អាហារពេលព្រឹកជាអាហារដំបូងដែលល្អដល់សុខភាពណាស់។ សម្រាប់អ្នកមើលរំលងអាហារពេលព្រឹកនោះ ក៏ងាយនឹងខូចសុខភាពច្រើនដូចគ្នា។ អ្នកគួរតែញុំាអាហារតិចឬច្រើន ដើម្បីកុំឱ្យឈឺក្រពះ។ អាហារខាងក្រោមនេះជារបបអាហារពេលព្រឹកទាំង៣មុន ជួយខួរក្បាល និងសម្រកគីឡូ៖
១. គ្រាប់ជី លាយជាមួយទឹកដោះគោជូ និងផ្លែឈើ៖ ជាការពិតណាស់ នាពេលព្រឹក បងប្អូនអាចសាកល្បងញុំាប្រភេទ គ្រាប់ជីលាយជាមួយទឹកដោះគោជូ មានបន្ថែមផ្លែឈើខ្លះៗបាន ព្រោះវាមានប្រយោជន៍ច្រើនជួយដល់ សុខភាពក្រពះពោះវៀន រួមទាំងល្អសម្រាប់សុខភាពខួរក្បាល រាងកាយពេញកម្លាំង។ ជាពិសេសល្អសម្រាប់អ្នកដែលចង់សម្រកគីឡូថែមទៀត។
២. ផ្លែប័រ( Avocado)៖ តាមលោក Jaramillo អ្នកជំនាញផ្នែកចំណីអាហារបាននិយាយថា ការញ៉ាំផ្លែប័រពេលព្រឹកគឺល្អដល់ខួរក្បាលខ្លាំងណាស់។ ព្រោះផ្លែប័រមានផ្ទុកដោយសារធាតុខ្លាញ់ អូមេហ្កា៣ ដែលជួយផ្ដល់សំណើមដល់ស្បែក ជួយឱ្យកោសិកាស្បែកលូតលាស់បានល្អ។ ពិសេសជាងនេះ ផ្លែឈើមួយប្រភេទនេះ គឺជួយឱ្យអ្នកឆាប់ឆ្អែត ដូចនេះវាក៏អាចជួយទប់ស្កាត់ការឡើងគីឡូរបស់អ្នកផងដែរ។
៣. អាហារធ្វើពីធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិអាចកាត់បន្ថយកាឡូរីបាន ហេតុនេះបើអ្នកមានទម្លាប់ញ៉ាំនំបុ័ងស ឬនំផ្អែមៗនៅពេលព្រឹក គួរតែប្តូរមកទទួលទាននំបុ័ងស្រូវសាលីវិញល្អជាង។ ក្រៅពីនោះអ្នកអាចស្វែងរកប្រភេទអាហារពេលព្រឹកដែលផ្សំពីគ្រាប់ធញ្ញជាតិមានលក់នៅតាមទីផ្សារនានាបាន ដើម្បីងាយស្រួលរកញ៉ាំពេលព្រឹកគ្រាន់តែលាយជាមួយទឹក ឬទឹកដោះគោ អាចញ៉ាំបានភ្លាមៗ៕ អត្ថបទដោយ៖ ទ្រ សុភាព
