សម្រស់
គ្រាន់តែញ៉ាំអាហារពេលព្រឹក ៤មុខ ដេញជំងឺកាច ថែសម្រស់ឱ្យក្មេងជាងវ័យ
Tror Sopheap
December 10 2025
2.2 K views

ពេលអ្នកក្រោកពីគេង រាងកាយនិងខួរក្បាលរបស់ពិតជាត្រូវការថាមពលបន្ថែមណាស់ដើម្បីមានកម្លាំងបន្តកិច្ចការតាមក្តីស្រមៃ។ ហេតុនេះហើយបានជាអ្នកមិនត្រូវរំលងអាហារពេលព្រឹកទាំង ៣នេះ ដើម្បីបញ្ចូលថាមពល ការគិត និងជួយសម្រស់កុំឱ្យឆាប់ចាស់ជាងវ័យផងដែរ។ 

១. ចៀសវាងនំដូណាត់៖ តាមលោក Kate Patton ជាអ្នកជំនាញផ្នែកចំណីរអាហារ និងអាហារូបត្ថម្ភ នំដូណាត់ជាទូទៅមានចំនួនកាឡូរីចាប់ពី ២៥០ទៅ៥៥០កាឡូរី កម្រិតជាតិស្ករ ១៥ទៅ៣០ក្រាមក្នុងនំនីមួយៗ។ កម្រិតជាតិស្ករដ៏ច្រើននេះ ធ្វើឱ្យរាងកាយអ្នកបញ្ចេញអាំងស៊ុយលីន ដើម្បីព្យាយាមសម្របខ្លួន, ហេតុនេះការឡើងជាតិស្ករខ្ពស់ភ្លាមៗបែបនេះមិនល្អដល់សម្ពាធឈាមនោះទេ។ ការឡើងជាតិស្ករក៏លឿន ចុះវិញក៏លឿន ធ្វើឱ្យរាងកាយអ្នកពិបាកសម្របណាស់ ហើយវាក៏នឹងធ្វើឱ្យអ្នកឆាប់ឃ្លាន ងាយញ៉ាំផ្តេសផ្តាស និងធ្វើឱ្យឡើងគីឡូ។ ពេលអ្នកចៀសវាងនំដូណាត់ពេលព្រឹក ធ្វើឱ្យស្បែកស្រស់ថ្លា ព្រោះអ្នកអត់ឡើងគីឡូ។ មានវេជ្ជបណ្ឌិតជាច្រើនណែនាំថា ជាតិស្ករកែច្នៃធ្វើឱ្យស្បែកឆាប់ចាស់លឿនណាស់។

២. ទឹកធម្មតា៖ យោងតាមរយៈគេហទំព័រ healthline បានចុះផ្សាយថាជាការពិតណាស់ នៅពេលព្រឹកជាពិសេសគឺពេលភ្ញាក់ពីគេងភ្លាមៗ បងប្អូនគួរតែរកទឹក១កែវដើម្បីផឹកមុនគេបង្អស់ព្រោះរាងកាយរបស់យើងអត់មានទឹកយូរម៉ោងណាស់មកហើយ​តាំងពីល្ងាចម្សិលមិញ។ ដូច្នេះពេលយើងផឹកទឹកចូលទៅ ដូចទៅដាស់ប្រព័ន្ធរាងកាយរបស់យើងឱ្យដំណើរការមកវិញ។ បន្ថែមលើសពីនេះទឹកពេលព្រឹកក៏ជួយឱ្យអ្នកមានសុខភាពល្អ ល្អសម្រាប់គ្រឿងក្នុង​ផឹកហើយជួយដាស់ខួរក្បាលឱ្យស្រឡះល្អ ស្បែកមានសំណើមស្រស់ថ្លា។

៣. ញ៉ាំស៊ុតល្អសម្រាប់សុខភាពខួរក្បាល និងការពារជំងឺបេះដូង។ ស៊ុតជាប្រភពនៃសារធាតុ Choline ដែលមានសារសំខាន់សម្រាប់សុខភាពខួរក្បាល និងប្រព័ន្ធសរសៃប្រសាទ។ ការទទួលទានស៊ុតក្នុងកម្រិតមធ្យមពេលព្រឹកអាចទ្រទ្រង់សុខភាពបេះដូង។ នេះដោយសារតែអាស៊ីតខ្លាញ់អូមេហ្គា3 នៅក្នុងស៊ុតអាចជួយកាត់បន្ថយការរលាក និងធ្វើឱ្យសុខភាពបេះដូងប្រសើរឡើង។ ហើយសារជាតិ selenium នៅក្នុងស៊ុតជួយ ការពារការកកឈាម ជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង៕ អត្ថបទដោយ៖ ទ្រ សុភាព 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3127

អត្ថបទទាក់ទង

#សម្រស់

ភេសជ្ជៈ ២ក្រុមនេះ ពូកែដុតខ្លាញ់ ធ្វើឱ្យសម្រស់ក្មេងជាងវ័យ
Tror Sopheap
February 18 2026
2.1 K views

#សម្រស់

៥កំហុសទាញនារីៗ ឱ្យបាក់សម្រស់ ឆាប់ចាស់ជាងវ័យ ឆាប់ជ្រួញ
Tror Sopheap
January 20 2026
1.1 K views

#សម្រស់

រូបមន្ត ៥ ជាមួយដុំទឹកកក ជួយឱ្យស្បែកស្អាត ភ្លឺថ្លាបែបធម្មជាតិ និងជួយឱ្យអ្នកក្មេងជាងវ័យ
Pov Saru
December 24 2025
413 views

#សម្រស់

កែទម្លាប់ប្រចាំថ្ងៃ ៥ នេះចេញ បើមិនចង់ឱ្យមុខឡើងជ្រួញ ចាស់មុនអាយុ
Pov Saru
December 22 2025
556 views

#សម្រស់

គ្រាន់តែញ៉ាំអាហារពេលព្រឹក ៤មុខ ដេញជំងឺកាច ថែសម្រស់ឱ្យក្មេងជាងវ័យ
Tror Sopheap
December 10 2025
2.2 K views

#សម្រស់

សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
Pov Saru
December 7 2025
470 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
3.9 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
3.4 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះ មាន ប.ស.ស ត្រូវដាក់ឯកសាទាំងនេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល
Tror Sopheap
March 4 2026
2.2 K views

#ជំងឺ

នេះជារោគសញ្ញាអ្នកផឹកស្រារាល់ថ្ងៃ នាំឱ្យខូចសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំ
Tror Sopheap
March 3 2026
2.1 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
2 K views

#ព័ត៌មាន

ហាមលក់ខុសតម្លៃនេះ! ក្រសួងពាណិជ្ជកម្មបង្ហាញតម្លៃប្រេងសាំងថ្មី ត្រូវលក់ចាប់ពីថ្ងៃទី១១-១៣ខែមីនា
Tror Sopheap
March 10 2026
1.8 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia