អាហារ
អាហារទាំង ៥នេះសម្បូរអូមេហ្គា៣ ជួយអ្នកឱ្យគេងលក់ស្រួល
Tror Sopheap
December 14 2025
280 views

ការគេងអត់លក់ពេលខ្លះមកពីអ្នកហូបអាហារខ្វះសារធាតុចិញ្ចឹមដល់រាងកាយ និងស្មុគស្មាញការងារច្រើនជាដើម។  យោងតាមគេហទំព័រ Very Well Health និងគេហទំព័រ WebMD បានចុះផ្សាយថា អាស៊ីតខ្លាញ់អូមេហ្គា៣ ដើរតួនាទីយ៉ាងសំខាន់ដែលបញ្ចូលទៅកាន់សរសៃប្រសាទខួរក្បាល និងផលិតអរម៉ូនមេឡាតូនីនឱ្យអ្នកគេងឆាប់លក់៖

១. ការញ៉ាំគ្រាប់ Walnut មានផ្ទុកជាតិអាស៊ីតខ្លាញ់អូមេហ្គា ៣ច្រើន មានសារធាតុប្រឆាំងអុកស៊ីតកម្មជួយការពារការរលាក និងជំរុញសុខភាពខួរក្បាលឱ្យស្ងប់។ ព្រោះវាមានសារធាតុប្រូតេអ៊ីន មានជាតិសរសៃ និងសមាសធាតុរុក្ខជាតិនៅក្នុងគ្រាប់ Walnut ដែលមានប្រយោជន៍សម្រាប់សុខភាពទូទៅឱ្យអ្នកឆាប់គេងលក់ស្រួល។

២. ត្រីដែលមានជាតិខ្លាញ់ល្អសម្រាប់ឱ្យអ្នកគេងលក់ស្រួលនោះ មានដូចជា ត្រីសាលម៉ុន ត្រីសាឌីន និងត្រីធូណា សុទ្ធតែផ្តល់អាស៊ីតខ្លាញ់អូមេហ្គា៣ រួមទាំងមានជាតិអាស៊ីតអ៊ីកូសាប៉ង់តាអ៊ីណូអ៊ីក (EPA) និងអាស៊ីតដូកូសាហិចហ្សាអ៊ីណូអ៊ីក (DHA) ដែលមានគុណសម្បត្តិប្រឆាំងការរលាកស្រោមខួរក្បាល ឱ្យខួរក្បាលអ្នកស្ងប់មុនចូលគេង។

៣. អយស្ទ័រ​ជាមុខម្ហូបដ៏ពេញនិយមមួយមិនត្រឹមតែជួយសុខភាពផ្លូវភេទទេ ថែមទាំងជួយឱ្យអ្នកឆាប់គេងផងដែរ។ ព្រោះវាសម្បូរជាតិ​អូមេហ្គា ៣ វីតាមីន B12 និង​ស័ង្កសី​ដើម្បីធ្វើឱ្យខួរក្បាលរបស់អ្នកស្ងប់។

៤. សណ្តែកសៀងជប៉ុន (edamame) ជាសណ្តែកសៀងសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា៣ មានជាតិប្រូតេអ៊ីន មានជាតិសរសៃ និងសារធាតុចិញ្ចឹមរុក្ខជាតិយ៉ាងច្រើនដល់ខួរក្បាលដើម្បីឱ្យអ្នកគេងលក់លឿនជាងមុន។

៥. សារ៉ាយសមុទ្រមានជីវជាតិខ្ពស់ រួមទាំងប្រភពដ៏សម្បូរបែបនៃអាស៊ីតខ្លាញ់អូមេហ្គា៣ ហើយសម្បូរទៅដោយប្រូតេអ៊ីនដែលជួយជម្រុញអារម្មណ៍អ្នកឆាប់ងងុយ។

អ្នកគួរហូបអាហារនេះឱ្យបានមុនម៉ោង៩ ឬមុនចូលគេងចំនួន ២ម៉ោងដើម្បីឱ្យអាហារនេះរលាយបានល្អ។ ហើយអ្នកគួរឆ្លៀតធ្វើលំហាត់ប្រាណ សមាធិមុនចូលគេង ១០នាទី អ្នកគេងលក់កាន់តែលឿនជាងពេលធម្មតាផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព  

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2995

អត្ថបទទាក់ទង

#អាហារ

អាហារទាំង ៥នេះសម្បូរអូមេហ្គា៣ ជួយអ្នកឱ្យគេងលក់ស្រួល
Tror Sopheap
December 14 2025
280 views

#អាហារ

ហេវខ្លាំងគេងមិនលក់? ញ៉ាំអាហារសម្រន់ ៤នេះ មិនឡើងគីឡូ ឱ្យអ្នកឆាប់ងងុយគេង
Tror Sopheap
December 12 2025
1.8 K views

#អាហារ

ចង់ថែខួរក្បាល! អ្នកញ៉ាំបន្លែប្រភេទនេះ ពូកែចងចាំ គ្មានជំងឺវង្វេង ឬគ្មានជំងឺខួរក្បាលទេ
Tror Sopheap
December 12 2025
2.5 K views

#អាហារ

ភេសជ្ជៈ ៣ មុខនេះផឹកជាប្រចាំល្អខ្លាំង រស់ជាតិឆ្ញាញ់ តម្លៃសមរម្យ ជួយបំពេញជាតិទឹក និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ
Pov Saru
December 12 2025
222 views

#អាហារ

ស៊ុតមានជីវជាតិច្រើន តែមនុស្ស ៤ ក្រុមនេះមិនគួរញុំាទេ បើមិនចង់ស្ដាយក្រោយ
Pov Saru
December 8 2025
1.4 K views

#អាហារ

អ្នកពិបាក់ចិត្តរឿងធាត់! គ្រាន់តែញ៉ាំអាហារ ៣នេះ ជួយសម្រកគីឡូឆាប់ឃើញផល
Tror Sopheap
December 8 2025
1.8 K views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
8.2 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
6.1 K views

#កីឡា

ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
Tror Sopheap
December 12 2025
5.1 K views

#ជំងឺ

ប្រយ័ត្នគ្រោះថ្នាក់ពេលដេក! មានសញ្ញា ៤ អាចលេចឡើងបង្ហាញថាសរសៃឈាមកំពុងចាប់ផ្តើមខូច
Pov Saru
December 10 2025
4.8 K views

#ជំងឺ

គេងបើកភ្លើងពេលយប់ អ្នកកំពុងនាំជំងឺទាំង ៤នេះដាក់ខ្លួនហើយ
Tror Sopheap
December 12 2025
3.4 K views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
2.9 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia