សម្រស់
សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
Pov Saru
December 7 2025
2 views

នៅក្នុងរដូវត្រជាក់ជាពេលដែលស្បែកចាប់ផ្ដើមបាត់បង់សំណើម ស្ងួត និងធ្វើឱ្យក្រពេញប្រេងធ្វើការខ្លាំងជាងមុនដើមផ្ដល់សំណើម ដែលធ្វើឱ្យសក់ចាប់ផ្ដើមឡើងប្រេងលឿនជាងធម្មតា។ សម្រាប់អ្នកដែលតែងតែប្រឈមមុខនឹងសក់ឡើងប្រេងក្នុងរដូវត្រជាក់ ការថែទាំត្រឹមត្រូវអាចជួយសង្គ្រោះសក់របស់អ្នកបាន។ នេះគឺជាវិធីដែលមានប្រសិទ្ធភាពបំផុតទាំង ៤ ដែលអាចជួយសក់របស់អ្នកឱ្យស្អាត ស្រស់ និងមានសំណើមត្រឹមត្រូវទោះបីស្ថិតក្នុងរដូវរងាក៏ដោយ។

១. ផឹកទឹកឱ្យបានគ្រប់គ្រាន់៖ ទោះបីជារាងកាយមើលទៅមិនបញ្ចេញញើសច្រើនក៏ដោយ ប៉ុន្តែខ្យល់ត្រជាក់អាចបណ្ដាលឱ្យស្បែក និងស្បែកក្បាលបាត់បង់សំណើម។ នៅពេលរាងកាយខ្វះជាតិទឹក ស្បែកក្បាលនឹងមិនមានតុល្យភាព ងាយស្ងួត ហើយក្រពេញប្រេងនឹងផលិតប្រេងច្រើនដើម្បីផ្ដល់សំណើមវិញ។ ដូច្នេះ ការផឹកទឹកទៀងទាត់ជួយបង្កើនសំណើមឈាម ស្រួលដំណើរការស្បែកក្បាល និងជួយកាត់បន្ថយការកើតជាតិខ្លាញ់លើស។ អ្នកអាចចាប់ផ្តើមថ្ងៃថ្មីជាមួយទឹកក្តៅមួយកែវ និងដាក់ដបទឹកនៅក្បែរតុធ្វើការ ដើម្បីរំលឹកឱ្យផឹកទឹកពេញមួយថ្ងៃ។ ក្រៅពីទឹក អាហារូបត្ថម្ភក៏សំខាន់ដូចគ្នា។ អាហារដែលសម្បូរប្រូតេអ៊ីនជួយផ្ដល់សំណើមឱ្យសក់រឹងមាំ ខណៈដែលបន្លែពណ៌បៃតង និងផ្លែឈើដែលសម្បូរវីតាមីន C ជួយកាត់បន្ថយភាពស្ងួត និងបង្កើនសំណើមឱ្យស្បែកក្បាល។

២. លាងសក់របស់អ្នកជាមួយទឹកក្តៅ៖ ទឹកក្តៅពេកអាចធ្វើឱ្យជាតិប្រេងធម្មជាតិនៅស្បែកក្បាលត្រូវបានលាងចេញច្រើន ធ្វើឱ្យក្រពេញប្រេងត្រូវផលិតប្រេងច្រើនដើម្បីបន្ថែម។ ផ្ទុយទៅវិញ ទឹកត្រជាក់ពេកអាចធ្វើឱ្យរាងកាយងាយផ្តាសាយ។ ការប្រើទឹកក្តៅសមរម្យ  ក្តៅឧណ្ឌៗក្រោមសីតុណ្ហភាពរាងកាយ ជួយសម្អាតសក់បានល្អ មិនធ្វើឱ្យសក់ស្ងួត។ នៅរដូវរងា អ្នកគួរតែលាងសក់ ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍ ដើម្បីរក្សាតុល្យភាពប្រេង។ ហើយពេលប្រើក្រែមបន្ទន់សក់ ត្រូវលាប់ត្រឹមចុងសក់បានហើយដើម្បីកុំឱ្យឬសសក់ឡើងប្រេងលឿន។ 

៣. ប្រើសាប៊ូកក់សក់ត្រឹមត្រូវ៖ សាប៊ូកក់សក់ដែលមានសារធាតុស៊ុលហ្វាត ឬស៊ីលីកុនអាចកម្ចាត់ជាតិប្រេងធម្មជាតិ និងបង្កឱ្យសក់ស្ងួត។ សម្រាប់អ្នកដែលមានសក់ស្ងួត ឬសក់ងាយរឹងនៅរដូវត្រជាក់ គួរជ្រើសរើសសាប៊ូដែលមានគ្រឿងផ្សំផ្តល់សំណើម និងគ្មានគ្រឿងផ្សំខ្លាំងៗ។ ប្រសិនបើសក់ត្រូវបានលាបពណ៌ អ្នកគួរជ្រើសរើសសាប៊ូដែលផ្ដល់សំណើម និងការពារសក់ វានឹងជួយទប់ស្កាត់ការខូចខាត និងធ្វើឱ្យសក់មានសំណើមល្អជាងមុន។ សាប៊ូកក់សក់គឺជាផលិតផលដែលប៉ះពាល់ដល់ស្បែកក្បាលដោយផ្ទាល់ ដូច្នេះការជ្រើសរើសប្រភេទត្រឹមត្រូវគឺមានសារៈសំខាន់ក្នុងការគ្រប់គ្រងប្រេង និងរក្សាសំណើមសម្រាប់សក់។ 

៤. កុំសិតសក់របស់អ្នកច្រើនពេក៖ ពេលអ្នកសិតសក់ញឹកញាប់ ការកកិតនៅលើស្បែកក្បាលនឹងជំរុញក្រពេញប្រេងឱ្យផលិតប្រេងច្រើនឡើង។ ដូច្នេះគួរតែសិតសក់ត្រឹមពីរដងក្នុងមួយថ្ងៃ ដោយប្រើសិតធ្មេញទូលាយ ដើម្បីកាត់បន្ថយការកកិត។ ជៀសវាងសិតសក់ពេលវាសើម ព្រោះសក់នៅក្នុងស្ថានភាពទន់ខ្សោយ និងងាយដាច់់។ ការសម្អាតសិតសក់សមរម្យក៏ជួយកាត់បន្ថយប្រេង និងធូលីកកកុញ ដែលជួយឱ្យសក់របស់អ្នកស្អាតបានយូរជាងមុន។

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 149

អត្ថបទទាក់ទង

#សម្រស់

សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
Pov Saru
December 7 2025
2 views

#សម្រស់

ចង់កម្ចាត់មុនក្បាលខ្មៅ និងមុនអង្កាម! សាកល្បង ២ វិធីនេះ ស្បែកអ្នកនឹងស្អាត ទន់ល្វើយ ជួយផ្ចិតរន្ធរោម
Pov Saru
December 5 2025
302 views

#សម្រស់

សាកល្បងធ្វើរឿង ៥ នេះឱ្យជាប់ អាចប្រឆាំងភាពចាស់ ជួយអ្នកឱ្យក្មេងជាងវ័យ ១០ ឆ្នាំ
Pov Saru
December 4 2025
383 views

#សម្រស់

គន្លឹះជួយឱ្យអ្នកស្អាតជាងមុនត្រឹមរយៈពេល ២ សប្ដាហ៍ឱ្យតែអនុវត្តទម្លាប់ ៤ នេះឱ្យជាប់
Pov Saru
December 3 2025
2.1 K views

#សម្រស់

ក្បួនថែស្បែកតាមវដ្តរដូវ ជួយឱ្យស្បែកស្អាត ស្រស់ថ្លា សាច់ចាំមិនងាយឡើងមុន និងក្មេងជាងវ័យ
Pov Saru
December 1 2025
620 views

#សម្រស់

គ្រូពេទ្យជំនាញប្រាប់គន្លឹះ មុនចិត្តចាក់ Botox បណ្ដឹងស្បែកមុខគួរដឹងចំណុចសំខាន់ទាំងនេះ បើមិនចង់ស្ដាយក្រោយ
Pov Saru
November 28 2025
439 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
5.9 K views

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
5 K views

#សម្រស់

គន្លឹះជួយឱ្យអ្នកស្អាតជាងមុនត្រឹមរយៈពេល ២ សប្ដាហ៍ឱ្យតែអនុវត្តទម្លាប់ ៤ នេះឱ្យជាប់
Pov Saru
December 3 2025
2.1 K views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
1.5 K views

#កុមារ

៤ រឿងឪពុកម្ដាយមិនគួរធ្វើ ព្រោះអាចធ្វើឱ្យកូនមានបញ្ហាផ្លូវចិត្តមិនដឹងខ្លួន
Pov Saru
December 3 2025
1.3 K views

#ជំងឺ

ហានិភ័យដាច់សរសៃឈាមខួរក្បាល៖ ទម្លាប់ប្រចាំថ្ងៃ ៣ ដែលកំពុងបំផ្លាញសរសៃឈាមអ្នកមិនដឹងខ្លួន
Pov Saru
December 2 2025
804 views
អត្ថបទថ្មីៗ
#កុមារDecember 7 2025
ចង់កូនមានសមត្ថភាព ឆ្លាតពូកែ និងអនាគតភ្លឺស្វាង អ្នកត្រូវចិញ្ចឹមកូនតាមម្ដាយ អេឌីសុន របៀបនេះ
#កុមារDecember 7 2025
ឪពុកម្តាយកុំធ្វើទង្វើទាំង ២នេះ នាំឱ្យកូនរបស់អ្នកងាយចាញ់ច្រាបគេណាស់
#សម្រស់December 7 2025
សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
#ជំងឺDecember 7 2025
សញ្ញាទាំង ៥ បង្ហាញថាអ្នកមានជំងឺខ្សោយតម្រងនោម៖ គួរទៅពិនិត្យសុខភាពឱ្យបានឆាប់តាមដែលអាចធ្វើបាន
#សម្រស់December 5 2025
ចង់កម្ចាត់មុនក្បាលខ្មៅ និងមុនអង្កាម! សាកល្បង ២ វិធីនេះ ស្បែកអ្នកនឹងស្អាត ទន់ល្វើយ ជួយផ្ចិតរន្ធរោម
#អត្ថបទ PRDecember 5 2025
មូលនិធិគ្រួសារ Herbalife ផ្តល់ជំនួយសរុបចំនួន 184,500 ដុល្លារ ដល់អង្គការមិនស្វែងរកប្រាក់ចំណេញចំនួន 3 នៅក្នុងប្រទេសកម្ពុជា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia