អាហារ
ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
7.2 K views

ក្រូចឆ្មាត្រូវបានគេដឹងថាជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។ វាផ្ដល់ឱ្យនូវសារជាតិ Pectin និង limonoids ដែលជួយពន្យឺតដល់ដំណើរការនៃជំងឺ atherosclerosis និងការពារសុខភាពសរសៃឈាមបេះដូង។ យោងតាមគេហទំព័រ Healthline ការលាយជាតិស្ករធ្វើឱ្យឡើងគីឡូរលឿន ព្រោះស្ករមានជាតិកាឡូរីច្រើន។ ផ្ទុយទៅវិញការលាយអំបិលជាមួយក្រូចឆ្មាផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព ជាពិសេសនៅពេលព្រឹកវាជួយដូចជា៖ 

១. ជួយសម្អាតពោះវៀនធំ៖ ទឹកអំបិលក្រូចឆ្មាមានផ្ទុកសារជាតិ flavonoids ដែលជួយបញ្ចេញទឹករំលាយអាហារ សម្អាតពោះវៀន និងកាត់បន្ថយការទល់លាមក។ អ្នកអាចលាយទឹកមួយកែវជាមួយនឹងអំបិលបន្តិច ហើយបន្ថែមទឹកក្រូចឆ្មាស្រស់។ លើសពីនេះ ការបន្ថែមខ្ញីទៅក្នុងទឹកអំបិលក្រូចឆ្មាក៏ជួយដល់ដំណើរការក្រពះផងដែរ។

២. ជំនួយដល់ស្បែក៖ ការបន្ថែមទឹកក្រូចឆ្មា និងអំបិលបន្តិចទៅក្នុងទឹក នឹងជួយបន្ថែមសារធាតុប្រឆាំងអុកស៊ីតកម្ម ជំនួយសុខភាពស្បែក។ វីតាមីន C នៅក្នុងក្រូចឆ្មាមានតួនាទីសំខាន់ក្នុងការផលិតកូឡាជែននៅក្នុងស្បែក ជួយបញ្ហាស្បែក ពន្យាភាពចាស់ និងធ្វើឱ្យស្បែកភ្លឺថ្លា និងម៉ដ្ឋរលោង។

៣. ការបន្សាបជាតិពុលក្នុងថ្លើម៖ ទឹកអំបិលក្រូចឆ្មាមានឥទ្ធិពលប្រឆាំងបាក់តេរី ជួយបន្សាបជាតិពុលក្នុងថ្លើម និងបង្កើនបរិមាណអង់ស៊ីមមានប្រយោជន៍ក្នុងរាងកាយ។ ទឹកអំបិលក្រូចឆ្មាមានអាស៊ីតអាមីណូជាច្រើនដែលជួយកម្ចាត់បាក់តេរីចេញពីរាងកាយ បង្កើនសមត្ថភាពថ្លើមក្នុងការបន្សាបជាតិពុល និងធ្វើឱ្យមុខងារថ្លើមប្រសើរឡើង។

៤. ជំនួយដល់ការសម្រកទម្ងន់៖ អ្នកដែលចង់សម្រកទម្ងន់អាចផឹកទឹកក្រូចឆ្មារមួយកែវជារៀងរាល់ថ្ងៃ។ ក្រូចឆ្មាមានជាតិសរសៃ pectin ដែលជួយបង្កើតអារម្មណ៍ឆ្អែតបានយូរ កាត់បន្ថយការឃ្លាន និងជួយសម្រកទម្ងន់។ លើសពីនេះ ក្រូចឆ្មារក៏មានប្រសិទ្ធភាពក្នុងការដុតបំផ្លាញជាតិខ្លាញ់ដែលលើស និងមានប្រយោជន៍សម្រាប់រក្សារាងឱ្យនៅស្លីម។

៥. បំបាត់ការឈឺបំពង់ក៖ ការផឹកទឹកក្រូចឆ្មាក្តៅមួយកែវ និងទឹកអំបិលនៅពេលព្រឹក នឹងជួយសម្រួលដល់អាការឈឺបំពង់កយ៉ាងមានប្រសិទ្ធភាព។ ក្រូចឆ្មា និងអំបិលមានប្រសិទ្ធភាពប្រឆាំងនឹងបាក់តេរី បន្ធូរអារម្មណ៍ ប្រឆាំងនឹងការរលាក។ បំពង់កនឹងកាន់តែមានសុខភាពល្អ ហើយលែងហើម ឬឈឺចាប់ទៀតហើយ។

ប៉ុន្តែត្រូវចាំ៖ ក្រូចឆ្មាមានរសជាតិជូរ និងមានភាពត្រជាក់ ដូច្នេះសម្រាប់អ្នកដែលមានធាតុត្រជាក់ និងត្រជាក់ពីខាងក្នុង ឬមានអារម្មណ៍អស់កម្លាំង គួរតែកំណត់ការទទួលទានទឹកក្រូចឆ្មាឱ្យបានត្រឹមត្រូវ ព្រោះភេសជ្ជៈនេះអាចធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរ។ 

លើសពីនេះ ក្រូចឆ្មាមានផ្ទុកជាតិអាស៊ីតច្រើន ប្រសិនបើអ្នកផឹកច្រើន ឬផឹកទឹកក្រូចឆ្មារដែលមានកំហាប់ វានឹងធ្វើឱ្យដំបៅក្រពះ និងដំបៅពោះវៀន។ ការផឹកទឹកក្រូចឆ្មានៅពេលព្រឹកគឺល្អសម្រាប់រាងកាយ ប៉ុន្តែអ្នកមិនគួរផឹកវានៅពេលពោះទទេនោះទេព្រោះវាអាចបង្កើនសម្ពាធឈាម ធ្វើឱ្យខូចតម្រងនោមជាដើម (ប្រសិនបើផឹកវាក្នុងរយៈពេលយូរ) អ្នកអាចផឹកទឹកក្រូចឆ្មា បន្ទាប់ពីផឹកទឹកក្តៅមួយកែវ ឬផឹកវាប្រហែល 30 នាទីបន្ទាប់ពីអាហារពេលព្រឹក។ ពេលធ្វើទឹកក្រូចឆ្មា និងទឹកអំបិល អ្នកគួរប្រើតែក្រូចឆ្មាក្នុងបរិមាណល្មម និងអំបិលបន្តិច។ ក្រូចឆ្មា និងអំបិលច្រើនពេកអាចបំផ្លាញបំពង់អាហារ និងស្រទាប់ក្រពះ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានApril 22 2026
តិចដាច់ភ្លើង! អគ្គិសនីកម្ពុជា៖ ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
#កីឡាApril 22 2026
លោកវេជ្ជ. កូយ រតនៈ បញ្ជាក់ថា ចង់សម្រួលសន្លាក់ឱ្យល្អប្រសើរ អ្នកគួរធ្វើរឿង ១នេះ
#ព័ត៌មានApril 22 2026
ក្រសួងសុខាភិបាល៖ ស្ត្រីអាយុ ៦៦ឆ្នាំ​ បានឆ្លងជំងឺ ១នេះ សូមប្រុងប្រយ័ត្នផង
#កុមារApril 21 2026
ឪពុកម្តាយធ្វើរឿង ៣នេះ ដើម្បីកុំឱ្យកូនញៀនលេងទូរស័ព្ទច្រើន
#អត្ថបទ PRApril 21 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីការចាប់គូរអាហារដែលត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន
#ព័ត៌មានApril 21 2026
រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាពតែមួយជាស្នូលនៃភាពរឹងមាំដោយផ្តោតសំខាន់លើសុខភាពមនុស្ស សត្វ និងបរិស្ថាន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia