អាហារ
កំហុស 4 យ៉ាងនៅពេលផឹកកាហ្វេ នាំឱ្យឡើងទម្ងន់ និងធ្វើឱ្យរលាកក្រពះ ព្រោះវៀន
Pov Saru
December 22 2025
1.4 K views

សព្វថ្ងៃមនុស្សជាច្រើនបានជ្រើសកាហ្វេធ្វើជាអាហារពេលព្រឹក មុនចេញទៅធ្វើការងារប្រចាំថ្ងៃបានត្រឹមកាហ្វេមួយកែវអាចផ្ដល់ថាមពលឱ្យពួកគេបានពេញមួយថ្ងៃ។ ទទួលស្គាល់ថាកាហ្វេអាចធ្វើឱ្យអារម្មណ៍ស្រស់ស្រាយបន្ទាប់ពីផឹករួច តែអ្នកក៏ត្រូវដឹងពីរបៀបក្នុងការផឹកដែរ បើផឹកមិនត្រូវរបៀបអាចនាំឱ្យប៉ះពាល់មិនល្អដល់រាងកាយ ធ្វើឱ្យឡើងទម្ងន់និងកើតទៅជាជំងឺផ្សេងៗបាន។ តាមទស្សនៈរបស់អ្នកជំនាញអាហារូបត្ថម្ភ បញ្ហាមិនមែនស្ថិតនៅលើកាហ្វេទាំងស្រុង ប៉ុន្តែស្ថិតនៅលើទម្លាប់ដែលយើងផឹកដូចជា៖  

១. ទម្លាប់បន្ថែមជាតិផ្អែមក្នុងការហ្វេ៖ ដូចជាបន្ថែមក្រែម ទឹកដោះគោខាប់ ឬម្សៅក្រែម ដើម្បីឱ្យមានរសជាតិឆ្ងាញ់។ គ្រឿងផ្សំទាំងនេះភាគច្រើនមានផ្ទុកជាតិខ្លាញ់ឆ្អែត និងស្ករចម្រាញ់ក្នុងបរិមាណខ្ពស់ធ្វើឱ្យថាមពលដែលរាងកាយទទួលបានកើនឡើងលឿន។ ទោះបីអ្នកបន្ថែមក្រែមតែបន្តិចបន្តួចក៏ដោយ តែបើបន្ថែមបែបនេះរាល់ថ្ងៃរាងកាយនឹងទទួលបានការកាឡូរីលើសក្នុងរយៈពេលវែង ជាហេតុធ្វើឱ្យឡើងទម្ងន់ និងមានបញ្ហាមេតាបូលីស។

២. ទម្លាប់បន្ថែមស្ករ ឬសារធាតុផ្អែមច្រើនពេក៖ វាក៏មិនសូវខុសគ្នាពីចំណុចទី១ដែរ ស្ករអាចធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងភ្លាមៗ បណ្តាលឱ្យរាងកាយបញ្ចេញអាំងស៊ុយលីនច្រើន និងជំរុញការស្តុកជាតិខ្លាញ់។ ទោះបីអ្នកផឹកខ្លះជ្រើសរើសសារធាតុផ្អែមសិប្បនិម្មិតក៏ដោយ តែការប្រើប្រាស់វាយូរៗទៅអាចរំខានដល់ការគ្រប់គ្រងការឃ្លានអាហារ និងប៉ះពាល់ដល់សុខភាពពោះវៀន។

៣. ផឹកកាហ្វេខុសពេល៖ អ្នកផឹកខ្លះចូលចិត្តផឹកកាហ្វេនៅពេលព្រឹកពេលពោះទទេ ឬនៅពេលរសៀល និងល្ងាច តែផឹកនៅពេលទាំងនេះអាចបង្កឱ្យមានការរលាកក្រពះ និងរំខានដល់ការគេង។ នៅពេលអ្នកគេងមិនគ្រប់គ្រាន់ អរម៉ូនដែលគ្រប់គ្រងការឃ្លាន និងការឆ្អែតនឹងមានអតុល្យភាព ដែលធ្វើឱ្យអ្នកងាយឃ្លានអាហារជាងមុន និងប្រមូលផ្តុំជាតិខ្លាញ់។ ពេលវេលាដែលសមរម្យសម្រាប់ផឹកកាហ្វេគឺត្រូវផឹកប្រហែលកន្លះម៉ោងទៅមួយម៉ោងបន្ទាប់ពីអាហារពេលព្រឹករួច ហើយគួរជៀសវាងការផឹកនៅពេលរសៀល។

៤. ផឹកកាហ្វេជំនួសទឹក និងអាហារពេលព្រឹក៖ មនុស្សមួយចំនួនយល់ច្រឡំថាកាហ្វេអាចជំនួសទឹកធម្មតាបាន។ ទោះបីកាហ្វេជាសារធាតុរាវដូចទឹកក៏ដោយតែវានៅតែមិនមែនជាទឹកធម្មតា កាហ្វេមានជាតិកាហ្វេអ៊ីនវាមានឥទ្ធិលពលបញ្ចុះទឹកនោមស្រាល ដែលអាចធ្វើឱ្យរាងកាយបាត់បង់ជាតិទឹកលឿនជាងមុន។ ប្រសិនអ្នករំពឹងតែលើកាហ្វេហើយមិនបានផឹកទឹកគ្រប់គ្រាន់ទេ រាងកាយរបស់អ្នកនឹងចាប់ផ្ដើមខ្សោះជាតិអាចប៉ះពាល់ដល់ការរំលាយអាហារ ធ្វើឱ្យស្បែកស្ងួត និងប៉ះពាល់ដល់សុខភាពទូទៅ។ ដូច្នេះបើអ្នកផឹកកាហ្វេមួយពែង គួរផឹកទឹកមួយកែវជាមួយ ដើម្បីរក្សាតុល្យភាពជាតិទឹកក្នុងរាងកាយ។

សរុបមក កាហ្វេមិនមែនជាមូលហេតុផ្ទាល់នៃការឡើងទម្ងន់ ឬបញ្ហាសុខភាពឡើយ ប្រសិនបើយើងផឹក វាបានត្រឹមត្រូវ។ ចាប់ផ្ដើមកែប្រែទម្លាប់តូចៗ ដូចជាកាត់បន្ថយជាតិស្ករ ជ្រើសរើសគ្រឿងផ្សំធម្មជាតិ និងផឹកនៅពេលវេលាដែលសមរម្យ អាចជួយឱ្យអ្នករីករាយនឹងទទួលបានរសជាតិពិតនៃកាហ្វេ ល្អដល់សុខភាព និងអាចគ្រប់គ្រងទម្ងន់អ្នកបានរយៈវែង៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia