សម្រស់
កែទម្លាប់ប្រចាំថ្ងៃ ៥ នេះចេញ បើមិនចង់ឱ្យមុខឡើងជ្រួញ ចាស់មុនអាយុ
Pov Saru
December 22 2025
642 views

ភាពចាស់ជាធម្មតាមនុស្សយើងថាគិតថាវាវិវត្តទៅតាមវ័យ កាលណាវ័យកាន់តែច្រើនស្បែកចាប់ផ្ដើមបាត់បង់សំណើម ស្ងួត ឡើងស្នាមជ្រីវជ្រួញ ស្បែកយាធ្លាក់ជាដើម។ តែបើយើងក្រឡេកទៅមើលតារាល្បីៗមួយចំនួនវិញទោះបីជាពួកគេមានអាយុច្រើនជាពិសេសតារាកូរ៉េ តារាខ្លះវ័យ ៤០ ទៅ ៥០ ឆ្នាំហើយក៏នៅតែក្មេងស្អាតដូចក្មេងវ័យ ២០ឆ្នាំដែរ។ នេះបញ្ជាក់ថា ភាពស្រស់ស្អាតមិនបានបាត់បង់ទៅតាមអាយុទាំងស្រុងទេ តែវាក៏ដោយសារទម្លាប់រស់នៅប្រចាំថ្ងៃរបស់យើងដែរដូចជា៖  

១. គេងមិនគ្រប់គ្រាន់ ឬចូលគេងមិនទៀងទាត់៖ នេះគឺជាកត្តាចម្បងមួយធ្វើឱ្យចាស់លឿន ព្រោះនៅពេលដែលរាងមិនទទួលបានការគេងគ្រប់គ្រាន់រយៈពេលយូរ វាធ្វើឱ្យប្រព័ន្ធស្ដារខ្លួនឯងដំណើរការមិនល្អកោសិកាត្រូវរងការខូចខាត ហើយតេឡូមែរនឹងកាន់តែខ្លីទៅៗ នៅក្រោយពេលកោសិកាធ្វើបំណែកចែកសម្រាប់ការលូតលាស់។ នេះគឺជាដំណើរទៅរកភាពចាស់ និង ធ្វើឱ្យយើងងាយនឹងបាក់សម្រស់  ប្រឈមនឹងជម្ងឺផ្សេងៗ។ 

២. ភាពតានតឹងរ៉ាំរ៉ៃ៖ នៅពេលមនុស្សរស់នៅក្រោមសម្ពាធផ្លូវចិត្តជាប្រចាំ រាងកាយនឹងបញ្ចេញអ័រម៉ូន cortisol និង adrenaline ច្រើនដែលជំរុញឱ្យមានការរលាក និងការខូចខាតដល់អុកស៊ីតកម្មនៅកម្រិតកោសិកា។ វាក៏រំខានដល់មុខងារមីតូខនឌ្រី ដែលជាម៉ាស៊ីនផលិតថាមពលក្នុងកោសិកា បណ្ដាលឱ្យរាងកាយអស់កម្លាំង ឆាប់ចាស់ ហើយធ្វើឱ្យសុខភាពរបស់អ្នកចុះខ្សោយលឿនជាងធម្មតា។

៣. របបអាហារមិនល្អ៖ អាហារដែលមានជាតិស្ករបន្ថែមខ្ពស់ កាបូអ៊ីដ្រាតចម្រាញ់ និងអាហារកែច្នៃខ្លាំង មិនត្រឹមតែប៉ះពាល់ដល់ទម្ងន់នោះទេ ប៉ុន្តែវាក៏ជំរុញដល់ការរលាករ៉ាំរ៉ៃ និងភាពតានតឹងអុកស៊ីតកម្មក្នុងរាងកាយផងដែរ។ ការរលាកបែបនេះមានទំនាក់ទំនងជាមួយការចុះខ្សោយនៃសុខភាពនៅវ័យចាស់ ហើយអាចធ្វើឱ្យស្បែក ខួរក្បាល និងសរីរាង្គផ្សេងៗ ចាស់លឿនជាងមុនដោយមិនអាចមើលឃើញភ្លាមៗបាន។

៤. ខ្វះការធ្វើលំហាត់ប្រាណ៖ នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងគឺត្រូវតែមានចលនា អ្នកមិនអាចអង្គុយ ឈរ ឬដេកតែមួយកន្លែងបានទេ។ ព្រោះបើនៅស្ងៀមៗបូករួមនឹងការមិនហាត់ប្រាណជាប្រចាំទៀតនោះ វាអាចរំខានដល់ការរំលាយអាហារ បង្កើនការប្រមូលផ្តុំជាតិខ្លាញ់ និងធ្វើឱ្យមានការរលាកនៅក្នុងរាងកាយ។ ការសិក្សាជាច្រើនបង្ហាញថា ទម្លាប់នៅរស់នៅដោយមិនមានសកម្មភាពអ្វីសោះ នឹងបណ្តាលឱ្យសាច់ដុំរឹង ដង់ស៊ីតេឆ្អឹងថយចុះ និងសុខភាពទូទៅចុះខ្សោយ ធ្វើឱ្យអ្នកមើលទៅចាស់ជាងវ័យ។

៥. ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចច្រើនពេក៖ ជាពិសេសនៅពេលយប់ ពន្លឺចេញពីអេក្រង់អាចធ្វើឱ្យស្បែកឆាប់ខូច និងធ្វើឱ្យចាស់លឿន។ ពន្លឺពណ៌ខៀវពីទូរស័ព្ទ ថេប្លេត និងទូរទស្សន៍ អាចកាត់បន្ថយការបញ្ចេញមេឡាតូនីន ដែលជាអ័រម៉ូនជួយឱ្យគេងលក់ និងរំខានដល់ចង្វាក់ circadian របស់រាងកាយ។ ការគេងមិនគ្រប់គ្រាន់ដែលបណ្តាលមកពីទម្លាប់បែបនេះ នឹងបង្កើនល្បឿននៃភាពចាស់កាន់តែខ្លាំង។ លើសពីនេះសកម្មភាពឱនក្បាលមើលអេក្រង់ជាប្រចាំ ក៏ធ្វើឱ្យឆ្អឹងខ្នង និងកតានតឹង បង្កឱ្យស្បែកកជ្រួញ និងមានស្នាមជ្រួញមុនអាយុផងដែរ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia