ចិត្តសាស្ត្រ
៤ ទម្លាប់ពេលព្រឹកធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ពេលមេឃត្រជាក់ បើនៅបន្តប្រយ័ត្នហានិភ័យដល់បេះដូង
Pov Saru
December 2 2025
673 views

នៅរដូវត្រជាក់ មនុស្សជាច្រើនអាចនឹងជួបប្រទះបញ្ហាសម្ពាធឈាមឡើងខ្ពស់ នេះបើតាមរយៈ វេជ្ជបណ្ឌិត Do Thi Thao នាយកដ្ឋានជំងឺបេះដូង នៅមន្ទីរពេទ្យ Tam Anh General ទីក្រុងហាណូយ បាននិយាយថា ពេលអាកាសធាតុត្រជាក់ សរសៃឈាមនឹងរួមតូច បេះដូងត្រូវបូមឈាមខ្លាំងជាងមុនដើម្បីរក្សាកម្តៅក្នុងរាងកាយ។ ជាពិសេសនៅពេលព្រឹកចាប់់ពីម៉ោង ៦ ទៅ ១១ ព្រឹកគឺជាពេលដែលមានភ័យហានិភ័យខ្លាំងចំពោះបេះដូង ព្រោះអរម៉ូន adrenaline និង cortisol កើនឡើងលឿន បង្កឱ្យសម្ពាធឈាមឡើងភ្លាមៗ។ ខាងក្រោមនេះជាទម្លាប់ពេលព្រឹក ដែលមើលទៅធម្មតា ប៉ុន្តែអាចបង្កគ្រោះថ្នាក់ដល់បេះដូងនៅពេលមេឃចុះច្រជាក់៖ 

១. ការក្រោកពីគេងភ្លាមៗ៖ បន្ទាប់ពីគេងមួយយប់ រាងកាយនៅស្ថិតក្នុងសភាពសម្រាក។ ដូច្នេះប្រសិនបើអ្នកភ្ងាក់ពីគេងហើយក្រោកភ្លាមៗ អាចធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះក្នុងរយៈពេលខ្លី ធ្វើឱ្យអ្នកវិលមុខ ឈឺក្បាល ឬមានអារម្មណ៍មិនស្រួលនៅក្នុងខ្លួន។ អាការៈបែបនេះសម្រាប់អ្នកមួយចំនួនអាចនឹងបាត់់ទៅវិញ ប៉ុន្តែសម្រាប់មនុស្សចាស់ ឬអ្នកដែលមានជំងឺសរសៃឈាមបេះដូង វាអាចធ្វើឱ្យសម្ពាធឈាមឡើងខ្លាំង និងធ្វើឱ្យបេះដូងកាន់តែធ្វើការខ្លាំងជាងមុន បើធ្ងន់អាចនឹងគាំងបេះដូង។ អ្វីដែលត្រូវធ្វើ៖ ក្រោយភ្ញាក់ពីគេង អ្នកគួរតែអង្គុយប្រហែល ២ ទៅ ៣ នាទីសិទចាប់ក្រោកចេញពីគ្រែ។ 

២. ភ្ញាក់ពីគេងភ្លាមឱ្យរាងកាយប៉ះជាមួយខ្យល់ត្រជាក់៖ រាងកាយទើបតែភ្ញាក់ ការប៉ះពាល់នឹងខ្យល់ត្រជាក់នឹងជំរុញឱ្យសរសៃឈាមរួមតូចភ្លាមៗ។ បើមាន hypotension postural (សម្ពាធឈាមធ្លាក់ចុះនៅពេលកំពុងឈរ ឬអង្គុយ) អាចធ្វើឱ្យអ្នកមានអាការៈដូចជា ពិបាកដកដង្ហើម ដកដង្ហើមខ្លីៗ ឈឺទ្រូង ឬខ្សោយសាច់់ដុំ។ ការរួមតូចនៃសរសៃឈាមនៅពេលមេឃត្រជាក់អាចធ្វើឱ្យប្រព័ន្ធ RAAS និងអរម៉ូន vasoconstriction ដំណើរការខ្លាំង ធ្វើឱ្យមានហានិភ័យអាចកកឈាម និងស្ទះសរសៃឈាមបេះដូង។  អ្វីដែលអ្នកត្រូវធ្វើ៖ ភ្ញាក់ពីគេងភ្លាមកុំឱ្យខ្លួនប៉ះជាមួយខ្យល់ត្រជាក់ខ្លាំង ត្រូវស្លៀកពាក់ឱ្យជិតៗឱ្យកក់ក្តៅ ហើយកំដៅរាងកាយក្នុងផ្ទះប្រហែល ៥ ទៅ ១០ នាទី។

៣. ធ្វើលំហាត់ប្រាណខ្លាំងពេកនៅពេលព្រឹក៖ លំហាត់ប្រាណគឺល្អ ប៉ុន្តែនៅពេលអាកាសធាតុត្រជាក់ និងរាងកាយមិនទាន់កំដៅ អាចបង្កហានិភ័យខ្លាំងដល់បេះដូង។ ការធ្វើលំហាត់ប្រាណដូចជា លើកទម្ងន់ធ្ងន់ៗពេកអាចធ្វើឱ្យមានជំងឺ myocardial ischemia ជាស្ថានភាពដែលសាច់ដុំបេះដូងមិនទទួលបានឈាមដែលសម្បូរអុកស៊ីហ្សែនគ្រប់គ្រាន់ ជាពិសេសសម្រាប់អ្នកដែលមានប្រវត្តិកើតជំងឺបេះដូង។ អ្វីដែលអ្នកត្រូវធ្វើ៖ ត្រូវជ្រើសរើសលំហាត់ណាដែលស្រាលៗជំនួសឱ្យការហាត់ប្រាណដែលប្រើកម្លាំងខ្លាំង។ បន្ថែមពីនេះត្រូវផឹកទឹកឱ្យបានគ្រប់គ្រាន់ នេះក៏ជាចំណុចដែលអ្នកមិនគួរំលងដែរ ព្រោះទឹកសំខាន់ណាស់សម្រាប់រាងកាយ។ 

៤. ទទួលទានជាតិកាហ្វេអ៊ីន និងអំបិលច្រើនពេក៖ ការផឹកកាហ្វេដែលមានជាតិកាហ្វេអ៊ីនច្រើនពេក ឬក៏ផឹកវានៅពេលពោះទទេនៅពេលព្រឹក នឹងជំរុញដល់ប្រព័ន្ទសរសៃប្រសាទ ធ្វើឱ្យសម្ពាធឈាមកើនឡើងក្នុងរយៈពេលខ្លី។ ហើយបើអ្នកញុំាអំបិល ឬអាហារកែច្នៃច្រើនទៀតនោះ នឹងធ្វើឱ្យរាងកាយផ្ទុកទៅដោយជាតិទឹក បង្កើនបរិមាណ និងធ្វើឱ្យសម្ពាធឈាមកើនឡើង។

យ៉ាងណាក៏ដោយ ប្រសិនបើអ្នកចាប់អារម្មណ៍ខ្លួនឯងថា ឧស្សាហ៍វិលមុខ ឈឺក្បាលនៅពេលព្រឹក បេះដូងលោតញាប់ ឈឺទ្រូង ឬសម្ពាធឈាមឡើង 130/80 ជាញឹកញាប់ គួរតែទៅពិនិត្យជាមួយគ្រូពេទ្យ ដើម្បីវាយតម្លៃហានិភ័យសរសៃឈាមបេះដូង ឬជំងឺផ្សេងៗដើម្បីអាចទប់ស្កាត់ និងព្យាបាលបានទាន់ពេល៕ 

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia