អាហារ
ញ៉ាំអាហារទាំង ៤មុខនេះ ជួយបញ្ចុះសម្ពាធសរសៃឈាមបានល្អ
Tror Sopheap
January 5 2026
573 views

សុខភាពជារឿងសំខាន់ណាស់។ ជាពិសេសអ្នកលើសឈាម ហូបអាហារមិនស្រួលទេអាចប៉ះពាល់សុខភាពលើសដើម។ អ្នកញ៉ាំអាហារទាំង៤មុខនេះផ្តល់សមាសធាតុមានប្រយោជន៍ដែលជួយធ្វើឱ្យកម្រិតសម្ពាធឈាមមានស្ថេរភាព និងល្អសម្រាប់សុខភាពសរសៃឈាមបេះដូងទាំងមូលថែមទៀត។

១. ជាតិខ្លាញ់របស់ត្រី៖ ត្រីដែលសម្បូរជាតិខ្លាញ់រួមមានត្រីសាម៉ុង ត្រីធូណា និងត្រីសាឌីនជាដើម។ ពួកវាមានប្រភពសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលអាចជួយបន្ថយការរលាក និងសម្ពាធឈាម។ សូម្បីតែអាហារបំប៉នដែលចម្រាញ់ចេញពីខ្លាញ់ត្រី ក៏មានប្រសិទ្ធភាពផងដែរ។

២. ទឹកដោះគោ៖ ការ​ផឹក​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​តិច ឬ​គ្មាន​ជាតិ​ខ្លាញ់ អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម។ ទឹកដោះគោមានសារធាតុចិញ្ចឹមដូចជា កាល់ស្យូម ម៉ាញេស្យូម និងប៉ូតាស្យូម ដែលអាចជួយរក្សាសម្ពាធឈាមឱ្យមានសុខភាពល្អ។

៣. ផ្លែចេកពិតជាល្អសុខភាពសរសៃឈាមណាស់។ យោងតាមសមាគមន៍បេះដូងអាមេរិក បានឱ្យដឹងថាជាតិប៉ូតាស្យូមអាចកាត់បន្ថយជាតិសូដ្យូម(អំបិល) និងបន្ថយសម្ពាធក្នុងសរសៃឈាមបាន។ សូម្បីអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានណែនាំថា គួរញ៉ាំផ្លែចេកឱ្យបានច្រើន ព្រោះជាតិប៉ូតាស្យូមមាននៅក្នុងផ្លែចេក អាចកាត់ជាតិអំបិលបានច្រើន ធ្វើឱ្យសម្ពាធឈាមមិនសូវឡើងខ្ពស់។

៤. ការទទួលទានទឹកផ្លែទទឹម១ពែងក្នុង១ថ្ងៃ រយៈពេល២៨ថ្ងៃជាប់គ្នា អាចកាត់បន្ថយសម្ពាធឈាមដែលឡើងខ្ពស់ឱ្យចុះមកវិញបានក្នុងរយៈពេលខ្លី។ យោងតាម Medicalnewstoday បានឱ្យដឹងថា ផ្លែទទឹម មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុផ្សំផ្សេងៗទៀតដែលអាចទប់ស្កាត់សម្ពាធឈាមកុំឱ្យឡើងខ្ពស់បាន។

ដូច្នេះហើយ! ដើម្បីឱ្យសរសៃឈាមរបស់អ្នកបញ្ចុះឈាមបានល្អ និងមានសុខភាពរឹងមាំ អ្នកគួរបន្ថែមទម្លាប់ដូចជាហាត់ប្រាណ ហូបផ្លែឈើ និងគេងឱ្យបានគ្រប់គ្រាន់។ នេះជាទម្លាប់ល្អ បណ្តុះសុខភាពល្អ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3054

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
11.3 K views

#ជំងឺ

ប្រយ័ត្ន! ចេះតែងងុយគេងនេះជាសញ្ញាជំងឺធ្ងន់១ នាំឱ្យអ្នកឈានដល់ថ្នាក់ដេកពេទ្យ
Tror Sopheap
January 20 2026
6.8 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
6.5 K views

#អាហារ

ល្ងាចៗ បុរសធ្វើទម្លាប់ ១នេះ ស្វិតអាប្អូនតូច លើគ្រែខ្សោយ
Tror Sopheap
January 19 2026
5.9 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.2 K views

#ជំងឺ

ទម្លាប់គេងបើកភ្លើង អ្នកកំពុងហៅជំងឺធ្ងន់ទាំង ២នេះចូលខ្លួនហើយ
Tror Sopheap
January 20 2026
4.6 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia