អាហារ
មិនចាំបាច់ហាត់ប្រាណច្រើន អ្នកក៏សម្រកគីឡូដែរ បើញ៉ាំអាហារ ៣នេះ
Tror Sopheap
January 9 2026
2.3 K views

បើអ្នកគ្មានពេលសម្រាប់ហាត់ប្រាណទេ អ្នកនៅតែអាចសម្រកគីឡីបានដែរ។ តាមគ្រូហាត់ប្រាណភាគច្រើនបានលើកឡើងថា ការសម្រកគីឡូ ការហាត់ប្រាណជួយត្រឹមតែ២០ឬ៣០% តែប៉ុណ្ណោះ ចំពោះរបបអាហារមានរហូតដល់៧០ឬ៨០% ជួយឱ្យអ្នកសម្រកគីឡូ។ អាហារ ៣នេះជួយដុតខ្លាញ់៖

១. គ្រាប់ជីត្រាំរួចលាយជាមួយនឹងទឹកដោះគោស្រស់មួយកែវផឹកជារៀងរាល់ព្រឹក និងយប់ មានអត្ថប្រយោជន៍ខ្ពស់ក្នុងការជួយសម្រួលដល់សុខភាពក្រពះពោះវៀនឱ្យមានដំណើរការល្អ បាត់បន្ថយការឃ្លាន និងជួយសម្រួលដល់ការបន្ទោរបង់ឱ្យបានទៀតទាត់។ ទន្ទឹមនឹងនេះទៀតសោត ទឹកដោះគោជាមួយគ្រាប់ជី ក៏មានប្រយោជន៍ក្នុងការជួយជំរុញកោសិកាស្បែកឱ្យមានសុខភាពល្អ ពន្យាភាពចាស់ កាត់បន្ថយស្នាមជ្រីញជ្រួញ ហើយអ្ន​កនឹងមានអារម្មណ៍ថាសូម្បីតែគីឡូរបស់អ្នកក៏ស្រកដែរ។

២. នៅក្នុងផ្លែប៉ោម១ផ្លែមានផ្ទុកជាតិសរសៃ pectin ប្រមាណជា​ ៤.៥ ក្រាម។ ជាតិសរសៃនេះវាមានតួនាទី បំបែកកាកសំណល់ក្នុងពោះវៀន ជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរបន្ទាប់ពីញ៉ាំ ។ ផ្លែប៉ោមមួយផ្លែក្នុងមួយថ្ងៃអាចជួយដុតខ្លាញ់ក្បាលពោះបាន បើទោះបីជាផ្លែប៉ោម មានផ្ទុកជាតិស្ករក៏ដោយ អ្នកមិនចាំបាច់ព្រួយបារម្ភអំពីការកើនឡើងជាតិស្ករក្នុងឈាមនេះទេ ដោយសារតែជាតិសរសៃក្នុងផ្លែប៉ោមវាជួយបន្ថយការស្រូបយកជាតិស្ករក្នុងឈាម ហើយកាត់ជាតិខ្លាញ់ផងដែរ។

៣. ចំពោះតែរុក្ខជាតិ មានដូចជាតែ តែខ្ញី តែ rosehip និងតែ hibiscus តែទាំងនេះ គឺសុទ្ធជាប្រភេទតែ មានប្រយោជន៍ជួយសុខភាព ពិសេសញុំាទៅជួយដុតរំលាយខ្លាញ់ ដែលមាននៅក្នុងខ្លួន ជួយសម្រកគីឡូបានពេញ១តួខ្លួន ដូច្នេះ សម្រាប់អ្នកដែលធាត់ៗមានគីឡូថធ្ងន់អាចសាកល្បងផឹកតែរុក្ខជាតិបាន។ 

ដូច្នេះហើយ! អ្នកគួរហាត់ប្រាណបន្ថែមផង ដើម្បីពង្រឹងសាច់ដុំឱ្យរឹងមាំ។ មានទម្លាប់មួយចំនួនទៀត អ្នកគួរធ្វើនោះគឺគេងឱ្យបានគ្រប់៨ម៉ោង និងផឹកទឹកឱ្យបានបួនលីត្រដើម្បីទ្រទ្រង់សុខភាព ហើយពេលអ្នកស្រកគីឡូគ្មានផផលប៉ះពាល់សុខភាពនោះទេ៕ អត្ថបទដោយ៖ ទ្រ សុភាព 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3054

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
11.3 K views

#ជំងឺ

ប្រយ័ត្ន! ចេះតែងងុយគេងនេះជាសញ្ញាជំងឺធ្ងន់១ នាំឱ្យអ្នកឈានដល់ថ្នាក់ដេកពេទ្យ
Tror Sopheap
January 20 2026
6.8 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
6.5 K views

#អាហារ

ល្ងាចៗ បុរសធ្វើទម្លាប់ ១នេះ ស្វិតអាប្អូនតូច លើគ្រែខ្សោយ
Tror Sopheap
January 19 2026
5.9 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.2 K views

#ជំងឺ

ទម្លាប់គេងបើកភ្លើង អ្នកកំពុងហៅជំងឺធ្ងន់ទាំង ២នេះចូលខ្លួនហើយ
Tror Sopheap
January 20 2026
4.6 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia