កុមារ
ឪពុកម្តាយប្រយ័ត្ន! ទម្លាប់ ៤នេះចិញ្ចឹមកូនខុសក្បួន កូនរឹងពិបាកប្រដៅណាស់
Tror Sopheap
December 26 2025
5.6 K views

ឪពុកម្តាយចិញ្ចឹមកូនចង់ឱ្យស្តាប់តាមខ្លួន ហើយមានអនាគតល្អ។ បើចិញ្ចឹមកូនខុសក្បួនហើយ កូនក៏ខូចដែរ។ តាមលោកស្រី Susan Forward ជាបណ្ឌិតចិត្តវិទ្យា និងជាអ្នកនិពន្ធលក់ដាច់បំផុតបានឱ្យដឹងថា ៤សញ្ញានេះបង្ហាញថាឪពុកម្តាយចង់​ឱ្យកូនល្អជ្រុលពេករហូតដល់ក្លាយជាការបំពានផ្លូវចិត្តកូន ធ្វើឱ្យកូនខូចពិបាកប្រដៅទៅវិញ។

១. ឪពុក​ម្តាយ​​តាមគ្រប់គ្រងកូនគ្រប់ជំហាន តាមដានកូនពេក ហើយតែងប្រាប់កូនពីអ្វីដែលត្រូវធ្វើបែបនេះ បែបនោះ តែការធ្វើបែបនេះកូនរបស់អ្នកអាចមានអារម្មណ៍ថាពួកគេគ្មានសេរីភាព មានភាពធុញទ្រាន់ក្នុងចិត្តខ្លាំងឡើងជាមួយឪឪពុកម្តាយ។ ជំនួសឱ្យការតាមគ្រប់គ្រងកូនគ្រប់ជំហាន ធ្វើនេះក៏មិនបានធ្វើនោះក៏មិនបាន នាំឱ្យកូនទាន់ខ្សោយទាំងគំនិតបញ្ញា និងសមត្ថភាពទៅវិញទេ។ ឪពុកម្តាយគួរផ្តល់សិទ្ធិឱ្យពួកគេសម្រេចចិត្តខ្លះ ខុសត្រូវអ្វីគួរណែនាំគេ ទើបមានគេចេះកែប្រែ និងរឹងមាំឡើងពេលពេញវ័យ។

២. កុំបណ្តោយឱ្យកូនរស់នៅតាមគំនិតរបស់ខ្លួនជាឪពុកម្តាយ គួរឱ្យកូនរស់នៅតាមគំនិតខ្លួនឯង ទើបកូនរឹងមាំ។ ប៉ុន្តែមានឪពុកម្តាយខ្លះ ចង់ឱ្យកូនរស់នៅតាមគំនិតមួយជីវិត ធ្វើឱ្យកូនតានតឹងផ្លូវចិត្ត រហូតលែងស្តាប់ឪពុកម្តាយ ហៅថា រឹងក្បាលពិបាកប្រដៅ។ តាមអ្នកស្រី Susan បានបញ្ជាក់ថាអ្នកមិនអាចផ្លាស់ប្តូររបៀបដែលនរណាម្នាក់គិត ឬមានអារម្មណ៍នោះទេ ថ្វីបើកូនៗអ្នកអាច​បង្កើតរូបរាងរបស់ពួកគេបាន ប៉ុន្តែឪពុកម្តាយមិនអាចបង្កើតចិត្តគំនិតរបស់គេបាននោះឡើយ”។ ពេលកូនធ្វើអ្វីមួយ ខុសគ្រាន់តែណែនាំគេបានហើយ។

៣. ប្រើអារម្មណ៍អប់រំកូន កាន់តែកាត់បន្ថយភាពស្និទ្ធស្នាលជាមួយគ្រួសារ។ ជាពិសេសឪពុកម្តាយកុំប្រើអារម្មណ៍ដើម្បីអប់រំស្តីប្រដៅកូន ពេលយើងសប្បាយចិត្តអារម្មណ៍ល្អបណ្តោយកូន ញញឹមដាក់កូន តែពេលកំពុងមួរម៉ៅឃើញកូនធ្វើខុសប្រើអារម្មណ៍តប់ប្រមល់លាយកំហឹងទៅអប់រំកូននោះ កូននឹងកាន់តែទម្រើសពិបាកប្រដៅឡើង។

៤. ឪពុកម្តាយបដិសេធមិនទទួលស្គាល់កំហុសជាគំរូប្រាប់កូនថា កូនខុសត្រូវចេះបដិសេធដែរ។ អ្នកណាក៏ធ្លាប់ធ្វើខុសនិងមានកំហុសដែរ ឪពុកម្តាយដែលមិនចេះទទួលស្គាល់កំហុសខ្លួនដោយមើលឃើញតែកំហុសរបស់កូននោះគឺជារឿងគួរឱ្យបារម្ហមួយនិងធ្វើឱ្យពួកគេជាមនុស្សមើលមិនឃើញកំហុសខ្លួនឯងដែរ ពោលគឺពួកគេមានការប៉ះទង្គិចអារម្មណ៍មិនចេះទទួលស្គាល់កំហុសចេញពីគ្រូទី១របស់ពួកគេនេះឯង​។​ ដូច្នេះក្នុងនាមជាឪពុកម្តាយគួរតែមានតុល្យភាពរវាងគ្នានិងគ្នាដោយមិនប្រកាន់ថាខ្លួនមានវណ្ណៈណាមួយដើម្បីគេចវេចការទទួលកំហុសនោះឡើយ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#កុមារ

អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
Tror Sopheap
July 21 2026
212 views

#កុមារ

ឪពុកម្តាយកុំនិយាយពាក្យ ៥នេះដាក់កូន ធ្វើឱ្យកូនបាក់ទឹកចិត្ត ខូចអនាគតទៀត
Tror Sopheap
July 20 2026
1 K views

#កុមារ

ឪពុកម្តាយឈប់ធ្វើទង្វើ ៣នេះជាបន្ទា.ន់ ទើបកូនគ្មានសម្ពាធ មានក្តីស្រឡាញ់
Tror Sopheap
July 16 2026
1.1 K views

#កុមារ

ម្សៅទឹកដោះគោ Suffy មានគុណភាពខ្ពស់ ប៉ូវឆ្អឹងកុមាររឹងមាំ ហើយបង្កើនការចងចាំ
Tror Sopheap
July 14 2026
867 views

#កុមារ

កូនឆ្លាត! ឪពុកម្តាយធ្វើរឿង ៣នេះ ឱ្យកូនមានផ្លូវចិត្តល្អ ហើយឆ្លាតវៃ
Tror Sopheap
July 1 2026
765 views

#កុមារ

ឪពុកម្តាយច្រឡំមាត់ស្រែកដាក់កូន គួរធ្វើរឿងនេះ កុំឱ្យកូនភ័យខ្លាច
Tror Sopheap
June 23 2026
194 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia