អាហារ
ចង់បានសុខភាពល្អ រឹងមាំ មិនងាយឈឺ កុំរំលងឱ្យសោះអាហារពណ៍ក្រហម ៥ នេះ
Pov Saru
December 23 2025
346 views

អ្នកជំនាញចំណីអាហារបានណែនាំឱ្យមនុស្សគួរញុំាអាហារបន្លែបៃតងឱ្យបានច្រើនព្រោះវាមិនត្រឹមតែជាអាហារដ៏ល្អបំផុតមួយសម្រាប់អ្នកចង់រក្សារាងស្លីមស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែការទទួលទានបន្លែបៃតងក៏ចាំបាច់ដើម្បីសុខភាពផងដែរ។ ក្រៅពីបន្លៃបៃតង អាហារតែមានពណ៍ក្រហមធម្មជាតិជាច្រើនក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម នីត្រាត ជាតិដែក និងសមាសធាតុមានប្រយោជន៍ដែលជួយពង្រីកសរសៃឈាម បន្ថយសម្ពាធឈាម និងការពារការកកឈាមមិនប្រក្រតីបានដូចគ្នា។ ខាងក្រោមនេះគឺជាអាហារពណ៌ក្រហមចំនួន ៥ ដែលអ្នកគួរតែញុំាដើម្បីសុខភាពល្អ៖ 

១. ឪឡឹក៖ ផ្លែឪឡឹកមានផ្ទុក L-citrulline  អាស៊ីតអាមីណូមួយដែលបំលែងទៅជាអុកស៊ីដអាសូត ដែលជួយពង្រីកសរសៃឈាម និងធ្វើឱ្យប្រសើរឡើងនូវចរន្តឈាម។ ទឹកឪឡឹកក៏បំពេញថាមពល និងអុកស៊ីសែននៅក្នុងឈាមផងដែរ ដែលជួយដល់ការចិញ្ចឹមកោសិកាបានកាន់តែប្រសើរ។

២. សាច់គោ៖ សាច់គោគឺជាប្រភពឈានមុខគេនៃជាតិដែក ដែលងាយស្រូបយក ជួយបង្កើនឈាម និងការពារភាពស្លេកស្លាំងដោយសារខ្វះជាតិដែក។ ជាតិដែកដ៏ច្រើនលើសលប់នៅក្នុងសាច់គោនឹងធ្វើឱ្យប្រសើរឡើងនូវការជញ្ជូនអុកស៊ីសែន ជំរុញចរន្តឈាមប្រកបដោយប្រសិទ្ធភាព។

៣. ម្ទេសកណ្ដឹងក្រហម៖ នៅក្នុងម្ទេសកណ្ដឹងក្រហមសម្បូរទៅដោយវីតាមីន C ប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយបន្ថយសម្ពាធឈាម ការពារសរសៃឈាម និងធ្វើឱ្យចរន្តឈាមប្រសើរឡើង។ អ្នកអាចចៀនម្ទេសកណ្ដឹងក្រហមជាមួយសាច់គោ ឬធ្វើវាក្នុងសាឡាដដើម្បីទទួលបានអត្ថប្រយោជនកាន់តែច្រើន។ ផ្លែស្ត្របឺរីសម្បូរទៅដោយសារធាតុ anthocyanins - សារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលការពារប្រព័ន្ធសរសៃឈាមបេះដូង កាត់បន្ថយការរលាក និងជួយជំរុញលំហូរឈាម។ 

៤. ប៉េងប៉ោះ៖ ប៉េងប៉ោះផ្តល់នូវ lycopene វីតាមីន B6 និង folate ដែលជួយរំលាយ homocysteine (កត្តាមួយក្នុងជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង) ខណៈពេលដែលវាក៏រារាំងអង់ស៊ីមបំលែង angiotensin ដែលរួមចំណែកដល់ការរីកសរសៃឈាម និងធ្វើឱ្យប្រសើរឡើងនូវចរន្តឈាម។ ផ្លែប៉ោមក្រហមមានផ្ទុកជាតិសរសៃរលាយ និងសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា quercetin ដែលល្អសម្រាប់សុខភាពសរសៃឈាមបេះដូង កាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ និងគាំទ្រដល់ការផលិតកោសិកាឈាមក្រហម ដែលជំរុញចរន្តឈាម។

៥. ផ្លែទទឹមក្រហម៖ យោងតាមអ្នកជំនាញអាហារូបត្ថម្ភ ផ្លែទទឹមសម្បូរទៅដោយសារធាតុ polyphenols និង nitrates ដែលត្រូវបានបំប្លែងទៅជាអុកស៊ីដអាសូត ដែលជួយដល់ការរីកសរសៃឈាម បង្កើនចរន្តឈាម និងជញ្ជូនសារធាតុចិញ្ចឹម និងអុកស៊ីសែនទៅកាន់កោសិកាបានយ៉ាងមានប្រសិទ្ធភាព។ ជាពិសេស ផ្លែទទឹមក្រហមគឺល្អសម្រាប់អុកស៊ីតកម្ម ដែលជួយស្ត្រីឱ្យនៅក្មេងជាងវ័យ សម្រកទម្ងន់ និងរក្សារាងរបស់ពួកគេ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia