សម្រស់
គន្លឹះជួយឱ្យអ្នកស្អាតជាងមុនត្រឹមរយៈពេល ២ សប្ដាហ៍ឱ្យតែអនុវត្តទម្លាប់ ៤ នេះឱ្យជាប់
Pov Saru
December 3 2025
2.8 K views

ចង់ឱ្យខ្លួនឯងស្អាត ស្រស់ថ្លាជាងមុនមិនបាច់ពឹងលើគ្រឿង Makeup គ្រប់ពេល ការពិតជារឿងមួយដែលមិនពិបាកខ្លាំងទេត្រូវការតែការតាំងចិត្តផ្លាស់ប្ដូរទម្លាប់តូចៗមួយចំនួន ក៏អាចធ្វើឱ្យខ្លួនឯងស្អាតបានត្រឹមរយៈ ២ សប្ដាហ៍ប៉ុណ្ណោះ។ ហើយខាងក្រោមនេះគឺជាទម្លាប់តូចៗ ៤ ដែលអ្នកគួរតែផ្លាស់ប្ដូរបើចង់ឃើញខ្លួនឯងស្អាត៖ 

១. ជម្រុះកោសិកាចាស់ ដើម្បីឱ្យស្បែកស្រស់ថ្លា៖ ជាធម្មតានៅពេលអាយុយើងកាន់តែច្រើនកោសិកាធម្មជាតិនឹងងាប់ហើយបើយើងមិនជម្រុះកោសិកាដែលងាប់នេះចេញទេ វាអាចនឹងបង្កឱ្យស្បែកស្លេក ស្អិត ស្ទះរន្ធញើសនិងធ្វើឱ្យឡើងមុន។ ម្យ៉ាងការជម្រុះកោសិកាចាស់ៗក៏ដើម្បីអនុញ្ញាតឱ្យកោសិកាថ្មីដុះឡើងមកវិញដែរ។ តែត្រូវចាំថា ការជម្រុះកោសិកាញឹកញាប់ពេកអាចធ្វើឱ្យស្បែកខូច វិធីដែលល្អអ្នកអាចជម្រុះកោសិកា ១ ឬ ២ ដងក្នុងមួយសប្ដាហ៍។ បើធ្វើហើយស្បែកមានសញ្ញាដូចជា រលោក រមាស់ ឬស្ងួតពេក អ្នកអាចកាត់បន្ថយទៅជា ១០ ថ្ងៃចាំជម្រុះម្ដងក៏បាន ជាពិសេសនៅពេលអាកាសធាតុក្ដៅ ហើយបន្ទាប់ពីជម្រុះរួចកុំភ្លេចត្រូវលាបឡេការពារកម្ដៅថ្ងៃជាដាច់ខាតដើម្បីកុំឱ្យខូចស្បែក។ 

២. ផ្តល់ជាតិសំណើមឱ្យស្បែកឱ្យបានគ្រប់គ្រាន់៖ អ្នកអាចចំណាំមើលបានថានៅពេលដែលស្បែកមានសំណើមគ្រប់គ្រាន់ អ្នកនឹងមានអារម្មណ៍ថាស្រស់ថ្លាជាងមុន ស្បែកតឹងរលោង និងមើលទៅមានសុខភាពល្អ។ ជាធម្មតានៅក្នុងរដូវក្ដៅ ស្បែករបស់យើងផលិតប្រេងច្រើនជាងធម្មតា ដូច្នេះត្រូវជ្រើសរើស moisturizers ណាដែលស្រាល មិនធ្វើឱ្យស្ទះរន្ធរោម និងមិនមានបន្ទុកប្រេងខ្លាំង ព្រោះស្បែកយើងផលិតប្រេងច្រើនហើយ បើថែមប្រេងទៅទៀតងាយនឹងធ្វើឱ្យឡើងមុន ឬស្ទះរន្ធរោម។ 

៣. កុំតមអាហារ តែត្រូវប្តូររបបអាហារដែលមានសុខភាពល្អជាងមុន៖ ការតមអាហារតឹងរឹងពេកមិនមែនជាដំណោះស្រាយល្អទេ ព្រោះវាធ្វើឱ្យអ្នកឆាប់ឃ្លានហើយញុំាច្រើននៅពេលក្រោយ។ តែការផ្លាស់ប្ដូររបបអាហារដូចជាកាត់បន្ថយអាហារបែប fast food, អាហារបំពង, ផ្អែម និងអាហារដែលបង្កឱ្យប្រព័ន្ធរំលាយខ្សោយ ព្រោះវាអាចធ្វើឱ្យមានជាតិពុលក្នុងរាងកាយ ហើយបញ្ចេញតាមស្បែកបណ្ដាលឱ្យឡើងមុន។ អ្នកគួរផ្លាស់ប្តូរទៅញ៉ាំ ត្រី បន្លែ និងផ្លែឈើស្រស់ៗ ព្រោះវាអាចជួយរំលាយអាហារបានល្អ និងជួយរាងកាយផលិតកូឡាជែនដោយខ្លួនឯងធ្វើឱ្យស្បែកស្អាត ស្រស់ថ្លាពីខាងក្នុងបែបធម្មជាតិដោយមិនបាច់ផឹកកូឡាជែនជំនួយ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទទាក់ទង

#សម្រស់

៥កំហុសទាញនារីៗ ឱ្យបាក់សម្រស់ ឆាប់ចាស់ជាងវ័យ ឆាប់ជ្រួញ
Tror Sopheap
January 20 2026
961 views

#សម្រស់

រូបមន្ត ៥ ជាមួយដុំទឹកកក ជួយឱ្យស្បែកស្អាត ភ្លឺថ្លាបែបធម្មជាតិ និងជួយឱ្យអ្នកក្មេងជាងវ័យ
Pov Saru
December 24 2025
328 views

#សម្រស់

កែទម្លាប់ប្រចាំថ្ងៃ ៥ នេះចេញ បើមិនចង់ឱ្យមុខឡើងជ្រួញ ចាស់មុនអាយុ
Pov Saru
December 22 2025
488 views

#សម្រស់

គ្រាន់តែញ៉ាំអាហារពេលព្រឹក ៤មុខ ដេញជំងឺកាច ថែសម្រស់ឱ្យក្មេងជាងវ័យ
Tror Sopheap
December 10 2025
2.2 K views

#សម្រស់

សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
Pov Saru
December 7 2025
416 views

#សម្រស់

ចង់កម្ចាត់មុនក្បាលខ្មៅ និងមុនអង្កាម! សាកល្បង ២ វិធីនេះ ស្បែកអ្នកនឹងស្អាត ទន់ល្វើយ ជួយផ្ចិតរន្ធរោម
Pov Saru
December 5 2025
388 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia