កុមារ
ឪពុកម្តាយកុំធ្វើទង្វើទាំង ២នេះ នាំឱ្យកូនរបស់អ្នកងាយចាញ់ច្រាបគេណាស់
Tror Sopheap
December 7 2025
3.5 K views

ឪពុកម្តាយតែងស្រឡាញ់កូន តែងបារម្ភ​ និងខ្វាល់ខ្វាយពីកូនគ្រប់ពេល។ មានពេលខ្លះ ឪពុកម្តាយធ្វើឱ្យការស្រឡាញ់ ការព្រួយបារម្ភខ្វាល់ខ្វាយពីកូននោះ ក្លាយជាសមា្ពធខ្លះ មកពីកូនធ្វើអ្វីមួយមិនដូចចិត្តឪពុកម្តាយ។ បើតាមការស្រាវជ្រាវចិត្តវិទ្យាបានបង្ហាញថា ទង្វើទាំង ២នេះរបស់ឪពុកម្តាយធ្វើឱ្យកូនឆាប់ភ័យខ្លាចគេ គ្មានទំនុកចិត្តលើខ្លួនឯងនិងមិនក្លាហានក្នុងជីវិត៖

១.ប្រៀបធៀបជាមួយកូនគេដទៃ៖​ ឪពុកម្តាយទោះបីជាប្រៀបធៀបកូនគេនិងកូនខ្លួន ដើម្បីជាជំរុញទឹកចិត្ត​​​ឱ្យកូនពូកែដូចកូនគេក្តី។​ ដូច្នេះការប្រៀបធៀបមួយចំនួននេះនឹង​អាច​ធ្វើ​ឱ្យ​​កូនអ្នកមាន​អារម្មណ៍​ថា​អន់​ជាង​មុន ធ្វើឱ្យពួកគេមានអារម្មណ៍មិនពេញចិត្តខ្លួនឯង គិតថាខ្លួនឯងគ្មានទេពកោសល្យពីកំណើត ពិតជាមិនអាចជោគជ័យក្នុងជីវិតជាដើម។ ហេតុនេះឪពុកម្តាយគួរឱ្យតម្លៃលើភាពជាបុគ្គលរបស់ពួកគេ ជាជាងការប្រៀបធៀបពួកគេទៅនឹងកូនអ្នកដទៃ ដើម្បីជំរុញពួកគេឱ្យមានទំនុកចិត្ត និងលើកទឹកចិត្តពួកគេឱ្យចេះទទួលយកចំណុចពិសេសរបស់ខ្លួនឯង ដើម្បីពង្រឹងភាពជោគជ័យក្នុងជីវិត។

២.ការពារកំហុសកូនជ្រុលពេក៖ ការការពារកូនហួសហេតុជាសញ្ញាមួយ ដែលឪពុកម្តាយកំពុងផ្តល់អារម្មណ៍សុវត្ថិភាព ដល់កូនរបស់អ្នកដោយអចេតនាថាកូនតែងធ្វើត្រូវគ្រប់កាលៈទេសៈ ហើយពួកគេមិនគួរជួបបញ្ហាក្នុងជីវិតនោះទេ ពោលគឹកាន់ជើងកូនជ្រុលពេក។ ដូច្នេះកូនជំទង់ របស់អ្នកនឹងបាត់ឱកាសក្នុងការយល់ដឹងអំពីសារៈសំខាន់ក្នុងការប្រឈមមុខនឹងបញ្ហាជីវិត ហើយរៀនពីកំហុសរបស់ពួកគេផ្ទាល់។

យើងជា​ឪពុកម្តាយមានបំណងល្អបំផុតចំពោះកូនក៏ដោយ ក៏អាកប្បកិរិយាមួយចំនួនដែលអាចប៉ះពាល់ដោយប្រយោលដល់អនាគតកូនៗ ជាពិសេសនៅពេលពួកគេកំពុងមានវ័យជំទង់តែម្តង។ ដូច្នេះឪពុកម្តាយឬអាណាព្យាបាលគួរតែអាចកាត់បន្ថយបន្តិចម្តងៗ ហើយអនុញ្ញាតឱ្យកូនៗរបស់លោកអ្នក លូតលាស់តាមអាយុនិងធម្មជាតិនៃកុមារ កុំបង្ខំឱ្យពួកគេធ្វើជាមនុស្សធំលឿនពេក៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3054

អត្ថបទទាក់ទង

#កុមារ

ឪពុកម្តាយមានផ្នត់គំនិតបែបនេះ ចិញ្ចឹមកូននាំឱ្យរឹងមាំ ដឹងគុណ មានក្តីស្រឡាញ់
Tror Sopheap
January 20 2026
132 views

#កុមារ

ខួរក្បាលកូនឆ្លាតវៃ ព្រោះកូនញ៉ាំអាហារទាំង ៣នេះ
Tror Sopheap
January 19 2026
892 views

#កុមារ

កុំឱ្យកូនលេងទូរស័ព្ទ! ប្រយ័ត្នកូនដុះដុំសាច់ខួរក្បាល ដាច់ទំនាក់ទំនងជាមួយឪពុកម្តាយ
Tror Sopheap
January 19 2026
1.1 K views

#កុមារ

កុំឱ្យកូនធ្វើលើផ្លូវខុស រមិលគុណនោះ ឪពុកម្តាយចាំចាប់ធ្វើរឿង ១នេះ
Tror Sopheap
January 13 2026
323 views

#កុមារ

វេជ្ជបណ្ឌិតប្រាប់ថាគូស្វាមីភរិយាគ្រោងយកបុត្រធីតា គួរញ៉ាំអាហារល្អបែបនេះ
Tror Sopheap
January 12 2026
1.1 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
6.5 K views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
11.3 K views

#ជំងឺ

ប្រយ័ត្ន! ចេះតែងងុយគេងនេះជាសញ្ញាជំងឺធ្ងន់១ នាំឱ្យអ្នកឈានដល់ថ្នាក់ដេកពេទ្យ
Tror Sopheap
January 20 2026
6.8 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
6.5 K views

#អាហារ

ល្ងាចៗ បុរសធ្វើទម្លាប់ ១នេះ ស្វិតអាប្អូនតូច លើគ្រែខ្សោយ
Tror Sopheap
January 19 2026
5.9 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.2 K views

#ជំងឺ

ទម្លាប់គេងបើកភ្លើង អ្នកកំពុងហៅជំងឺធ្ងន់ទាំង ២នេះចូលខ្លួនហើយ
Tror Sopheap
January 20 2026
4.6 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia