កុមារ
ចង់កូនមានសមត្ថភាព ឆ្លាតពូកែ និងអនាគតភ្លឺស្វាង អ្នកត្រូវចិញ្ចឹមកូនតាមម្ដាយ អេឌីសុន របៀបនេះ
Tror Sopheap
December 7 2025
1.3 K views

អ្នក​ចិត្ត​សាស្ត្រ​​ជន​ជាតិ​អាមេរិកភាគច្រើនបាន​ណែនាំថា ចង់ឱ្យ​ក្លាយ​ជា​អ្នក​ប្រាជ្ញ និងមានសមត្ថភាពធំឡើង បុគ្គលទីមួយក្នុងការផ្លាស់ប្តូរជីវិតកូន គឺឪពុកម្តាយជាគ្រូទីមួយនេះឯង។​ លោក ថូម៉ាស់ អេឌីសុន (Thomas Edison) ​ជា​អ្នក​បង្កើត​អំពូល​ដំបូង​គេមានសញ្ជាតិអាមេរិក នៅពីតូចគ្រូថាគាត់ជាក្មេងគំនិតវៃឆ្លាតទេ។

ថ្ងៃ​​មួយ​ថូម៉ាស់​ចេញ​ពី​សាលា​បាន​ហុច​ក្រដាស​មួយ​ច្បាប់​ទៅ​កាន់ម្ដាយ​គាត់ថាគ្រួផ្ញើមកឱ្យ។ សំបុត្រនោះមានន័យថា   “សួរស្តីអ្នកស្រី! កូន​ប្រុស​របស់ម្តាយ​​ជា​​សិស្ស​ម្នាក់​ដែល​ឆ្លាត​បំផុត ​មាន​ខួរក្បាល​​អស្ចារ្យ​ ​មាន​ទេព​កោសល្យ​កម្ររកមានណាស់។ ហើយ​អនាគត​នឹង​ក្លាយ​ជាបុគ្គលអស្ចារ្យមិនខានទេ។​ ក្មេង​ម្នាក់​នេះ​មាន​សក្ដានុពល​ផ្នែក​ខួរក្បាល​លើស​ពី​សមត្ថភាព​របស់គ្រូ​ទៅ​​ទៀត។ ដូច្នេះ​សាលា​យើង​គ្មានសមត្ថភាពបង្រៀនកូនអ្នកនោះទេ។ សូម​អ្នក​ស្រី​ជា​ម្ដាយ​ជួយ​បង្រៀន​កូន​ដោយ​ខ្លួន​ឯង​ផង​ចុះ​”។

ម្ដាយរបស់លោក ​ថូម៉ាស់​បាន​ចំណាយ​ពេល​វេលា​ណែនាំ​កូន​របស់​គាត់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ចិញ្ចឹមកូនដោយ​ក្ដី​ស្រឡាញ់ លើក​ការ​សរសើរ និង​​លើក​ទឹក​ចិត្ត​… ទី​បំផុត​ថូម៉ាស់​បាន​ក្លាយ​ទៅ​ជាអ្នកច្នៃប្រតិដ្ឋដ៏អស្ចារ្យម្នាក់ពិត​ប្រាក​ដមែន។

តាម​ពិតទៅ​ក្នុង​ក្រដាស​នោះលោកគ្រូ​បាន​សរសេរ​ថា “សូម​ជូន​ចំពោះ​អ្នក​ម្ដាយ​ថូម៉ាស់ អេឌីសុន ថា កូន​ប្រុសរបស់​អ្នក​​ជា​សិស្ស​ម្នាក់​ដែល​មាន​ជំងឺ​សតិ​អារម្មណ៍​យ៉ាង​ធ្ងន់​ ដែល​សាលា​រៀន​របស់​យើង​​មិន​អាច​ឱ្យ​គេ​រៀន​នៅ​សាលា​នេះ​​បាន​ទៀតទេ។ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​សាលា​យើង​ខ្ញុំ​ឈប់​ទទួល ថូម៉ាស់ អេឌីសុន ទៀត​ហើយ។​ សូម​អ្នក​ស្រី​ជា​ម្ដាយ​ជួយ​បង្រៀន​កូន​ដោយ​ខ្លួន​ឯង​ផង​ចុះ​”។

ថូម៉ាស់​បាន​ដឹង​រឿង​នេះ នៅ​ពេល​ដែល​គាត់​រៀបចំ​ពិធីបុណ្យ​សព​ជូន​​​ម្ដាយ​ជា​ទី​ស្រឡាញ់​​របស់​​គាត់​​​ដែល​បាត់​បង់​ជីវិត​ទៅ​ហើយ​នោះ​។ ពេល​កំពុង​ធ្វើ​បុណ្យ​ គាត់​បាន​​ប្រទះ​​ឃើញ​ក្រដាស​ដែល​សាលា​ផ្ញើ​មក​ឱ្យ​ម្ដាយ​គាត់​នៅ​ជ្រុង​ថត​តុ​របស់​គាត់ គាត់​រើស​យក​មក​អាន​ទើប​ដឹង​ថា សមិទ្ធិផល​ដែល​ខ្លួន​បាន​ជោគជ័យ​ ដោយ​សារ​តែ​គាត់​មាន​ម្ដាយ​របស់គាត់តែប៉ុណ្ណោះ។ នេះជាមេរៀនមួយដ៏មានតម្លៃថា ឪពុក​ម្តាយ​និយាយ​លើក​សរសើរ​ខ្លួន​ កូននឹងមានកម្លាំងចិត្តខំរៀន។ ​ការ​បង្កើត​ភាព​ស្និទ្ធ​ស្នាលដែល​​ដើរ​កម្សាន្តជាមួយកូន ជាការបង្កើតក្តីស្រឡាញ់ដែរ៕ ​អត្ថបទដោយ៖ ទ្រ សុភាព 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3332

អត្ថបទទាក់ទង

#កុមារ

អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
Tror Sopheap
July 21 2026
202 views

#កុមារ

ឪពុកម្តាយកុំនិយាយពាក្យ ៥នេះដាក់កូន ធ្វើឱ្យកូនបាក់ទឹកចិត្ត ខូចអនាគតទៀត
Tror Sopheap
July 20 2026
996 views

#កុមារ

ឪពុកម្តាយឈប់ធ្វើទង្វើ ៣នេះជាបន្ទា.ន់ ទើបកូនគ្មានសម្ពាធ មានក្តីស្រឡាញ់
Tror Sopheap
July 16 2026
1.1 K views

#កុមារ

ម្សៅទឹកដោះគោ Suffy មានគុណភាពខ្ពស់ ប៉ូវឆ្អឹងកុមាររឹងមាំ ហើយបង្កើនការចងចាំ
Tror Sopheap
July 14 2026
857 views

#កុមារ

កូនឆ្លាត! ឪពុកម្តាយធ្វើរឿង ៣នេះ ឱ្យកូនមានផ្លូវចិត្តល្អ ហើយឆ្លាតវៃ
Tror Sopheap
July 1 2026
751 views

#កុមារ

ឪពុកម្តាយច្រឡំមាត់ស្រែកដាក់កូន គួរធ្វើរឿងនេះ កុំឱ្យកូនភ័យខ្លាច
Tror Sopheap
June 23 2026
189 views
អត្ថបទថ្មីៗ
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia