កុមារ
ឪពុកម្តាយបង្រៀនកូនបែបនេះ ទើបកូនមានក្តីស្រឡាញ់ មានវិន័យ
Tror Sopheap
December 3 2025
694 views

«ក្មេងមានអត្តចរិតល្អ ចេះគិតគូរ ដូចមនុស្សធំ» ឃ្លានេះ ប្រហែលអាចនឹងធ្លាប់ឮច្រើន ហើយក៏មានអ្នកជួបផ្ទាល់ដែរ បន្ទាប់ពីឃើញក្មេងចេះគួរសម យល់អ្វីគួរធ្វើមិនគួរធ្វើ ចេះណែនាំជួយមនុស្សនៅក្បែរ។ អត្តចរិតក្មេងបែបនេះ ចាស់ៗច្រើនតែហៅថា ក្មេងមានអំណោយទាន។ ការបង្រៀនកូនឱ្យក្លាយជាក្មេងដែលចេះទទួលខុសត្រូវ អាចគ្រប់គ្រងជីវិតខ្លួនឯងបានល្អ អ្នកគួររៀនសូត្រតាមពីអ្នកគ្រូពេទ្យ សុខ សុផាន់ណាវី ឯកទេសជំងឺទូទៅ និងជាភរិយាវេជ្ជបណ្ឌិត មិញ ចាន់ភក្តី បានណែនាំវិធីសាស្ត្រមួយចំនួនដូចជា៖

តាមអ្នកគ្រូពេទ្យ សុខ សុផាន់ណាវី បានចែករំលែកបទពិសោធន៍ចិញ្ចឹមកូនផ្ទាល់ខ្លួនឱ្យដឹងថា ដើម្បីក្មេងធំលូតលាស់មកមានអត្តចរិតល្អ ចេះគោរពចាស់ទុំ គឺបង្រៀនក្មេងឱ្យមានទំនួលខុសត្រូវ មានវិន័យពីតូចឱ្យហើយ។ បងជឿលើការរងឥទ្ធិពលពីឪពុកម្តាយ បង្កើតទម្លាប់កូនធ្វើអ្វីដោយខ្លួនឯង និងការណែនាំកូនដោយសន្តិវិធី មិនប្រើប្រាស់សម្តីគ្រោតគ្រាតពិបាកស្តាប់ឡើយ។ ជាក់ស្តែងកូនបងផ្ទាល់តាំងពីតូចមកម្ល៉េះ បង និងស្វាមី ខំអប់រំណាស់ ដើម្បីឱ្យកូនក្លាយជាក្មេងមានវិន័យក្នុងខ្លួន នៅក្នុងផ្ទះគោរពច្បាប់គ្រួសារ ទៅសាលាគោរពច្បាស់សាលាបន្ថែម។

តាមអ្នកគ្រូពេទ្យ សុខ សុផាន់ណាវី បានលើកឡើងថា យើងត្រូវចេះកំណត់ច្បាប់ក្នុងផ្ទះច្បាស់លាស់ ទើបកូនយើងមានទំនួលខុសត្រូវតាមដែរ។ នៅក្នុងគ្រួសារបងមានទម្លាប់ល្អមួយដែលអនុវត្តន៍គ្រប់គ្នាមិនថា កូន ក្មួយ បង និងស្វាមីបងផ្ទាល់ទេ គឺត្រូវ កំណត់លើចំណីអាហារញុំា អត់សូវឱ្យញុំាអាហារណាសម្បូរទៅដោយសារជាតិផ្អែម ប្រៃ ខ្លាញ់ពេកទេ ម៉ោងគេងត្រូវគេង ម៉ោងលេងត្រូវមានកំណត់ ទម្លាប់បែបនេះក្នុងគ្រួសារយូរទៅគង់តែក្លាយជាទម្លាប់មិនខានទេ។ សម្រាប់កូនបងវិន័យក្នុងផ្ទះទោះមិនប្រាប់គាត់ក៏គាត់មានទម្លាប់ធ្វើដែរ គាត់ដឹងម៉ោងរៀន ម៉ោងសម្រាក និងអាហារណាគួរញុំាតិចអាហារណាគួរញុំាច្រើនល្អសម្រាប់សុខភាព។

ហើយអ្នកគ្រូបានលើកបន្ថែមថា ប្រសិនជាសួរថា តើមានកត្តាអ្វីជំរុញឱ្យគាត់ទម្លាប់បែបនេះ? វិន័យគ្រួសារកើតជាទម្លាប់ និងមួយទៀតគាត់ឃើញឧទាហរណ៍ជាក់ស្តែង ដោយសារសា្វមីបងបើកគ្លីនិកផ្ទាល់ខ្លួនជួបអ្នកជំងឺច្រើន ពេលគាត់ឃើញផ្ទាល់ភ្នែកបែបនេះ ក្មេងច្បាស់ជាដឹងខ្លួនឯង ប្រាប់បន្ថែមតិចតួចគាត់ចាំតែម្តង។ ចំណុចនេះ ពេលគាត់ទៅសាលា ឬជួបប្អូនៗដែលឃើញញុំាអាហារណាមិនសូវល្អ សម្បូរជាតិស្ករ គាត់ថែមទាំងណែនាំគេកុំឱ្យហូបច្រើនថែមទៀត។ ការបង្រៀនកូនមានវិន័យ កូននឹងមានទំនួលខុសត្រូវហើយ។

ត្រូវបង្រៀនកូនឱ្យចេះទទួលខុសត្រូវលើការងារតូចៗ។ ហើយអ្នកគ្រូ សុផាន់ណាវី បានលើកឡើងថា កុំអាងពាក្យថា ក្មេងគាត់មិនអាចធ្វើអ្វីបានទេ បងមិនគិតអញ្ចឹងទេ យើងជាឪពុកម្តាយគួរចាប់ផ្តើមជាមួយការបណ្តុះទំនួលខុសត្រូវតូចៗឱ្យកូនធ្វើជាប្រចាំថ្ងៃ ដូចជារៀបរបស់របរលេងផ្ទាល់ខ្លួន សម្រាមត្រូវយកទៅចោលក្នុងធុងសម្រាម ទៅរៀនត្រូវរៀបចំខ្លួនស្លៀកពាក់ខ្លួនឯង រៀបចំសៀវភៅដាក់កាតាប កាន់ឥវ៉ាន់ខ្លួនឯងពេលត្រូវទៅណាមកណា ...ជាដើម។ ទម្លាប់ទាំងនេះធ្វើឱ្យក្មេងចេះគិត និងដឹងថា គាត់ត្រូវទទួលខុសត្រូវលើការងារខ្លួនឯង មិនមែនចាំតែឪម្តាយរៀបចំឱ្យរហូតនោះទេ។

ដូច្នេះ! បើយើងជាឪពុកម្តាយ ធ្វើឱ្យគ្រប់សព្វ​ឱ្យកូនពេក យូរៗទៅក្មេងនឹងក្លាយជាខ្ចិលតែម្តង។ ការដែលបង្រៀនគាត់មានទំនួលខុសត្រូវជាការងារផ្ទាល់ខ្លួននេះ វាល្អសម្រាប់ជីវិតពួកគាត់ទៅថ្ងៃមុខ បើទោះបីជាអត់មានឪពុកម្តាយនៅជិតគាត់ក៏មិនពិបាកដែរ។ លោកអ្នកចង់សួរអ្នកគ្រូពេទ្យ សុខ សុផាន់ណាវី សូមទាក់ទងតាម Sky Family Clinic និងតាមលេខទូរស័ព្ទ៖ 077 666 752 // 012 400 554 ៕ អត្ថបទដោយ៖ ទ្រ សុភាព 

518394190 10213656517765285 1804345027315645557 N

520281534 10213656514005191 8761911180517406552 N

Photo 2025 12 03 14 20 20 (2)

 

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3236

អត្ថបទទាក់ទង

#កុមារ

នេះជាសញ្ញាដែលកុមារខ្វះភាពកក់ក្តៅ ឪពុកម្តាយគួរដឹងពីកូនផង
Tror Sopheap
May 14 2026
2.1 K views

#កុមារ

ឪពុកម្តាយចង់ធ្វើជា​គំរូល្អដល់កូន កុំធ្វើសកម្មភាពទាំង ២នេះដាក់កូនទៀត ទើបកូនស្រឡាញ់
Tror Sopheap
May 7 2026
889 views

#កុមារ

ចង់ឱ្យកូនមានសមត្ថភាព ចេះជួយការងារផ្ទះ និងឆ្លាតវៃ ចិញ្ចឹមកូនតាមជនជាតិទាំង ៣នេះ
Tror Sopheap
May 4 2026
371 views

#កុមារ

នេះជាក្បួនចិញ្ចឹមកូនឱ្យមានភាពឆ្លាតវៃ ក្លាយជាកូនល្អ និងចេះដឹកនាំខ្លួនឯង
Tror Sopheap
April 26 2026
439 views

#កុមារ

ឪពុកម្តាយធ្វើរឿង ៣នេះ ដើម្បីកុំឱ្យកូនញៀនលេងទូរស័ព្ទច្រើន
Tror Sopheap
April 21 2026
970 views

#កុមារ

ឪពុកម្តាយមួយចំនួន បានមើលរំលងរឿងទាំង ៥នេះជាក្តីបារម្ភរាល់ថ្ងៃកូនវ័យក្មេង
Tror Sopheap
April 20 2026
237 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
5.6 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
4.6 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#សម្រស់

នារីមិនចង់មុខចាស់ សុខភាពទ្រុតទ្រោមទាំងវ័យក្មេង កុំធ្វើរឿង ១នេះដាច់ខាត
Tror Sopheap
May 7 2026
3.5 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia