ពេលនេះ ប្រទេសយើងខ្មែរបានជួបសង្រ្គាមជាមួយថៃ អ្វីដែលធ្វើឱ្យប៉ះពាល់ខ្លាំងបំផុតចំពោះប្រជាជន និងកុមារនោះគឺផ្លូវចិត្តនេះឯង។ សង្រ្គមនាំឱ្យកុមារមានអារម្មណ៍ភ័យខ្លាច។ តាមលោកវេជ្ជបណ្ឌិត Nguyen Thanh Sang ជាប្រធាននាយកដ្ឋានចិត្តសាស្ត្រគ្លីនិកនៅវៀតណាមមានប្រសាសន៍ថា កុមារជួបប្រទះហេតុការណ៍អាក្រក់អ្វីមួយ(អំពើហិង្សា សង្រ្គាម និងការរំលាភជាដើម...) ធ្វើឱ្យខួរក្បាលកូនចងចាំហេតុការណ៍នេះ មានអារម្មណ៍ភ័យខ្លាចច្រើន ហើយរយៈពេលយូរនាំឱ្យកើតបញ្ហាផ្លូវចិត្តមិនខាន។
យោងតាមគេហទំព័រ Vnexpress បានចុះផ្សាយថា កុមារជាច្រើនមានរោគសញ្ញាជំងឺធ្លាក់ទឹកចិត្ត ភាគច្រើនស្ថិតក្នុងក្រុមអាយុចាប់ពី ១៣ឆ្នាំឡើងទៅ។ សម្រាប់រោគសញ្ញាធ្លាក់ទឹកចិត្តនេះមានដូចជា អារម្មណ៍សោកសៅ ការថប់បារម្ភ ការគោរពខ្លួនឯងតិចជាងមុន ចេះតែពិបាកគេង (គេងតិច ឬគេងច្រើន) មិនសូវឃ្លានអាហារ មិនសូវចង់ប្រាស្រ័យទាក់ទងជាមួយគ្រួសារ និងបាត់បង់ការផ្តោតអារម្មណ៍កិច្ចការ...នេះជាបញ្ហាផ្លូវចិត្តកុមារដែលឪពុកម្តាយគួរប្រុងប្រយ័ត្ន សម័យសង្រ្គាម។ ព្រោះមានមនុស្សចាស់ជាច្រើននាក់ក៏ធ្លាក់មានបញ្ហាផ្លូវចិត្តខ្លះដែរ កាលសង្រ្គាមវៀតណាជាមួយអាមេរិក។
ដើម្បីដឹងពីរោគសញ្ញាជំងឺនេះកាន់តែច្បាស់នោះ សូមឪពុកម្តាយនាំកូនទៅជួបអ្នកជំនាញចិត្តសាស្រ្ត និងគ្រូពេទ្យដើម្បីធ្វើការពិនិត្យសុខភាព។ ជាពិសេសបើឪពុកម្តាយរកឃើញរោគសញ្ញាលើរាងកាយរបស់កូនបន្ថែមដូចជា ពិបាកដកដង្ហើម ចេះតែឈឺដើមទ្រូង និងឈឺក្បាលច្រើនក៏ជាសញ្ញាបញ្ហាផ្លូវចិត្តកូនខ្លះដែរ។ ដើម្បីមើលថែផ្លូវចិត្តរបស់កូនបានល្អនោះ ឪពុកម្តាយគួរព្យាយាមនៅក្បែរកូន លើកទឹកចិត្ត និងលេងជាមួយកូនខ្លះ ទើបកូនមានអារម្មណ៍កក់ក្តៅក្នុងសម័យសង្រ្គាមនេះ៕ អត្ថបទដោយ៖ ទ្រ សុភាព
