សម្រស់
រូបមន្ត ៥ ជាមួយដុំទឹកកក ជួយឱ្យស្បែកស្អាត ភ្លឺថ្លាបែបធម្មជាតិ និងជួយឱ្យអ្នកក្មេងជាងវ័យ
Pov Saru
December 24 2025
513 views

ជឿអត់ថាដុំទឹកកកមានសមត្ថភាពពិសេសជួយរក្សាសម្រស់ឱ្យក្មេងជាងវ័យបាន។ នេះគឺជាការពិតទឹកកកអាចត្រូវបានគេប្រើសម្រាប់ជួយដល់ការលើកសម្រស់បានជាច្រើនយ៉ាងដោយសារតែសមត្ថភាពរបស់វាអាចជួយបំបាត់ការរលាក រឹតបន្តឹងរន្ធញើស និងធ្វើឱ្យស្បែកមើលទៅភ្លឺជាងមុន។ ហើយការផ្សំទឹកកកជាមួយគ្រឿងផ្សំធម្មជាតិកាន់តែធ្វើឱ្យស្បែកស្អាត ជាពិសេសនៅក្នុងអាកាសធាតុក្តៅ នៅពេលដែលស្បែកងាយនឹងផលិតប្រេងច្រើន៖

១. ផ្សុំទឹកផ្កាកុលាប និងប្រេងដើមតែ៖ ការរួមបញ្ចូលគ្នារវាងទឹកផ្កាកុលាប និងប្រេងដើមតែ ជួយបន្ធូរអារម្មណ៍ និងសម្អាតស្បែកបានល្អ ដោយសារលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងបាក់តេរីធម្មជាតិរបស់វា។ លាយល្បាយទាំងពីរនេះបញ្ចូលគ្នាវាមានសមត្ថភាពជួយកាត់បន្ថយការឡើងក្រហម កាត់បន្ថយការឡើងមុន និងផ្តល់ឱ្យនូវអារម្មណ៍ត្រជាក់រីករាយនៅពេលប៉ះនឹងស្បែក។ ហើយបើអ្នកដាក់វាឱ្យកកក្លាយជាដុំទឹកកកទៀតនោះគឺកាន់តែមានប្រសិទ្ធភាពក្នុងការរឹតបន្តឹងរន្ធញើស និងធ្វើឱ្យស្បេកភ្លឺថ្លាបែបធម្មជាតិ។ 

២. លាយតែបៃតង និងជីអង្កាម៖ តែបៃតងត្រូវបានគេស្គាល់ដោយសារលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី និងសមត្ថភាពក្នុងការសម្អាតរន្ធញើស ខណៈពេលដែលជីអង្កាមជួយកាត់បន្ថយការរលាក និងបំបាត់មុនដែលរលាក។ នៅពេលដែលគ្រឿងផ្សំទាំងពីរនេះត្រូវបានផ្សំ ហើយប្រើប្រាស់ក្នុងទម្រង់ជាដុំទឹកកកទៀតនោះវាកាន់តែមានប្រសិទ្ធភាព ធ្វើឱ្យស្បែកត្រជាក់ ហើយក៏ជួយធ្វើឱ្យស្បែកមានពណ៍ស្មើគ្នានិងកាត់បន្ថយការរលាកផងដែរ។ 

៣. ដុំទឹកកកទឹកអង្ករជួយធ្វើឱ្យស្បែកភ្លឺថ្លាជាងមុន៖ អត្ថប្រយោជន៍របស់ទឹកអង្ករត្រូវបានគេដឹងយូរណាស់មកហើយថាវាជាគ្រឿងផ្សំសម្រាប់ថែរក្សាស្បែកនៅអាស៊ី។ ក្នុងអង្ករមានប្រូតេអ៊ីន ម្សៅ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ទឹកអង្ករត្រជាក់អាចជួយឱ្យស្បែកមើលទៅភ្លឺ រលោង និងជួយដល់ការស្តារស្បែកឡើងវិញបន្ទាប់ពីការប៉ះពាល់នឹងបរិស្ថានខាងក្រៅរយៈពេលយូរ។

៤. ក្លិនឈុន និងផ្កាកុលាបជួយធ្វើឱ្យស្បែករឹងមាំ និងរលោង៖ ក្លិនឈុនត្រូវបានគេស្គាល់ថាមានសមត្ថភាពជួយឱ្យស្បែកមើលទៅរឹងមាំជាងមុន ខណៈពេលដែលផ្លែរ៉ូសហ៊ីបសម្បូរទៅដោយវីតាមីន C និង E ជួយដល់ការស្តារស្បែកឡើងវិញ និងធ្វើឱ្យស្បែកភ្លឺថ្លា។ នៅពេលដែលគ្រឿងផ្សំទាំងពីរនេះត្រូវបានផ្សំក្នុងដុំទឹកកក ស្បែកអាចត្រូវបានធ្វើឱ្យត្រជាក់ កាត់បន្ថយភាពអស់កម្លាំង និងមើលទៅស្រស់ថ្លាជាងមុន ជាពិសេសស័ក្តិសមសម្រាប់ស្បែកស្រអាប់។

៥. ដុំទឹកកកប៉េងប៉ោះជួយកែលម្អស្បែកដែលស្រអាប់៖ ប៉េងប៉ោះសម្បូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយធ្វើឱ្យស្បែកភ្លឺថ្លា និងធ្វើឱ្យស្បែកមានពណ៍ស្មើរគ្នា។ ប្រើដុំទឹកកកប៉េងប៉ោះជួយធ្វើឱ្យផ្ទៃស្បែកត្រជាក់ រឹតបន្តឹងរន្ធញើស និងធ្វើឱ្យស្បែកកាន់តែភ្លឺថ្លាប្រសិនបើប្រើវាបានត្រឹមត្រូវ និងក្នុងកម្រិតមធ្យម។ 

ទោះបីជាវាមានអត្ថប្រយោជន៍ច្រើនក៏ដោយ ដុំទឹកកកមិនគួរប៉ះផ្ទាល់ជាមួយស្បែកយូរពេកទេ ដើម្បីជៀសវាងការរលាក ឬការរលាកដោយសារការកក។ គួរប្រើវាស្រាលៗនៅលើស្បែកនិងក្នុងរយៈពេលខ្លី សមស្របសម្រាប់ស្ថានភាពស្បែករបស់អ្នក ដើម្បីទទួលបានលទ្ធផលល្អ និងដើម្បីធានាសុវត្ថិភាពចំពោះសុខភាពស្បែកផងដែរ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
#កុមារJuly 21 2026
អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
#សម្រស់July 21 2026
ហូបផ្លែឈើ ៤នេះ ជួយកាត់ស្រ្តេស បំប៉ន់សម្រស់ឱ្យក្មេងជាងវ័យ
#ព័ត៌មានJuly 20 2026
ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia