ជំងឺ
ប្រយ័ត្នគាំងបេះដូង! បើមានសញ្ញា ៤ នេះត្រូវប្រញាប់ទៅពិនិត្យភ្លាម
Pov Saru
December 12 2025
898 views

បេះដូងរបស់មនុស្សយើងគឺប្រៀបដូចជាម៉ាស៊ីនក្នុងការរក្សារាងកាយឱ្យដំណើរការ បើកាលណាសរសៃឈាមចាប់ផ្ដើមស្ទះវាធ្វើឱ្យប៉ះពាល់ដល់កម្រិតឈាមដែលហូរទៅកាន់បេះដូង អាចនាំឱ្យមានបញ្ហាបេះដូងធ្ងន់ធ្ងរ ប្រសិនបើយើងមិនដឹងនិងទប់ស្កាត់វាឱ្យទាន់ពេលវេលា។ យោងតាមគេហទំព័រ The Healthsite រាងកាយរបស់យើងជាធម្មតានឹងផ្តល់ឱ្យយើងនូវការព្រមានជាច្រើន មុនពេលបញ្ហាបេះដូងធ្ងន់ធ្ងរចាប់ផ្តើមកើតឡើង។ ខាងក្រោមនេះគឺជាសញ្ញាចំនួន ៤ នៃការស្ទះសរសៃឈាមដែលអ្នកគួរតែដឹង៖

១. ឈឺទ្រូង ៖ ការឈឺចាប់នៅក្នុងទ្រូង ជាញឹកញាប់វាកើតឡើងនៅពេលឈាមរត់មិនស្មើរគ្នា។ ក្នុងករណីដែលការឈឺនេះកើតឡើងអំឡុងពេលហាត់ប្រាណហើយបាត់ទៅវិញបន្ទាប់ពីសម្រាករួច នោះមានន័យថាជាសញ្ញាព្រមាននៃការស្ទះសរសៃឈាម ហេតុនេះបើសិនជាអ្នកឧស្សាហ៍មានអាការៈបែបនេះគួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីធ្វើការព្យាបាលឱ្យទាន់ពេលវេលា។

២. វិលមុខ ឬឈឺក្បាលតិច៖ ការវិលមុខឬឈឺក្បាលធ្លាប់កើតទៅលើមនុស្សជាទូទៅ អ្នកខ្លះដល់ថ្នាក់ដួលសន្លប់ ឬគ្រាន់តែមានអារម្មណ៍ថាមិនស្រួលនៅពេលដែលខួរក្បាលមិនទទួលបានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ជាមួយនឹងអុកស៊ីសែន។ មនុស្សមួយចំនួនគិតថារោគសញ្ញានេះគឺជារឿងទូទៅមិនមានអ្វីគួរឱ្យព្រួយបារម្ភខ្លាំង ក៏ប៉ុន្តែវាមិនមែនកើតឡើងដោយចៃដន្យនោះឡើយ ព្រោះរោគសញ្ញាបែបនេះអាចមានន័យថាស្ទះសរសៃឈាម ឬបញ្ហាបេះដូង។

៣. ដកដង្ហើមខ្លីៗមិនដល់គ្នា៖ ប្រសិនបើអ្នកមានអារម្មណ៍ថាពិបាកដកដង្ហើម ដកង្ហើមខ្លីៗផុតៗទោះកំពុងធ្វើការស្រាលៗក៏ដោយ ឬសូម្បីតែនៅពេលដែលអ្នកសម្រាកនេះអាចជាសញ្ញាបង្ហាញថា សរសៃឈាមតូចចង្អៀតកំពុងកាត់បន្ថយបរិមាណអុកស៊ីសែនដែលមាន។ នៅពេលដែលវាបង្ហាញថាអ្នកពិបាកដកដង្ហើមទាំងមិនសមហតុផល នោះឱកាសដែលបេះដូងរបស់អ្នកកំពុងមានបញ្ហាគឺមានច្រើន។

៤. អស់កម្លាំងដែលមិនអាចពន្យល់បាន៖ អស់កម្លាំងរ៉ាំរ៉ៃ បើទោះបីជាបានសម្រាកគ្រប់គ្រាន់ហើយក៏ដោយក៏នៅតែមិនប្រសើរឡើងនោះ វាអាចជារោគសញ្ញានៃបញ្ហាឈាមរត់មិនស្រួលដែលបណ្តាលមកពីសរសៃឈាមស្ទះ។ នៅពេលដែលបេះដូងរបស់អ្នកមានបញ្ហាចរាចរឈាមមិនល្អ និងអស់កម្លាំងពេញមួយថ្ងៃ។

យ៉ាងណាមិញនេះ ទាំងនេះគឺរោគសញ្ញាមួយចំនួនដែលអ្នកអាចសម្គាល់បាន ហើយប្រសិនបើអ្នកសង្កេតឃើញថាខ្លួនមានចំណុចណាមួយដែលមិនស្រួល ត្រូវតែប្រញាប់ទៅជួបជាមួយគ្រូពេទ្យធ្វើការពិនិត្យ ដើម្បីទទួលបានការព្យាបាលឱ្យបានទាន់ពេលវេលា ប្រសិនបើអ្នកពិតជាមានបញ្ហាស្ទះសរសៃឈាម ឬបញ្ហាបេះដូងពិតមែន៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 161

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
8.1 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
6 K views

#ជំងឺ

ប្រយ័ត្នគ្រោះថ្នាក់ពេលដេក! មានសញ្ញា ៤ អាចលេចឡើងបង្ហាញថាសរសៃឈាមកំពុងចាប់ផ្តើមខូច
Pov Saru
December 10 2025
3.2 K views

#ជំងឺ

ស្រីៗត្រូវប្រយ័ត្នពេលមករដូវ! កំហុសតូចៗ ៤ នេះអាចនាំមេរោគចូលទ្វារមាស
Pov Saru
December 9 2025
2.3 K views

#សម្រស់

គន្លឹះជួយឱ្យអ្នកស្អាតជាងមុនត្រឹមរយៈពេល ២ សប្ដាហ៍ឱ្យតែអនុវត្តទម្លាប់ ៤ នេះឱ្យជាប់
Pov Saru
December 3 2025
2.2 K views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
1.8 K views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រDecember 12 2025
សម្តីមាសពីសៀវភៅស្រីហិតោបទេសទាំង ៥នេះធ្វើឱ្យអ្នកចេះមើលមនុស្សល្អ និងអាក្រក់
#អាហារDecember 12 2025
ហេវខ្លាំងគេងមិនលក់? ញ៉ាំអាហារសម្រន់ ៤នេះ មិនឡើងគីឡូ ឱ្យអ្នកឆាប់ងងុយគេង
#កីឡាDecember 12 2025
ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
#ជំងឺDecember 12 2025
ប្រយ័ត្នគាំងបេះដូង! បើមានសញ្ញា ៤ នេះត្រូវប្រញាប់ទៅពិនិត្យភ្លាម
#អាហារDecember 12 2025
ចង់ថែខួរក្បាល! អ្នកញ៉ាំបន្លែប្រភេទនេះ ពូកែចងចាំ គ្មានជំងឺវង្វេង ឬគ្មានជំងឺខួរក្បាលទេ
#អាហារDecember 12 2025
ភេសជ្ជៈ ៣ មុខនេះផឹកជាប្រចាំល្អខ្លាំង រស់ជាតិឆ្ញាញ់ តម្លៃសមរម្យ ជួយបំពេញជាតិទឹក និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia