ចិត្តសាស្ត្រ
សម្តីមាសពីសៀវភៅស្រីហិតោបទេសទាំង ៥នេះធ្វើឱ្យអ្នកចេះមើលមនុស្សល្អ និងអាក្រក់
Tror Sopheap
December 12 2025
186 views

ការរស់នៅបើអ្នកមិនចេះមើលមនុស្សទេ អ្នកនឹងជួបការបោកប្រាស់ និងអស់ទ្រព្យមិនខានទេ។ ជាពិសេសពេលអ្នកសេបគប់មិត្ត មានការឈឺចាប់ និងការក្បត់ជាដើម។ សម្តីមាសទាំង ៥នេះមានតម្លៃណាស់ពីសៀវភៅស្រីហិតោបទេសជាស្នាដៃពីភិក្ខុរិយាបណ្ឌិតោ ប៉ាង ខាត់ ជាអ្នកបកប្រែពីភាសាសំស្រ្កឹត។ ចំពោះសៀវភៅមួយក្បាលនេះមានតម្លៃសម្រាប់កូនខ្មែរយើងណាស់ មានសុទ្ធតែគតិបណ្ឌិតមិនអាចកាត់ថ្លៃបានឡើយ។

១. មនុស្សគេដឹងចិត្តតាមរយៈសកម្មភាពនានា។ តាមសៀវភៅស្រីហិតោបទេសបានលើកឡើងថា គេអាចដឹងចិត្តមិត្តនៅក្នុងគ្រាលំបាក ដឹងចិត្តទាហានពេលមានសង្រ្គាម ដឹងចិត្តស្មោះត្រង់របស់មនុស្សពេលសងបំណុលគេ ដឹងចិត្តភរិយានៅពេលខ្សត់ទ្រព្យ និងដឹងចិត្តសាច់ញាតិក្នុងគ្រាវិនាសអន្តរាយ។

២. សម្គាល់បណ្ឌិត មិនមែនរៀនចប់ថ្នាក់បណ្ឌិតទេ។ តាមសៀវភៅស្រីហិតោបទេសបានលើកឡើងថា ជនទាំងឡាយណាឃើញភរិយាអ្នកដទៃ ទុកស្មើជាម្តាយរបស់ខ្លួន។ ឃើញទ្រព្យអ្នកដទៃទុកដូចជាដុំថ្ម។ ឃើញសត្វទាំងឡាយទុកស្មើជារូបរាងកាយរបស់ខ្លួន ជនទាំងឡាយនោះហៅថា “បណ្ឌិត”។

៣. គេមើលមនុស្ស មើលតាមទម្លាប់ បានដឹងពីមនុស្សមានប្រយោជន៍ ឬឥតប្រយោជន៍។ សៀវភៅស្រីហិតោបទេសបានលើកឡើងថា “ក្នុងលោកនេះ បុគ្គលប្រាថ្នាចង់បានសុខចម្រើនគួរគប្បីលះបង់ចោលនូវទោស ៦ប្រការនេះដូចជាការដេកទ្រមក់១ ភាពខ្ចិលច្រអូស១ ការភ័យខ្លាច១ ការខឹងក្រោធ១ សេចក្តីខ្មាសអៀន១ និងភាពយឺតយូរក្រោយគេ១”។

៤. មិត្តល្អជាមិត្តនិយាយគ្នាដោយភាពស្មោះត្រង់។ តាមសៀវភៅស្រីហិតោបទេសបានលើកឡើងថា បុគ្គលគួរជៀសវាងមិត្តដែលប៉ងបំផ្លាញការងារក្នុងទីកំបាំងមុខ(លួចចាក់ពីក្រោយខ្នង) ហើយនិយាយពាក្យពីរោះផ្អែមល្ហែមក្នុងទីចំពោះមុខ មិត្តបែបនេះប្រៀបដូចជាឆ្នាំងពោរពេញដោយពិសពុលដែលមានមាត់ប្រឡាក់ដោយទឹកដោះផ្អែម។

៥. កុំជឿពាក្យផ្អែមគេពេក ភាគច្រើនជាពាក្យមានកលល្បិចទៅវិញទេ។ តាមសៀវភៅស្រីហិតោបទេសបានលើកឡើងថា ក្នុងលោកនេះ គេបោកបញ្ឆោតយើងបានដោយគ្រាន់តែគេនិយាយដោយប្រើពាក្យផ្អែមល្ហែមដូចជាទឹកឃ្មុំ គេធ្វើយើងវង្វេងក្នុងអំណាចដោយសារល្បិចលកអាក្រក់របស់គេ៕ អត្ថបទដោយ៖ ទ្រ សុភាព

481980796 1195474995603653 3386142154005532832 N

Image 1024

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2992

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

សម្តីមាសពីសៀវភៅស្រីហិតោបទេសទាំង ៥នេះធ្វើឱ្យអ្នកចេះមើលមនុស្សល្អ និងអាក្រក់
Tror Sopheap
December 12 2025
187 views

#ចិត្តសាស្ត្រ

ហេតុអ្វីជនជាតិជប៉ុនមានអាយុវែងជាងគេ? នេះជារបៀបរស់នៅគ្មានពីររបស់ជប៉ុន
Tror Sopheap
December 8 2025
461 views

#ចិត្តសាស្ត្រ

ចង់កសាងសមត្ថភាពក្លាយជាមនុស្សឆ្នើមម្នាក់ អ្នកត្រូវឆ្លងកាត់ធ្វើរឿងនេះសិន
Tror Sopheap
December 5 2025
143 views

#ចិត្តសាស្ត្រ

លោកជំទាវទី១ ពេជ ចន្ទមុន្នីបានលើកឡើងថា ស្ត្រីជាកម្លាំងចលករជួយជម្រុញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន
Tror Sopheap
December 3 2025
18 views

#ចិត្តសាស្ត្រ

៤ ទម្លាប់ពេលព្រឹកធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ពេលមេឃត្រជាក់ បើនៅបន្តប្រយ័ត្នហានិភ័យដល់បេះដូង
Pov Saru
December 2 2025
655 views

#ចិត្តសាស្ត្រ

ប្រុសៗគួរដឹង! ធ្វើរឿង ៣ នេះឱ្យបានមនុស្សស្រីនឹងស្រលាញ់អ្នកងប់ តែបុរសមួយចំនួនបែរជាមើលរំលង
Pov Saru
November 27 2025
2.7 K views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
8.1 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
6 K views

#ជំងឺ

ប្រយ័ត្នគ្រោះថ្នាក់ពេលដេក! មានសញ្ញា ៤ អាចលេចឡើងបង្ហាញថាសរសៃឈាមកំពុងចាប់ផ្តើមខូច
Pov Saru
December 10 2025
3.2 K views

#ជំងឺ

ស្រីៗត្រូវប្រយ័ត្នពេលមករដូវ! កំហុសតូចៗ ៤ នេះអាចនាំមេរោគចូលទ្វារមាស
Pov Saru
December 9 2025
2.3 K views

#សម្រស់

គន្លឹះជួយឱ្យអ្នកស្អាតជាងមុនត្រឹមរយៈពេល ២ សប្ដាហ៍ឱ្យតែអនុវត្តទម្លាប់ ៤ នេះឱ្យជាប់
Pov Saru
December 3 2025
2.2 K views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
1.8 K views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រDecember 12 2025
សម្តីមាសពីសៀវភៅស្រីហិតោបទេសទាំង ៥នេះធ្វើឱ្យអ្នកចេះមើលមនុស្សល្អ និងអាក្រក់
#អាហារDecember 12 2025
ហេវខ្លាំងគេងមិនលក់? ញ៉ាំអាហារសម្រន់ ៤នេះ មិនឡើងគីឡូ ឱ្យអ្នកឆាប់ងងុយគេង
#កីឡាDecember 12 2025
ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
#ជំងឺDecember 12 2025
ប្រយ័ត្នគាំងបេះដូង! បើមានសញ្ញា ៤ នេះត្រូវប្រញាប់ទៅពិនិត្យភ្លាម
#អាហារDecember 12 2025
ចង់ថែខួរក្បាល! អ្នកញ៉ាំបន្លែប្រភេទនេះ ពូកែចងចាំ គ្មានជំងឺវង្វេង ឬគ្មានជំងឺខួរក្បាលទេ
#អាហារDecember 12 2025
ភេសជ្ជៈ ៣ មុខនេះផឹកជាប្រចាំល្អខ្លាំង រស់ជាតិឆ្ញាញ់ តម្លៃសមរម្យ ជួយបំពេញជាតិទឹក និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia