កីឡា
ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
Tror Sopheap
December 12 2025
16.9 K views

បើអ្នករវល់រហូតភ្លេចថែសុខភាពនាំឱ្យរាងកាយមិនបានបញ្ចេញជាតិពុលហើយចេះតែកើនជាតិស្ករតាមរយៈការញ៉ាំអាហារ និងភេសជ្ជៈផ្អែមៗ នេះឯង ច្បាស់ណាស់ថារាងកាយរបស់អ្នកប្រើជាតិស្ករមិនអស់ វាដឹកនាំជីវិតរបស់អ្នករស់ក្នុងជំងឺទឹកនោមផ្អែម។ តាមវេជ្ជបណ្ឌិត Kathryn A. Boling ជាអ្នកផ្តល់សេវាកម្មថែទាំបឋមនៅ Mercy Personal Physicians មានប្រសាសន៍ថា"បើមានអ្នកជំងឺលើសជាតិស្ករក្នុងឈាមនោះ ខ្ញុំសុំឱ្យអ្នកជំងឺដើរ បន្ទាប់ពីហូបអាហាររួច។ ការធ្វើបែបនេះដើម្បីឱ្យសាច់ដុំរបស់អ្នកជំងឺមានដំណើរការក្នុងការបញ្ចុះជាតិស្ករក្នុងឈាម។ ព្រោះថាការធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ ពិតជាជួយទាញជាតិស្ករចេញពីចរន្តឈាម និងចូលទៅក្នុងសាច់ដុំ។ វាធ្វើឱ្យជាតិស្ករក្នុងឈាមរបស់អ្នកថយចុះ”។

គំនិតលោកវេជ្ជបណ្ឌិតបានប្រាប់យើងថា ការរស់នៅខ្វះលំហាត់ប្រាណ បញ្ហាសុខភាពដំបូងគេគឺបញ្ហាធាត់ជាសញ្ញាប្រាប់អ្នកថា អ្នកហូបអាហារច្រើន រាងកាយអ្នកលើសជាតិខ្លាញ់ និងជាតិស្ករហើយ។ បើអ្នកបណ្តោយយូររស់ក្នុងទម្លាប់បែបនេះ អ្នកនឹងរស់ក្នុងជំងឺទឹកនោមផ្អែមមួយជីវិត។ ហើយវាតម្រូវឱ្យអ្នកប្តូរឈាមមួយខែឬមួយសប្តាហ៍ម្តង វាពិតជាត្រូវការចំណាយលុយច្រើនណាស់។

តាមវេជ្ជបណ្ឌិត Kathryn A. Boling បានបញ្ជាក់ថា អ្នកអាចធ្វើក្រុមលំហាត់ប្រាណលើកដុំដែក រត់ ដើរ ដើម្បីយកសាច់ដុំនោះ ជាតិស្ករក្នុងខ្លួនអ្នកកាន់តែបំបែកចេញជាសាច់សុំ ចេញជាថាមពល និងកើនអុកស៊ីហ្សែនមានកាន់តែប្រសើរឡើងនៅក្នុងសួត។ ហើយជាតិស្ករក៏រត់ចេញពីឈាមរបស់អ្នកដែរ។ អ្នកឃើញទេ! គ្រាន់តែចំណាយពេលមួយថ្ងៃ ៤០នាទីដើម្បីហាត់ប្រាណយកសាច់ដុំ អ្នកក៏រស់នៅឆ្ងាយពីជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងបញ្ហាធាត់អស់មួយជីវិត។ ហាត់ប្រាណដើម្បីសុខភាពល្អ ឱ្យអ្នករស់នៅអាយុវែង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3330

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
#កុមារJuly 21 2026
អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
#សម្រស់July 21 2026
ហូបផ្លែឈើ ៤នេះ ជួយកាត់ស្រ្តេស បំប៉ន់សម្រស់ឱ្យក្មេងជាងវ័យ
#ព័ត៌មានJuly 20 2026
ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia