ចិត្តសាស្ត្រ
ចង់កសាងសមត្ថភាពក្លាយជាមនុស្សឆ្នើមម្នាក់ អ្នកត្រូវឆ្លងកាត់ធ្វើរឿងនេះសិន
Tror Sopheap
December 5 2025
246 views

មនុស្សមានសមត្ថភាព មានចំណូលច្រើន។ តើគេកសាងសមត្ថភាពដោយរបៀបណា? តាមលោក Robert Greene ជាអ្នកចិត្តសាស្រ្តបានលើកឡើងថា អ្នកត្រូវការរយៈពេលចាំបាច់ដើម្បីហ្វឹកហាត់ជំនាញមួយឱ្យស្ទាត់ ឱ្យឈានដល់កម្រិតកំពូល វាក៏អាស្រ័យលើកិច្ចការ និងទេពកោសល្យរបស់អ្នកដែរ។ ហើយអ្នកក៏ត្រូវស្រាវជ្រាវលើកិច្ចការរបស់ខ្លួនមិនក្រោម ១០,០០០ ម៉ោងនោះទេ។

ហើយលោកបានបន្តថា សម្រាប់តួលេខនេះជាចំនួនម៉ោងក្នុងការហ្វឹកហាត់ស្នាដៃឱ្យមានគុណភាព មានលទ្ធផល។ គោលការណ៍នេះអនុវត្តបានសម្រាប់អ្នកនិពន្ធបទភ្លេង កីឡាករអុក អ្នកនិពន្ធ អត្តពលិក និងផ្នែកផ្សែងផងដែរ។ ការហ្វឹកហាត់ដ៏ច្រើនសន្ធឹកសន្ធាប់ចំនួនម៉ោងនេះ ជាការផ្លាស់ប្តូរខួរក្បាលរបស់អ្នកឱ្យពូកែ។ លក្ខណៈពិសេសរបស់ខួរក្បាលចេះរៀបចំ និងគ្រប់គ្រងព័ត៌មានដ៏ច្រើនសម្បើមយ៉ាងមានរបៀបដែរ។

នេះជាមូលដ្ឋានចំណេះដឹងបានជ្រួតជ្រាបក្នុងផ្នត់គំនិតយ៉ាងពេញលេញខួរក្បាលអាចចាប់ផ្តើមបង្កើតគំនិតច្នៃប្រឌិតបានយ៉ាងសេរី។ ទោះបីចំនួនម៉ោងនេះហាក់ច្រើនក៏ដោយ វាស្មើនឹងការហ្វឹកហាត់ដោយផ្ចង់អារម្មណ៍ និងតាំងចិត្តអស់រយៈពេលពី ៧ ទៅ ១០ ឆ្នាំ ទើបអ្នកក្លាយជាអ្នកជំនាញពូកែម្នាក់ ហើយធ្វើកិច្ចការនឹងមានលទ្ធផល។

តាមលោក អារីស្តូត បានលើកឡើងថា ចូរអ្នករៀនដើម្បីធ្វើអ្វីមួយបាន គឺរៀនសូត្រតាមរយៈការអនុវត្តផ្ទាល់”។ ចូរឧទ្ទិសពេលវេលាមួយម៉ោងដើម្បីហ្វឹកហាត់ដោយការផ្តោតលើគោលដៅនៅថ្ងៃនេះ ថ្ងៃស្អែក ថ្ងៃបន្ទាប់ និងថ្ងៃបន្តបន្ទាប់ទៀត ទើបទឹកដៃរបស់អ្នកក្លាយជាអ្នកជំនាញ។ មនុស្សមានជំនាញមុត ចំណូលកើន៕ អត្ថបទដោយ៖​ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3054

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ពេលព្រឹក! ៣បច្ចេកទេសជាមួយដៃគូ ធានាបានយូរនាទី ដល់ត្រើយ បាត់ស្រ្តេស
Tror Sopheap
January 21 2026
2.5 K views

#ចិត្តសាស្ត្រ

កុំមើលងាយ! ៨ទម្លាប់ប្រចាំថ្ងៃនេះ នាំឱ្យបុរសគ្មានកូនអត់ដឹងខ្លួន
Tror Sopheap
January 21 2026
1.2 K views

#ចិត្តសាស្ត្រ

ចាយលុយតិច! ៧ទម្លាប់ឱ្យអ្នករស់នៅឆ្ងាយពីជំងឺ ហើយស្រកគីឡូ
Tror Sopheap
January 21 2026
212 views

#ចិត្តសាស្ត្រ

សម្រាកខ្លះ! បុរសស្រ្ដី ធ្វើរឿងលើគ្រែលើសចំនួននេះ មានបញ្ហាធំហើយ
Tror Sopheap
January 19 2026
1.9 K views

#ចិត្តសាស្ត្រ

គេងមិនលក់ គិតច្រើន! វេជ្ជ. ប្រាប់ថា ធ្វើរឿង ១នេះ បាត់ស្រ្តេស អារម្មណ៍ស្ងប់ ឆាប់គេង
Tror Sopheap
January 19 2026
636 views

#ចិត្តសាស្ត្រ

ឡូយណាស់! ១០គំនិតមាស នាំឱ្យអ្នករកស៊ី ធ្វើការកើនថាមពលផ្លូវចិត្ត ចំណូលកើន
Tror Sopheap
January 13 2026
188 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
11.3 K views

#ជំងឺ

ប្រយ័ត្ន! ចេះតែងងុយគេងនេះជាសញ្ញាជំងឺធ្ងន់១ នាំឱ្យអ្នកឈានដល់ថ្នាក់ដេកពេទ្យ
Tror Sopheap
January 20 2026
6.8 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
6.5 K views

#អាហារ

ល្ងាចៗ បុរសធ្វើទម្លាប់ ១នេះ ស្វិតអាប្អូនតូច លើគ្រែខ្សោយ
Tror Sopheap
January 19 2026
5.9 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.2 K views

#ជំងឺ

ទម្លាប់គេងបើកភ្លើង អ្នកកំពុងហៅជំងឺធ្ងន់ទាំង ២នេះចូលខ្លួនហើយ
Tror Sopheap
January 20 2026
4.6 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia