ទម្លាប់ល្អពេលព្រឹកជួយកុមារឱ្យរក្សាថាមពលខួរក្បាល និងការផ្តោតអារម្មណ៍នៅពេលពួកគេទៅសាលារៀនរៀនពូកែ ក្លាយជាកូនឆ្លាត។ ខួរក្បាលរបស់កុមារអភិវឌ្ឍយ៉ាងឆាប់រហ័សនៅពេលចូលរៀនដំបូង។ ទម្លាប់ពេលព្រឹកដែលល្អជួយបង្កើតអារម្មណ៍វិជ្ជមាន និងមានការផ្ចង់អារម្មណ៍កាន់តែប្រសើរក្នុងការរៀនសូត្ររបស់កុមារ៖
១. ឪពុកម្តាយគួរកំណត់ម៉ោងពេលព្រឹកឱ្យកូនភ្ញាក់ជាប្រចាំថ្ងៃដើម្បីបង្កើតទម្លាប់ឱ្យខួរក្បាល។ ពេលខួរក្បាលកូនអ្នកមានទម្លាប់ល្អ វានឹងមានថាមពល មានការគិតបានល្អ រៀនអ្វីក៏ឆាប់ចូល ឆាប់ចេះជាងក្មេងធម្មតាដែរ។
២. ឪពុកម្តាយគួរប្រើពាក្យសម្ដីវិជ្ជពេលព្រឹកដាក់កូន ពេលកូនបានឮពាក្យសម្ដីវិជ្ជមានដូចជា កូនភ្ញាក់ពីគេងហើយ កូនឆ្លាត កូនល្អ... ធ្វើឱ្យកូនរបស់អ្នកមានអារម្មណ៍រីករាយ មានអារម្មណ៍កក់ក្តៅ និងខួរក្បាលស្រស់ស្រាយផងដែរ។
៣. ឪពុកម្តាយគួរបង្កើតទម្លាប់ឱ្យកូនដើរជុំវិញផ្ទះ ឬរត់លេង ២ទៅ៣នាទីពេលព្រឹកដើម្បីប៉វសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តផងដែរ។ ហើយពួកគេអាចសម្រាកមានអារម្មណ៍ស្រស់ស្រាយ មានថាមពលល្អពេលព្រឹកផងដែរ។ ព្រោះលំហាត់ប្រាណខ្លីនេះជួយបង្កើនចរន្តឈាមរត់ស្រួល និងបង្កើនអុកស៊ីសែនទៅកាន់ខួរក្បាលផងដែរ។
៤. ឪពុកម្តាយកុំឱ្យកូនរបស់អ្នកលេងទូរស័ព្ទពេលព្រឹកឱ្យសោះ វាប៉ះពាល់ដល់ខួរក្បាលកូនអ្នកគិតអ្វីក៏រាងស្ពឹកជាងគេដែរ។ ហើយពិបាកផ្តោតអារម្មណ៍លើរការរៀនសូត្រគ្មានលទ្ធផលល្អទេ។ ឪពុកម្តាយគួរបង្កើតទម្លាប់ពេលព្រឹកជាមួយដោយការរត់លេង នាំកូនមើលធម្មជាតិ អានសៀវភៅ នេះជាការទំនាក់ទំនងធ្វើឱ្យកូនមានសុខផ្លូវចិត្ត។
៥. អាហារពេលព្រឹកជាអាហារផ្តល់ថាមពលដល់រាងកាយ និងខួរក្បាលកូនរបស់អ្នកខ្លាំងណាស់។ ពេលកូនអ្នកញ៉ាំអាហារដែលមានតុល្យភាពជាមួយនឹងគ្រាប់ធញ្ញជាតិតិច មានផ្លែឈើ មានត្រី និងទឹកដោះគោបន្ថែមនោះ ខួរក្បាលកូនរបស់អ្នកនឹងទទួលបានសារធាតុចិញ្ចឹមចាំបាច់ដើម្បីរក្សាការផ្តោតអារម្មណ៍លើការរៀនសូត្របានល្អ។ ហើយអាហារពេលព្រឹកដែលមានសុខភាពល្អក៏ជួយធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមមានស្ថេរភាព និងកាត់បន្ថយអារម្មណ៍ឆាប់ខឹងកូនរបស់អ្នកបានល្អបំផុតផងដែរ៕
អត្ថបទដោយ៖ ទ្រ សុភាព
