ នៅក្នុងករណីមានអ្នកក្នុងបន្ទុកចាប់ពីពីរនាក់ឡើងទៅដែលបំពេញគ្រប់លក្ខខណ្ឌក្នុងការស្នើសុំចុះបញ្ជីគឺតម្រូវឱ្យចុះបញ្ជីទាំងអស់តែម្តង ហើយក្នុងនោះត្រូវបង់វិភាគទានមកបេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារក្នុងម្នាក់១៥៦០០រៀលក្នុងមួយខែ។

 គូសបញ្ជាក់ផងដែរថា លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត ក្នុងនោះសម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់ទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នក ឬខលមកកាន់លេខ ១២៨៦ ឬ ១២៩៧ ឬទំនាក់ទំនងមកកាន់ប្រព័ន្ធទំនាក់ទំនងបណ្តាញសង្គមរបស់យើង៕

០១

០

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3103

អត្ថបទទាក់ទង

#ព័ត៌មាន

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផ្តល់ជូនការព្យាបាល និងវះកាត់ជំងឺភ្នែកដោយឥតគិតថ្លៃ ទាំង ៦ថ្ងៃនេះ
Tror Sopheap
February 24 2026
112 views

#ព័ត៌មាន

ប.ស.ស. កុមារ មានអត្ថប្រយោជន៍ទាំងនេះ ក្នុងការព្យាបាលដោយឥតគិតថ្លៃ
Tror Sopheap
February 24 2026
762 views

#ព័ត៌មាន

ចង់កែឈ្មោះថ្មីក្នុងអត្តសញ្ញាណបណ្ណ អ្នកត្រូវធ្វើរឿងសំខាន់នេះសិន
Tror Sopheap
February 22 2026
753 views

#ព័ត៌មាន

ចង់ធ្វើកាត ប. ស.ស ឱ្យកូន តើឪពុកម្តាយត្រូវមានឯកសារអ្វីខ្លះ?
Tror Sopheap
February 20 2026
3.5 K views

#ព័ត៌មាន

ល្អ! អ្នកប្រើ ប.ស.ស ទទួលបានសេវាសុខភាព ៦នេះដោយឥតគិតថ្លៃ និងប្រើបានចំពោះជំងឺទាំង ១២នេះ
Tror Sopheap
February 17 2026
4 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសពីរោគសញ្ញា របៀបឆ្លង និងវិធីបង្ការ ពីវីរុសប្រភេទហាស់៥ អ៊ុន១ (H5N1)
Tror Sopheap
February 14 2026
366 views
អត្ថបទថ្មីៗ
#ព័ត៌មានFebruary 24 2026
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផ្តល់ជូនការព្យាបាល និងវះកាត់ជំងឺភ្នែកដោយឥតគិតថ្លៃ ទាំង ៦ថ្ងៃនេះ
#ចិត្តសាស្ត្រFebruary 24 2026
អ្នកមានអត្តចរិត ១នេះ បំផ្លាញគ្រួសារ ដឹកនាំជីវិតក៏បរាជ័យ និងផ្លូវចិត្តក៏ចុះខ្សោយទៀត
#ព័ត៌មានFebruary 24 2026
ប.ស.ស. កុមារ មានអត្ថប្រយោជន៍ទាំងនេះ ក្នុងការព្យាបាលដោយឥតគិតថ្លៃ
#ជំងឺFebruary 23 2026
ប្រយ័ត្នតិច! បើមានរោគសញ្ញាបែបនេះ អ្នកកំពុងមានជំងឺខ្សោយពោះវៀនហើយ
#អត្ថបទ PRFebruary 23 2026
VERA BEAUTY ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយ THE GROW ដើម្បីនាំយក MESO REJURAN ពិតប្រាកដពីក្រុមហ៊ុនមកកាន់ទីផ្សារកម្ពុជា។
#កុមារFebruary 23 2026
ចង់ឱ្យកូនរីករាយ មានក្តីស្រឡាញ់ និងកក់ក្តៅ សូមឪពុកម្តាយធ្វើរឿង ១នេះដាក់កូន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia