ជំងឺ
ស្រីៗត្រូវប្រយ័ត្នពេលមករដូវ! កំហុសតូចៗ ៤ នេះអាចនាំមេរោគចូលទ្វារមាស
Pov Saru
December 9 2025
7.4 K views

ពេលមករដូវ មនុស្សស្រីភាគច្រើនតែងប្រឈមនឹងការឈឺចុកចាប់នៅត្រង់ពោះផ្នែកខាងក្រោម អស់កម្លាំង ឈឺចង្កេះ ឬមានអារម្មណ៍ប្រែប្រួល។ យ៉ាងណាមិញអំឡុងពេលមករដូវប្រសិនបើអ្នកមិនបានថែរក្សាអនាម័យបានល្អទេ អាចនឹងងាយឆ្លងមេរោគដូចជា កើតបាក់តេរីទ្វារមាស ឆ្លងមេរោគ បាក់តេរីតាមផ្លូវបង្ហូរនោមជាដើម។ មានទម្លាប់តូចៗមួយចំនួន ដែលស្ត្រីមិនគួរមើលរំលង ព្រោះបើអ្នកមិនយកចិត្តទុកដាក់អាចនាំឱ្យមេរោគចូលក្នុងទ្វាមាសបាន។ 

ផ្អែកតាមប្រភព Health Shots វេជ្ជបណ្ឌិត Amrita Razdan Kaul ទីប្រឹក្សាជាន់ខ្ពស់-សម្ភព និងរោគស្ត្រី មន្ទីរពេទ្យអាស៊ី-ហ្វារីដាបាដ បានបង្ហើបប្រាប់ស្រីៗពីកំហុសអនាម័យទូទៅដែលមនុស្សស្រីគួរតែចៀសវាងធ្វើក្នុងពេលមករដូវ។ ស្ត្រីជាច្រើនតែងប្រើផលិតផលអនាម័យដែលមានក្លិនក្រអូប ដើម្បីគ្រប់គ្រងក្លិនឈាមពេលមករដូវ ដោយគិតថាវាជារឿងល្អ។ ប៉ុន្តែក្លិនក្រអូបនោះភាគច្រើនមានសារធាតុគីមីបន្ថែម ដែលអាចបង្ករឱ្យរលាក និងអាលែហ្សីនៅតំបន់ទ្វារមាស។ ការជ្រើសរើសសំឡីឬក្រដាស់អនាម័យគ្មានក្លិន ហើយប្ដូរវានៅរៀងរាល់ ៤ ម៉ោងម្ដងគឺជាវិធីការពារដែលមានប្រសិទ្ធភាពបំផុត។ 

ក្នុងនោះដែរ កំហុសមួយទៀតដែលគេមើលរំលងគឺ ការមិនលាងដៃមុនប្ដូរសំឡីអនាម័យ៖ ដៃកខ្វក់ជាប្រភពចម្លងមេរោគដល់ទ្វារមាសស្រ្តី។ ដូច្នេះមុននឹងប្ដូរសំឡីកុំភ្លេចលាងដៃជាមួយសាប៊ូឱ្យបានស្អាតជាមុន។ ខណៈពេលដែលការផឹកទឹកមើលទៅដូចជារឿងធម្មតា ប៉ុន្តែការចុះខ្សោយជាតិទឹកអាចបណ្ដាលឱ្យទ្វារមាសស្ងួត រលាក ងាយឆ្លងមេរោគ ហើយធ្វើឱ្យការមករដូវកាន់តែមានអារម្មណ៍មិនស្រួល។

លើសពីនេះការមើលរំលងការថែរក្សាអនាម័យផ្ទាល់ខ្លួនក៏ជាកត្តាមួយដែរ៖ ដូចជាមិនងូតទឹកទៀងទាត់ ស្លៀកខោក្នុងតឹង ឬខោដែលមានញើស សើម និងមិនលាងតំបន់ទ្វាមមាសឱ្យបានត្រឹមត្រូវអាចបង្កើតផ្លូវឱ្យមេរោគលូតលាស់។ ដើម្បីការពារ ស្ត្រីគួរតែងូតទឹកឱ្យបានរាល់ថ្ងៃ ស្លៀកខោក្នុងស្អាតដែលមានខ្យល់ចេញចូលល្អ និងលាងតំបន់ទ្វារមាសដោយប្រើផលិតផលទន់ៗគ្មានក្លិន។

ការយកចិត្តទុកដាក់ក្នុងការរក្សាអនាម័យល្អពេលមករដូវអាចជួយការពារសុខភាពរបស់ទ្វារមាស បង្ហូរនោម និងស្បូនពីការឆ្លងមេរោគ។ ទោះតែវាជាការថែរក្សាតូចៗមើលទៅធម្មតា ក៏វាអាចរក្សារប្រព័ន្ធបន្តពូជ និងសុខភាពស្ត្រីឱ្យមានសុវត្ថិភាព និងមានទម្លាប់រស់នៅល្អផងដែរ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
1.6 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
1.6 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
1.5 K views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
204 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
73 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia