កុមារ
៤ រឿងឪពុកម្ដាយមិនគួរធ្វើ ព្រោះអាចធ្វើឱ្យកូនមានបញ្ហាផ្លូវចិត្តមិនដឹងខ្លួន
Pov Saru
December 3 2025
1.4 K views

បញ្ហាផ្លូវចិត្តមិនមែនកើតឡើងតែចំពោះមនុស្សពេញវ័យឬមនុស្សចាស់ទេ សូម្បីតែក្មេងតូចៗក៏អាចរងផលប៉ះពាល់ផ្លូវចិត្តបានដែរ ប្រសិនបើរបៀបចិញ្ចឹម ការប្រៀនប្រដៅរបស់ឪពុកម្ដាយ និងការប្រើប្រាស់ទម្លាប់ប្រចាំថ្ងៃមួយចំនួនមិនបានត្រឹមត្រូវ។ ឪពុកម្ដាយខ្លះអាចនឹងសាងកំហុសនេះដោយមិនដឹងខ្លួន ខណៈដែលកូនកំពុងរងសម្ពាធ អារម្មណ៍តានតឹង និងខ្វះទំនុកចិត្តលើខ្លួនឯង។ ដើម្បីការពារកូនអ្នកមិនឱ្យធ្លាក់ក្នុងបញ្ហានេះ សូមប្រយ័ត្នចំណុចទាំង ៤ នេះ៖ 

១. មើលងាយការសម្រេចចិត្ត និងសិទ្ធិរបស់កូន៖ ឪពុកម្ដាយខ្លះគិតថា ខ្លួនជាមនុស្សចាស់មានបទពិសោធន៍ច្រើនជាងទើបចេះតែសម្រេចចិត្តជំនួសកូនគ្រប់រឿង តែការធ្វើបែបនេះគឺធ្វើឱ្យកូនអ្នកមានអារម្មណ៍តានតឹង ងាយនឹងបាក់ទឹកចិត្តបំផុត។ ក្មេងៗក៏ត្រូវការសិទ្ធសេរីភាពដូចជាមនុស្សធំដែរ អ្នកជាឪពុកម្ដាយគួរកុំបិទសិទ្ធរបស់កូនខ្លាំងពេក ផ្ដល់ឱ្យពួកគេមានសិទ្ធស្រលាញ់ និងធ្វើអ្វីដែលពួកគេចង់សាកល្បង និងរៀនដើរដោយខ្លួនឯង។ អ្វីដែលឳពុកម្ដាយគួរធ្វើគឺ ផ្តល់យោបល់, ឃ្លាំមើល និងជួយគាំទ្រពួកគេចំពោះរឿងដែលល្អសម្រាប់អនាគត។ 

២. ទាមទារភាពឥតខ្ចោះ៖ ក្មេងៗគួរតែមានគោលដៅនិងក្ដីស្រមៃ តែគោលដៅនោះគួរតែចេញពីចិត្តរបស់ពួកគេ មិនមែនកើតចេញពីសម្ពាធរបស់ឪពុកម្ដាយទេ។ ឪពុកម្ដាយជាច្រើនតែងចង់ឃើញកូនមានអនាគតល្អ ភ្លឺស្វាង តែការទាមទាខ្លាំងពេកអាចធ្វើឱ្យកូនបរាជ័យ ឬមានសម្ពាធផ្លូវចិត្ត។ ដូច្នេះអ្នកឪពុកម្ដាយមិនគួរទាមទារអ្វីដែលល្អឥតខ្ចោះពេកទេ អ្នកគួរចាំលើកទឹកចិត្តចំពោះរឿងអ្វីដែលកូនកំពុងធ្វើ ឬអ្វីដែលពួកគេអាចសម្រេចបានមិនថាជារឿងតូចឬធំក៏ដោយ។
 
៣. មិនអើពើអារម្មណ៍របស់ពួកគេ៖ ក្មេងៗទាំងអស់មិនត្រូវការត្រឹមតែអាហារ សម្លៀកបំពាក់ និងសាលារៀន តែពួកគេត្រូវការអ្នកដែលយកចិត្តទុកដាក់និងយល់ពីអារម្មណ៍របស់ពួកគេ ជាពិសេសអ្នកជាឪពុកម្ដាយ។ ពួកគេចង់បានអ្នកដែលអាចចែករំលែកអារម្មណ៍ជាមួយបានមិនថារឿងសប្បាយចិត្ត ការខកចិត្ត ការភ័យខ្លាច ឬរឿងពិបាកៗ… វាមានន័យថា ពួកគេសង្ឃឹមឱ្យអ្នកនៅក្បែរពួកគេ។ បើឳពុកម្ដាយមិនអើពើនឹងធ្វើឱ្យពួកគេមានអារម្មណ៍ថាឯកការហើយអាចនឹងកើតជំងឺបាក់ចិត្ត។

៤. បង្ខំឱ្យធ្វើតាមបទដ្ឋានសង្គម ដោយមិនគិតពីអត្តសញ្ញាណពួកគេ៖ ចំពោះឪពុកម្ដាយខ្លះនៅប្រកាន់ខ្ជាប់ផ្នត់គំនិតចាស់បុរាណ ដែលវាមិនត្រូវជាមួយសម័យកាលបច្ចុប្បន្នដូចជាពីមុនគេប្រកាន់ថា ក្មេងប្រុសមិនអាចរាំរបាំ ក្មេងស្រីមិនគួរមានមិត្តភក្កិប្រុសច្រើន និងមិនគួររៀនខ្ពស់ពេក ជាដើម។ តែសម្រាប់សម័យបច្ចុប្បន្នមនុស្សគ្រប់គ្នាមានសិទ្ធស្មើរគ្នា បើអ្នកជាឪពុកម្ដាយនៅប្រកាន់បែបនេះប្រៀបដូចជាអ្នកទៅរារាំងអ្វីដែលពួកគេស្រឡាញ់ ដោយត្រូវតែតម្រូវឱ្យតាមចិត្តមនុស្សជុំវិញខ្លួន ខ្លាចញាតិមិត្តនិយាយលើក្រោម ដោយមិនបានគិតដល់អារម្មណ៍របស់កូនៗ។

ឳពុកម្ដាយគួរធ្វើជាភ្លើងបំភ្លឺផ្លូវ និងគាំទ្រផ្លូវចិត្តកូន ដោយមិនគួរសាងផ្លូវតែមួយយ៉ាងតឹងរឹងឱ្យពួកគេដើរទៅតាមទេ។ កូនៗមានសិទ្ធិដូចអ្នកក្នុងការជ្រើសរើសអ្វីដែលពួកគេស្រឡាញ់។ ដំណើររីកចំរើនរបស់ពួកគេនឹងមានសារៈសំខាន់បំផុត នៅពេលដែលអ្នក រួមដំណើរជាមួយពួកគេ ដោយស្វែងយល់ពីអារម្មណ៍ មិនតឹងរឹងពេក គាំត្រូវទ្រដោយក្ដីស្រលាញ់យ៉ាងពិតប្រាកដ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
#កុមារJuly 21 2026
អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
#សម្រស់July 21 2026
ហូបផ្លែឈើ ៤នេះ ជួយកាត់ស្រ្តេស បំប៉ន់សម្រស់ឱ្យក្មេងជាងវ័យ
#ព័ត៌មានJuly 20 2026
ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia