សម្រស់
៥កំហុសទាញនារីៗ ឱ្យបាក់សម្រស់ ឆាប់ចាស់ជាងវ័យ ឆាប់ជ្រួញ
Tror Sopheap
January 20 2026
1.2 K views

សម្រស់ជារឿងសំខាន់ណាស់ ចំពោះនារី។ បើអ្នកមានសម្រស់ចាស់ជាងវ័យលឿននោះ ធ្វើឱ្យមនុស្សស្រីបាត់បង់ទំនុកចិត្តលើខ្លួនឯង ខ្មាស់ច្រើន និងខ្លាចគេថែមទៀត។ យោងតាមគេហទំំព័រ Times of India និង Hindustan Times បានចុះផ្សាយថា មនុស្សស្រីមិនចង់ធ្លាក់សម្រស់យ៉ាប់ទេ កុំបណ្តោយខ្លួនតាមទម្លាប់ ៥នេះ៖

១. មិនចូលចិត្តអាហារមានជាតិប្រូតេអ៊ីន៖ មនុស្សស្រីជាច្រើនសម្រកទម្ងន់ដោយការតមអាហារតាមរបៀបដែលខ្វះសារធាតុចិញ្ចឹមក្នុងខ្លួនជាពិសេសជាតិប្រូតេអ៊ីនតែម្តង។ ការកង្វះប្រូតេអ៊ីននេះបង្កើតប្រតិកម្មខ្សែសង្វាក់ដែលប៉ះពាល់ដល់កម្រិតថាមពល ការរំលាយអាហារ និងស្បែកងាយចាស់លឿន។ ព្រោះប្រូតេអ៊ីនដើរតួនាទីក្នុងការជំរុញប្រព័ន្ធភាពស៊ាំធ្វើឱ្យជាតិស្ករក្នុងឈាមមានស្ថេរភាព គាំទ្រដល់មុខងារខួរក្បាល និងសម្រស់បានល្អផងដែរ។

២. ការតមអាហារយូរពេក៖ ការតមអាហារមិនទៀងទាត់ ឬក្នុងមួយថ្ងៃញ៉ាំអាហារមួយពេលដើម្បីកាត់បន្ថយការទទួលទានកាឡូរីក៏ដោយ តែវាមានឥទ្ធិពលសម្រស់ដែរ។ បើអ្នកតមអាហារយូរ វាមិនបានផ្តល់ថាមពល និងប្រូតេអ៊ីនគ្រប់គ្រាន់ដល់រាងកាយ វាក៏ចាប់ផ្តើមបំបែកជាលិកាសាច់ដុំសម្រាប់ប្រើប្រាស់ជាថាមពលនៃសកម្មភាពរាងកាយជាហេតុធ្វើឱ្យសម្រស់មនុស្សរាងធ្លាក់ចុះដែរ។

៣. កុំរំលងការហ្វឹកហាត់លើកទម្ងន់៖ មនុស្សស្រីជាគិតថា ហាត់ប្រាណបែប Cardio (រត់ ដើរ...) ជារក្សាសម្រស់បានល្អ។ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់នោះទេ។ ព្រោះការហាត់ប្រាណបែប Cardio ជួយពង្រឹងប្រព័ន្ធសរសៃឈាមបេះដូង និងដុតបំផ្លាញកាឡូរី ខណៈពេលអ្នកហ្វឹកហាត់ដោយការលើកទម្ងន់ដើរតួនាទីសំខាន់ក្នុងការរក្សា និងការពារម៉ាសសាច់ដុំ ដើម្បីសម្រស់អ្នកកាន់តែក្មេងជាងវ័យ។ សម្រាប់ការសម្រកទម្ងន់ក៏តម្រូវឱ្យអ្នកហាត់ប្រាណបែប Cardio និងហាត់បែបលើកទម្ងន់កុំឱ្យបាត់បង់សាច់ដុំ និងជួយឱ្យរាងកាយរឹងមាំ សម្រស់នៅតែក្មេងជាងអាយុ។

៤. ការគេងមិនលក់៖ ការគេងមិនគ្រប់គ្រាន់ ឬគេងមិនទៀងទាត់ក៏អាចធ្វើឱ្យបង្កើនល្បឿនដំណើរការចាស់ជរាដោយស្ងៀមស្ងាត់ៗ ចំពោះមនុស្សស្រីដែរ។ ការគេងមិនគ្រប់ត្រូវបានផ្សារភ្ជាប់ទៅនឹងការខូចខាតកោសិកាស្បែក ជាសញ្ញាធ្លាក់សម្រស់មុនអាយុ។ ការគេងមិនល្អបង្កើនការរលាក និងភាពតានតឹងអុកស៊ីតកម្ម វាជាការរួមចំណែកដល់ការបង្កើតស្នាមជ្រួញ ភាពស៊ាំចុះខ្សោយ និងមុខរាងចាស់ជាងវ័យ។

៥. ការប្រើប្រាស់ទូរស័ព្ទច្រើន៖ ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច និងទូរស័ព្ទរយៈពេលយូរអាចបង្កើនល្បឿននៃភាពចាស់ដោយប្រយោលដល់ស្បែកមុខ។ ព្រោះពន្លឺពណ៌ខៀវចេញពីអេក្រង់កាត់បន្ថយការផលិតមេឡាតូនីន រំខានដល់ចង្វាក់ circadian នៃការគេង និងបណ្តាលឱ្យពិបាកគេងនៅពេលយប់ជាការចូលរួមចំណែកបង្កើតស្នាមជ្រួញលើផ្ទៃមុខ ឱ្យចាស់មុនអាយុតាមពេលវេលាផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3330

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
#កុមារJuly 21 2026
អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
#សម្រស់July 21 2026
ហូបផ្លែឈើ ៤នេះ ជួយកាត់ស្រ្តេស បំប៉ន់សម្រស់ឱ្យក្មេងជាងវ័យ
#ព័ត៌មានJuly 20 2026
ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia