ជំងឺ
មកដឹងរោគសញ្ញា និងមូលហេតុជំងឺច្រាលអាស៊ីតក្រពះ មានអ្វីខ្លះ?
Tror Sopheap
December 10 2025
314 views

ចំពោះបញ្ហាច្រាលទឹកអាស៊ីតក្នុងក្រពះកើតឡើង ពេលទឹកអាស៊ីដក្រពះច្រាលចូល​ក្នុង​​បំពង់​អាហារ​ដែលធ្វើឱ្យរលាកស្រទាប់បំពង់អាហារ និងនាំឱ្យមានបញ្ហាផ្សេងៗ ថែមទៀត។ តាមមន្ទីរពេទ្យកាល់ម៉ែតបានចុះផ្សាយថា តើរោគសញ្ញាជំងឺច្រាលអាស៊ីតក្រពះមានដូចម្តេចខ្លះ? មានដូចជា៖
១. អ្នកមានអារម្មណ៍ក្ដៅក្នុងទ្រូង (ក្រហាយទ្រូង) បន្ទាប់ពីបរិភោគអាហារច្រើន ឬពត់បត់ខ្លួន លើកវត្ថុធ្ងន់ៗ ឬទំលាក់ខ្លួនដេក។
២. មានរសជាតិល្វីង ហឹរ ឬជួរក្នុងមាត់ ដែលបណ្ដាលឱ្យមានផលវិបាកក្នុងបំពង់អាហារដូចជា ការរលាក ការហូរឈាម និងពិបាកលេប។
៣. ហើមពោះ មានអារម្មណ៍ថាឆាប់ឆ្អែត ចង្អោរ និងក្អួតបន្ទាប់ពីការបរិភោគ។

មានមួយសំណួរទៀតគឺថា មានមូលហេតុណាខ្លះបង្កអោយមានជំងឺច្រាលអាស៊ីតក្រពះ?
១. ភាពមិនប្រក្រតី រឺ ភាពខ្សោយនៃប្រឹសបំពង់អាហារផ្នែកខាងក្រោម (Sphincter) ដោយការប្រើប្រាស់គ្រឿងស្រវឹង ថ្នាំជក់ និងថ្នាំព្យាបាលជំងឺហឺតមួយចំនួន ។

២. ភាពមិនប្រក្រតីនៃបំពង់អាហារ ធ្វើឱ្យអាហារដែលធ្លាក់ចូលទៅក្នុងក្រពះមានការយឺតយ៉ាវ បណ្ដាលឱ្យសារធាតុដែលនៅក្នុងក្រពះហូរត្រឡប់មកវិញ និងស្ថិតនៅក្នុងបំពង់អាហារយូរជាងធម្មតា។
៣. ភាពមិនប្រក្រតីនៃក្រពះ ដែលបណ្ដាលឲ្យមានភាពយឺតយ៉ាវក្នុងការរុញច្រានចំណីអាហារទៅក្នុងពោះវៀន និងបង្កើននូវរោគសញ្ញានៃការច្រាលទឹកអាស៊ីតក្រពះ។
៤. អាហារមានជាតិខ្លាញ់ និងស្ករសូកូឡាគឺកាត់បន្ថយការកន្ត្រាក់របស់ចលនាក្រពះ។
៥. ជំងឺទឹកនោមផ្អែម ជាពិសេសផលលំបាករបស់វាទៅលើសរសៃប្រសាទ។

ដូច្នេះហើយ! ចំពោះអ្នកមានបញ្ហាក្រពះ អ្នកគួរពិនិត្យសុខភាពជាមួយពេទ្យ ពិសារទឹកឱ្យច្រើន និងលះបង់ស្រាចេញ ទើបសុខភាពរបស់អ្នកល្អប្រសើរ។ ហើយអ្នកគួរបញ្ចូលទម្លាប់បន្ថែមទៀតដូចជាហាត់ប្រាណ គេងឱ្យបានគ្រប់គ្រាន់ និងថែរក្សាផ្លូវចិត្តផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2986

អត្ថបទទាក់ទង

#ជំងឺ

ប្រយ័ត្នគ្រោះថ្នាក់ពេលដេក! មានសញ្ញា ៤ អាចលេចឡើងបង្ហាញថាសរសៃឈាមកំពុងចាប់ផ្តើមខូច
Pov Saru
December 10 2025
7 views

#ជំងឺ

គេចពីស//..ង្រ្គាម ក៏ត្រូវគេចពីជំងឺដែរ! បងប្អូនភៀសសឹកត្រូវប្រយ័ត្នរក្សាទម្លាប់ ៥ នេះឱ្យបានអាចការពារមិនឱ្យកើតជំងឺរលាកសួត
Pov Saru
December 10 2025
45 views

#ជំងឺ

មកដឹងរោគសញ្ញា និងមូលហេតុជំងឺច្រាលអាស៊ីតក្រពះ មានអ្វីខ្លះ?
Tror Sopheap
December 10 2025
314 views

#ជំងឺ

ខែត្រជាក់! រំលងរឿង ១នេះ ហានិភ័យជំងឺដាច់សរសៃឈា/.មខួរក្បាល
Tror Sopheap
December 9 2025
351 views

#ជំងឺ

ស្រីៗត្រូវប្រយ័ត្នពេលមករដូវ! កំហុសតូចៗ ៤ នេះអាចនាំមេរោគចូលទ្វារមាស
Pov Saru
December 9 2025
1.7 K views

#ជំងឺ

ប្រយ័ត្ន! គ្រូពេទ្យប្រាប់ពីកត្តាធ្វើកើតមេរោគក្នុងក្រពះ និងកត្តាដែលជំរុញឱ្យវាវិវត្តទៅជាមហារីកលឿន
Pov Saru
December 8 2025
1.6 K views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
7.9 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
6 K views

#សម្រស់

គន្លឹះជួយឱ្យអ្នកស្អាតជាងមុនត្រឹមរយៈពេល ២ សប្ដាហ៍ឱ្យតែអនុវត្តទម្លាប់ ៤ នេះឱ្យជាប់
Pov Saru
December 3 2025
2.2 K views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
1.8 K views

#ជំងឺ

ស្រីៗត្រូវប្រយ័ត្នពេលមករដូវ! កំហុសតូចៗ ៤ នេះអាចនាំមេរោគចូលទ្វារមាស
Pov Saru
December 9 2025
1.7 K views

#ជំងឺ

ប្រយ័ត្ន! គ្រូពេទ្យប្រាប់ពីកត្តាធ្វើកើតមេរោគក្នុងក្រពះ និងកត្តាដែលជំរុញឱ្យវាវិវត្តទៅជាមហារីកលឿន
Pov Saru
December 8 2025
1.6 K views
អត្ថបទថ្មីៗ
#ជំងឺDecember 10 2025
ប្រយ័ត្នគ្រោះថ្នាក់ពេលដេក! មានសញ្ញា ៤ អាចលេចឡើងបង្ហាញថាសរសៃឈាមកំពុងចាប់ផ្តើមខូច
#ព័ត៌មានDecember 10 2025
លោកជំទាវបណ្ឌិត ជា សិរី ៖ ចូរទប់ស្កាត់ការប្រើលេខទូរសព្ទខុសច្បាប់ ការពារពីការឆបោកប្រាក់ប្រជាជនស្លូតត្រង់
#ជំងឺDecember 10 2025
គេចពីស//..ង្រ្គាម ក៏ត្រូវគេចពីជំងឺដែរ! បងប្អូនភៀសសឹកត្រូវប្រយ័ត្នរក្សាទម្លាប់ ៥ នេះឱ្យបានអាចការពារមិនឱ្យកើតជំងឺរលាកសួត
#ជំងឺDecember 10 2025
មកដឹងរោគសញ្ញា និងមូលហេតុជំងឺច្រាលអាស៊ីតក្រពះ មានអ្វីខ្លះ?
#សម្រស់December 10 2025
គ្រាន់តែញ៉ាំអាហារពេលព្រឹក ៤មុខ ដេញជំងឺកាច ថែសម្រស់ឱ្យក្មេងជាងវ័យ
#ជំងឺDecember 9 2025
ខែត្រជាក់! រំលងរឿង ១នេះ ហានិភ័យជំងឺដាច់សរសៃឈា/.មខួរក្បាល

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia