កុមារ
វេជ្ជបណ្ឌិត ស៊ឹង សេដ្ឋបុត្ត បញ្ជាក់ថា ការចាក់វ៉ាក់សាំង ៣ដំណាក់កាលនេះ ទើបកូនមានសុខភាពរឹងមាំ
Tror Sopheap
November 30 2025
377 views

ជាទូទៅសម្រាប់ទើបនឹងកើត ក្រុមគ្រូពេទ្យតែងណែនាំឱ្យអាណាព្យាបាល ជាពិសេសម្តាយយកកូនទៅទទួលការពិនិត្យសុខភាពក្រោយសម្រាល និងទទួលយកនូវចាក់ថ្នាំបង្ការឱ្យបានគ្រប់ចំនួនបន្ថែម ស្របតាមកម្មវិធីជាតិចាក់ថ្នាំបង្ការ​(វ៉ាក់សាំង)។ ដោយហេតុថា ការចាក់វ៉ាក់សាំងបង្ការនេះបានគ្រប់ និងត្រូវទៅតាមកាលវិភាគដែលរដ្ឋាភិបាលបានកំណត់ អាចជួយការពារកុមារ និងពង្រឹងប្រព័ន្ធភាពសុំាកុមារពីការកើតជំងឺរួមមាន៖ ជំងឺរបេង, ជំងឺរលាកថ្លើមប្រភេទបេ, ជំងឺខាន់ស្លាក់, ជំងឺក្អកមាន់, ជំងឺតេតាណូស, ជំងឺគ្រុនស្វិតដៃជើងុំ ជំងឺរលាកសួត-ស្រោមខួរក្បាលដោយមេរោគ Hip, ជំងឺរលាកសួត-ស្រោមខួរក្បាលដោយមេរោគភ្នឺម៉ូកូក, ជំងឺកញ្ជ្រិល, ជំងឺស្អូច, និងជំងឺរលាកសាច់ខួរក្បាលដោយមេរោគJEកម្មវិធីជាតិចាក់ថ្នាំបង្ការសម្រាប់កុមារនៅក្នុងប្រទេសកម្ពុជាយើងមាននៅគ្រប់ទីកន្លែង មាននៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋនានា ផ្តល់ជូនដោយឥតគិតថ្លៃ។

បន្ថែមជាមួយគ្នានេះ យោងតាមប្រសាសន៍វេជ្ជបណ្ឌិត ស៊ឹង សេដ្ឋបុត្ត ឯកទេសជំងឺកុមារ ប្រចាំការនៅមន្ទីរពេទ្យស្ត្រី និងកុមារដំរី បានប្រាប់បន្ថែមឱ្យដឹងថា​ ក្រៅពីវ៉ាសាំងបង្ការស្របទៅតាមកម្មវិធីជាតិ ក៏មានវ៉ាក់សាំងផ្សេងៗទៀតដែលក្រសួងបានអនុញ្ញាតឱ្យមានការចាក់បន្ថែមដូចជា វ៉ាក់សាំងផ្តាស់សាយការពារជំងឺផ្តាសាយធំ...ជាដើម។ ដោយប្រភេទវ៉ាក់សាំងផ្តាសាយនេះ គឺតម្រូវឱ្យចាក់នៅទៅតាមអាយុកូន៖
-អាយុ ៦ខែដល់ ៣៥ខែ ចាក់ចំនួន២ដងចន្លោះមួយខែ។
-អាយុ ៣ឆ្នាំដល់ ៨ឆ្នាំ មិនធ្លាប់បានចាក់ពីមុនមកត្រូវចាក់២ដងចន្លោះមួយខែដូចគ្នា ចាក់ជារៀងរាល់ឆ្នាំ។
-អាយុ ៩ឆ្នាំ ឡើងទៅត្រូវចាក់តែម្តងប៉ុណ្ណោះ និងចាក់ជារៀងរាល់ឆ្នាំ។

ការចាក់វ៉ាក់សាំងផ្តាសាយជាប្រចាំឆ្នាំ ធ្វើឡើងគ្រប់វ័យ សូម្បីមនុស្សពេញវ័យក៏គួរចាក់បន្ថែមផងដែរ ដើម្បីពង្រឹងប្រព័ន្ធភាពសុំា បង្ការការឆ្លងជំងឺផ្តាសាយ។ ដូច្នេះហើយចំពោះឪពុកម្តាយប្រសិនបើយកកូនទៅចាក់វ៉ាក់សាំងផ្តាសាយ កុំភ្លេចចាក់បង្ការសុខភាពខ្លួនឯងផង ដោយហេតុថា ក្មេងប្រព័ន្ធភាពសុំាគាត់មិនសូវរឹងមាំដូចមនុស្សចាស់ទេ ប្រសិនបើក្នុងក្រុមគ្រួសារមានកើតផ្តាសាយ រួចទៅក្បែរ ឬចាប់កាន់កូនដោយភ្លេចការពារ ក្មេងក៏អាចនឹងឆ្លងដូចគ្នា គ្រាន់តែកម្រិតនៃការឆ្លងចំពោះក្មេងទទួលបានវ៉ាក់សាំង មិនខ្លាំងដូចជាក្មេងដែលអត់បានទទួលសោះនោះទេ៕

 

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3330

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
#កុមារJuly 21 2026
អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
#សម្រស់July 21 2026
ហូបផ្លែឈើ ៤នេះ ជួយកាត់ស្រ្តេស បំប៉ន់សម្រស់ឱ្យក្មេងជាងវ័យ
#ព័ត៌មានJuly 20 2026
ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia