ជំងឺ
សញ្ញាទាំងនេះបង្ហាញថា អ្នកអាចកំពុងប្រឈមជំងឺមហារីកសុដន់
Pov Saru
December 11 2025
464 views

ជំងឺមហារីកសុដន់ ជាជំងឺមួយដែលស្ត្រីជាច្រើនជួបប្រទះហើយក៏ជាជំងឺមួយដែលបានផ្ដាច់យកជីវិតមនុស្សមិនតិចផងដែរ។ ជាការពិតទៅជំងឺនេះមិនធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតទេបើសិនជាអ្នកជំងឺអាចរកឃើញខ្លួនឯងមានជំងឺនេះនៅដំណាក់កាលដំបូងហើយព្យាបាលទាន់ពេលវេលា។ 

តាមការចែករំលែករបស់មន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថា មហារីកសុដន់ត្រូវបានបែងចែកជាពីរប្រភេទ។ ប្រភេទទីមួយ គឺមហារីកដែលកើតចេញពីការប្រែប្រួលកោសិកានៅក្នុងបំពង់ទឹកដោះ ដែលជាកន្លែងទឹកដោះឆ្លងកាត់ មុនចេញតាមក្បាលសុដន់។ ប្រភេទទីពីរ គឺមហារីកដែលកើតចេញពីកោសិកានៅក្នុងកន្សោមសុដន់ ដែលជាកន្លែងបង្កើតទឹកដោះ។ ទាំងពីរប្រភេទនេះអាចកើតឡើងក្នុងសុដន់ស្ត្រីគ្រប់វ័យ ប្រសិនបើមានកត្តាបង្កសមស្រប ឬមានសុខភាពមិនរឹងមាំ។

ជាធម្មតាជំងឺមហារីកសុដន់អាចបង្ហាញរោគសញ្ញាដូចជា ស្បែកសុដន់ប្រែប្រួល ក្រហម ហើម  រឺមានលក្ខណះដូចសំបកក្រូចពោធិសាត់ មានចេញឈាម រឺទឹករងៃពីក្បាលសុដន់ មានដុំស្អិតនៅក្នុងសុដន់ ក្បាលសុដន់លឹបចូលក្នុង មានឡើងហើមកូនកណ្តុរក្រោមក្លៀក។ បន្ថែមពីនេះ ការឈឺសុដន់ ឬមានចេញជាទឹករងៃ ឬឈាមពីក្បាលសុដន់ក៏អាចជាសញ្ញាដ៏គ្រោះថ្នាក់មួយដែរ។ 

កត្តាហានិភ័យនៃជំងឺនេះមានច្រើន ប្រសិនបើក្នុងគ្រួសារមានម្តាយ បងស្រី ឬប្អូនស្រីដែលធ្លាប់មានមហារីកសុដន់ នោះហានិភ័យអាចខ្ពស់ជាងមនុស្សធម្មតា ព្រោះវាអាចទាក់ទងទៅនឹងហ្សែន។ ការលើសទំងន់ក្រោយអស់រដូវ ចូលចិត្តញុំាអាហារដែលមានជាតិខ្លាញ់ខ្លាំង ចូលចិត្តផឹកគ្រឿងស្រវឹង ឬការប្រើថ្នាំអ័រម៉ូនយូរឆ្នាំ គឺជាកត្តាដែលអាចបង្កើនឱកាសកើតជំងឺនេះដូចគ្នា។ ស្រ្តីដែលមិនមានកូន សុដន់តឹងណែន អ្នកមានកូនដំបូងនៅអាយុច្រើនលើសពី ៣0ឆ្នាំ  និងស្ត្រីមិនបំបៅដោះកូន ស្ត្រីដែលមានរដូវដំបូងមុនអាយុ ១២ឆ្នាំ និងអស់រដូវក្រោយ ៥៥ឆ្នាំ ក៏មានហារនិភ័យធ្វើឱ្យកើតជំងឺមហារីកសុដន់ដែរ។ 

សម្រាប់ការការពារ ស្រ្តីគួរតែធ្វើការត្រួតពិនិត្យសុដន់ជាប្រចាំជាមួយវេជ្ជបណ្ឌិត ដោយឡែកសម្រាប់អ្នកមានអាយុលើស ៣៥ ឆ្នាំឡើង គួរពិនិត្យ គៀបសុដន់ ឬអេកូសុដន់ជារៀងរាល់ឆ្នាំ។ ការរក្សាទំងន់ឱ្យនៅក្នុងកម្រិតស្តង់ដា តាមរយៈលំហាត់ប្រាណទៀងទាត់ ការបន្ថយបារី និងគ្រឿងស្រវឹង ក៏ជារឿងចាំបាច់ដែរ។ សរុបមក ស្រ្តីគ្រប់រូបគួរតែចងចាំថា បើអ្នកអាចរកឃើញជំងឺនេះនៅដំណាក់កាលដំបូងហើយអាចព្យាបាលទាន់ពេលគឺមានន័យថាអ្នកអាចសង្គ្រោះជីវិតខ្លួនបាន។ បើមានរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ សូមកំបង្អង់យូរត្រូវប្រញាប់ទៅពិនិត្យនិងទទួលការព្យាបាលឱ្យបានឆាប់ជាមួយវេជ្ជបណ្ឌិតជំនាញ ជៀសវាងគ្រោះថ្នាក់ធ្ងន់ចូលដល់ដំណាក់កាលចុងក្រោយប៉ះពាល់ដល់អាយុជីវិត៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 159

អត្ថបទទាក់ទង

#ជំងឺ

អ្នកផឹកកាហ្វេរាល់ថ្ងៃ មានដឹងថា កាហ្វេជួយសុខភាព និងការពារជំងឺកាចអ្វីខ្លះ?
Tror Sopheap
December 11 2025
221 views

#ជំងឺ

កុំធ្វើរឿងទាំង ៣នេះនៅម៉ោង ៥ល្ងាច ការពារជំងឺដាច់សរសៃឈាមខួរក្បាល
Tror Sopheap
December 11 2025
852 views

#ជំងឺ

សញ្ញាទាំងនេះបង្ហាញថា អ្នកអាចកំពុងប្រឈមជំងឺមហារីកសុដន់
Pov Saru
December 11 2025
464 views

#ជំងឺ

ស្រីៗកុំប្រហែស៖ ប្រយ័ត្នមានគីសដៃស្បូន បើមានរោគសញ្ញាទាំងនេះត្រូវប្រញាប់ទៅពិនិត្យភ្លាម
Pov Saru
December 11 2025
608 views

#ជំងឺ

ប្រយ័ត្នគ្រោះថ្នាក់ពេលដេក! មានសញ្ញា ៤ អាចលេចឡើងបង្ហាញថាសរសៃឈាមកំពុងចាប់ផ្តើមខូច
Pov Saru
December 10 2025
3.1 K views

#ជំងឺ

គេចពីស//..ង្រ្គាម ក៏ត្រូវគេចពីជំងឺដែរ! បងប្អូនភៀសសឹកត្រូវប្រយ័ត្នរក្សាទម្លាប់ ៥ នេះឱ្យបានអាចការពារមិនឱ្យកើតជំងឺរលាកសួត
Pov Saru
December 10 2025
70 views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
8.1 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
6 K views

#ជំងឺ

ប្រយ័ត្នគ្រោះថ្នាក់ពេលដេក! មានសញ្ញា ៤ អាចលេចឡើងបង្ហាញថាសរសៃឈាមកំពុងចាប់ផ្តើមខូច
Pov Saru
December 10 2025
3.2 K views

#សម្រស់

គន្លឹះជួយឱ្យអ្នកស្អាតជាងមុនត្រឹមរយៈពេល ២ សប្ដាហ៍ឱ្យតែអនុវត្តទម្លាប់ ៤ នេះឱ្យជាប់
Pov Saru
December 3 2025
2.2 K views

#ជំងឺ

ស្រីៗត្រូវប្រយ័ត្នពេលមករដូវ! កំហុសតូចៗ ៤ នេះអាចនាំមេរោគចូលទ្វារមាស
Pov Saru
December 9 2025
2.2 K views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
1.8 K views
អត្ថបទថ្មីៗ
#ជំងឺDecember 11 2025
អ្នកផឹកកាហ្វេរាល់ថ្ងៃ មានដឹងថា កាហ្វេជួយសុខភាព និងការពារជំងឺកាចអ្វីខ្លះ?
#អត្ថបទ PRDecember 11 2025
ក្រុមហ៊ុន Herbalife កម្ពុជា រៀបចំកម្មវិធីអាហារូបត្ថម្ភលើកទី៣ នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់របៀបរស់នៅដែលមានសុខភាពល្អ
#ព័ត៌មានDecember 11 2025
អបអរសាទរ! កម្ពុជាប្រកាសដាក់ឱ្យប្រើវ៉ាក់សាំងការពារជំងឺរាក ទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការជាផ្លូវការ
#ជំងឺDecember 11 2025
កុំធ្វើរឿងទាំង ៣នេះនៅម៉ោង ៥ល្ងាច ការពារជំងឺដាច់សរសៃឈាមខួរក្បាល
#ជំងឺDecember 11 2025
សញ្ញាទាំងនេះបង្ហាញថា អ្នកអាចកំពុងប្រឈមជំងឺមហារីកសុដន់
#ព័ត៌មានDecember 11 2025
លោកប្រធានាធិតីត្រាំ ជឿជាក់ថា លោកអាចបញ្ចប់ជម្លោះរវាងកម្ពុជា និងថៃបាន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia