រាងកាយយើងត្រូវការសម្រាកបន្ទាប់ពីអ្នកខំបំពេញធ្វើការដ៏ហត់នឿយមួយថ្ងៃមក។ សូមផ្តល់អាទិភាពដល់សកម្មភាពសម្រាកផ្នែកផ្លូវកាយខ្លះផង ចូរផឹកទឹកបន្តិចជំនួសឱ្យការជួបជុំគ្នាផឹកស្រាពេលល្ងាចវិញ។ ចូរអ្នកកុំធ្វើរឿងទាំង ៣នេះនៅពេល្ងាច៖
១. ពេលម៉ោង ៥ល្ងាច អ្នកមិនគួរហូបអាហារច្រើននោះទេ។ អ្នកគួរសម្រាកខួរក្បាល ១០ទៅ២០នាទីសិនដើម្បីឱ្យអារម្មណ៍ស្ងប់ ចាំទៅហាត់ប្រាណ។ ហើយកុំឱ្យវាប៉ះពាល់ដល់ចង្វាក់ circadian(ការគេង) កើនសម្ពាធឈាម និងមិនកើនជាតិស្ករក្នុងឈាមទេ ហើយក៏គ្មានហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាលដែរ។ មនុស្សពេញវ័យគួរញ៉ាំអាហារពេលល្ងាចមុនម៉ោង ៨យប់ ដើម្បីគាំទ្រចង្វាក់ circadian ធម្មជាតិឱ្យគេងលក់ស្រួល ជួយការពារសុខភាពបេះដូង ថែសរសៃឈាមខួរក្បាល និងគ្រប់គ្រងទម្ងន់យ៉ាងល្អផងដែរ។ ទន្ទឹមនឹងនោះដែរ អ្នកគួរអានសៀវភៅ ស្តាប់តន្ត្រី និងផឹកតែរុក្ខជាតិសុទ្ធតែផ្តល់អត្ថប្រយោជន៍ដល់សរសៃឈាមខួរក្បាលល្អណាស់។
២. ការផឹកស្រាមុនពេលចូលគេងអាចបង្កើនហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារតែគ្រឿងស្រវឹងបណ្តាលឱ្យរលាក និងបំផ្លាញកោសិកា។ ទោះបីជាអ្នកផឹកស្រា ១ទៅ២កែវក៏ដោយ ក៏មានគ្រោះថ្នាក់ដែរ។ នេះដោយសារតែជាតិអាល់កុលជំរុញខួរក្បាលនាំឱ្យងងុយគេងបណ្តោះអាសន្ន ប៉ុន្តែវាបណ្តាលឱ្យមានការរំខានដល់ដំណេក កាត់បន្ថយគុណភាពការគេង និងភាពតានតឹងដល់សរសៃឈាមផងដែរ។
៣. ការធ្វើលំហាត់ប្រាណពេលល្ងាចបន្ទាប់ពីហូបអាហារហើយនោះ នាំឱ្យច្រាលជាតិទឹក និងចង្អោរចេញមកវិញបាន។ ការធ្វើលំហាត់ប្រាណហួសកម្រិតអាចបណ្តាលឱ្យតម្រូវការអុកស៊ីសែនរបស់រាងកាយលើសពីសមត្ថភាពរបស់វា។ ប៉ះពាល់ដល់ប្រព័ន្ធសរសៃឈាមមិនជួយផ្គត់ផ្គង់ឈាមបានគ្រប់គ្រាន់ទៅកាន់ខួរក្បាលអាចនាំឱ្យកើតជំងឺដាច់សរសៃឈាមក្នុងខួរក្បាលលឿន។ ការដើរតិចរយៈពេល ២០នាទីបន្ទាប់ពីអាហារពេលល្ងាចអាចដុតបំផ្លាញកាឡូរី ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងកាត់បន្ថយជំងឺដាច់សរសៃឈាមខួរក្បាលបានយ៉ាងល្អផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព
