ចិត្តសាស្ត្រ
លោកគ្រូ ស៊ាង លាប បញ្ជាក់ថា ពូកែដឹកនាំចិត្តសាស្រ្តបែបនេះ កិច្ចការមានលទ្ធផលធំ
Tror Sopheap
December 13 2025
2 views

សព្វថ្ងៃនេះ អ្នកដឹកនាំមួយចំនួនមានបញ្ហាក្នុងការដឹកនាំខ្លួនឯង ដឹកនាំកូនចៅ និងដឹកនាំបុគ្គលិកព្រោះគ្មានចិត្តសាស្រ្តក្នុងការដឹកនាំ ធ្វើឱ្យបុគ្គលិកលាឈប់កាន់តែច្រើន ហើយចំណូលក្នុងក្រុមហ៊ុនកាន់តែតិច។ តាមលោកគ្រូ ស៊ាង លាប ជាអ្នកចិត្តសាស្រ្ត ២៤ឆ្នាំហើយ និងជាអ្នកនិពន្ធបានលើកឡើងថា អ្នកដឹកនាំខ្វះចិត្តសាស្រ្តដឹកនាំ ដឹកនាំអ្វីក៏មិនទៅមុខដែរ។ ព្រោះចិត្តជាប្រធានទីមួយ។ ចិត្តមានបញ្ហាអ្វីៗ ក៏មានបញ្ហាតាមដែរ។ ហើយគាត់បានបន្តយ៉ាងខ្លីថា “ចេះយល់ចិត្តមនុស្ស ធ្វើអ្វីក៏បានផលធំដែរ”។

អ្នកដឹកនាំខ្វះចិត្តសាស្ត្រ ពិបាកជម្រុញឱ្យអ្នកណាម្នាក់ ធ្វើតាមបញ្ជាខ្លាំងណាស់។ តាមលោកគ្រូ ស៊ាង លាប បានលើកឡើងថា “ការដឹកនាំមនុស្ស គឺដឹកនាំចិត្ត។ បើយើងមិនយល់ពីចិត្តសាស្ត្រ ការដឹកនាំជាបញ្ហា។ ពីព្រោះ ការដឹកនាំ គឺយើងត្រូវឱ្យគេធ្វើតាមយើង។ ប្រសិនបើយើងចង់សម្រេចកិច្ចការអ្វីមួយ បើគ្មានចិត្តសាស្រ្តជម្រុញទឹកចិត្តទេ កូនចៅ និងបុគ្គលិក មិនងាយធ្វើតាមបទបញ្ចាដោយចិត្តស្មោះត្រង់ និងប្រឹងប្រែធ្វើការទេ។ ទោះបីអ្នកឱ្យលុយគេក៏ដោយ គេប្រើកាយធ្វើការ តែគ្មានទឹកចិត្តនៅជាមួយការងារ លទ្ធផលតូចតាចណាស់។ នេះជាបញ្ហាមេដឹកនាំភាគច្រើនអន់ចិត្តសាស្រ្តក្នុងការដឹកនាំ”។

ពេលយើងចង់ឱ្យបុគ្គលិកធ្វើអ្វីមួយ ហើយអារម្មណ៍គេមិនល្អទេ ហើយអ្នកនិយាយខ្លាំងៗ ដាក់គេថែមទៀត គេនឹងធ្វើតាមបញ្ចាអ្នក ប៉ុន្តែការធ្វើនេះ គ្រាន់តែឱ្យរួចពីដៃតែប៉ុណ្ណោះ។​ ពេលអ្នកប្រើមនុស្សដោយចិត្តសាស្រ្តវិញ លទ្ធផលខុសគ្នាឆ្ងាយណាស់។ ទោះបីបុគ្គលិកហ្នឹង មានអារម្មណ៍ខឹងក៏ដោយ គ្រាន់តែថា ហូបទឹកមួយកែវសិន ហើយអ្នកសួរសុខទុក្ខថា អរ! ថ្ងៃនេះ អ្នកមានបញ្ហាអ្វីទេ ខ្ញុំអាចជួយ​... រួចអ្នកស្នើរសុំឱ្យគេធ្វើរឿងនេះមួយបានទេ? នេះរបៀបផ្តល់តម្លៃបេះដូងឱ្យបុគ្គលិកមានភាពកក់ក្តៅ។

មនុស្សយើង អារម្មណ៍ល្អ លទ្ធផលការងារក៏ល្អតាមហ្នឹងដែរ។ តាមលោកគ្រូស៊ាង លាប បញ្ជាក់ថា បើនិយាយពីចិត្តសាស្រ្តនេះ យើងនិយាយពីបេះដូង និងខួរក្បាល។ បេះដូងមានន័យថា ក្តីស្រឡាញ់។ ចំណែកខួរក្បាលពាក់ព័ន្ធនឹងការគិត។ នៅក្នុងការដឹកនាំ មិនអាចខ្វះមួយណាបានទេ គឺត្រូវការទាំងពីរហ្នឹង។” តាមលោកស្រីអ៊ីលីណ័រ រូសឺវវេលត៍ ជាស្រ្តីទី១ អាមេរិក និយាយថា អ្នកដឹកនាំដទៃដោយប្រើបេះដូង។ ដឹកនាំខ្លួនឯង គឺប្រើខូរក្បាល។

ហើយលោកគ្រូបន្ថែមថា ការប្រើបេះដូង ដឹកនាំមនុស្ស ធ្វើឱ្យយើងមានឥទ្ធិពល មានការគោរព និងក្តីស្រឡាញ់ស្មោះត្រង់។ ការប្រើខួរក្បាល គឺយើងគិតដោះបញ្ហាការងារ និងរបៀបធ្វើការរបស់បុគ្គលិកឱ្យមានលទ្ធផល។ យើងគួរប្រើទាំងបេះដូង និងខួរក្បាល ដើរឱ្យស្របគ្នា។ នៅក្នុងសង្គមជាក់ស្តែង មនុស្សមើលស្រាលបេះដូង ទម្លាប់តម្លៃបេះដូង ធ្វើឱ្យអ្នកដឹកនាំស្រ្តេសណាស់ ព្រោះមានបញ្ហាជាមួយបុគ្គលិក មិនគោរព មិនធ្វើតាមបទបញ្ជានេះ។ ប៉ុន្តែការដឹកនាំឱ្យមានប្រសិទ្ធភាព ត្រូវមានតុល្យភាពរវាងបេះដូង និងខួរក្បាល។ សំខាន់ណាស់ អ្នកដឹកនាំ ចេះដឹកនាំខ្លួនសិន មុនដឹកនាំអ្នកដឹកនាំអ្នកដទៃ។ ព្រះពុទ្ធពោលថា ឈ្នះខ្លួនឯង ប្រសើរជាងអ្នកដទទៃ។

មានន័យថា អ្នកដឹកនាំខ្លាំង រៀនដឹកនាំខ្លួនឯងជាមុនសិន គឺរៀនប្រើបេះដូង និងខួរក្បាល ដើម្បីបន្តដឹកនាំអ្នកដទៃ និងបុគ្គលិក ទើបធ្វើកិច្ចការមានលទ្ធផលអស្ចារ្យ។ បើយើងព្យាយាមផ្លាស់ប្តូរអ្នកដទៃ ប៉ុន្តែខ្លួនឯង មិនផ្លាស់ប្តូរ យើងមិនអាចផ្លាស់ប្តូរអ្នកណាម្នាក់បានទេ៕ លោកអ្នកអាចទាក់ទងជាមួយលោកគ្រូស៊ាង លាប បន្ថែមតាម Facebooks៖ ស៊ាង លាប អ្នកជំនាញចិត្តសាស្រ្ត និងលេខទូរស័ព្ទ៖ 087 573 233
អត្ថបទដោយ៖ ទ្រ សុភាព

484352152 1221037222990495 5263336492119030609 N

34df73ba D9bd 426a 8f61 C13e30e8f690

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2993

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

លោកគ្រូ ស៊ាង លាប បញ្ជាក់ថា ពូកែដឹកនាំចិត្តសាស្រ្តបែបនេះ កិច្ចការមានលទ្ធផលធំ
Tror Sopheap
December 13 2025
2 views

#ចិត្តសាស្ត្រ

សម្តីមាសពីសៀវភៅស្រីហិតោបទេសទាំង ៥នេះធ្វើឱ្យអ្នកចេះមើលមនុស្សល្អ និងអាក្រក់
Tror Sopheap
December 12 2025
832 views

#ចិត្តសាស្ត្រ

ហេតុអ្វីជនជាតិជប៉ុនមានអាយុវែងជាងគេ? នេះជារបៀបរស់នៅគ្មានពីររបស់ជប៉ុន
Tror Sopheap
December 8 2025
474 views

#ចិត្តសាស្ត្រ

ចង់កសាងសមត្ថភាពក្លាយជាមនុស្សឆ្នើមម្នាក់ អ្នកត្រូវឆ្លងកាត់ធ្វើរឿងនេះសិន
Tror Sopheap
December 5 2025
151 views

#ចិត្តសាស្ត្រ

លោកជំទាវទី១ ពេជ ចន្ទមុន្នីបានលើកឡើងថា ស្ត្រីជាកម្លាំងចលករជួយជម្រុញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន
Tror Sopheap
December 3 2025
19 views

#ចិត្តសាស្ត្រ

៤ ទម្លាប់ពេលព្រឹកធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ពេលមេឃត្រជាក់ បើនៅបន្តប្រយ័ត្នហានិភ័យដល់បេះដូង
Pov Saru
December 2 2025
658 views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
8.1 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
6 K views

#ជំងឺ

ប្រយ័ត្នគ្រោះថ្នាក់ពេលដេក! មានសញ្ញា ៤ អាចលេចឡើងបង្ហាញថាសរសៃឈាមកំពុងចាប់ផ្តើមខូច
Pov Saru
December 10 2025
3.2 K views

#កីឡា

ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
Tror Sopheap
December 12 2025
2.7 K views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
2.5 K views

#ជំងឺ

ស្រីៗត្រូវប្រយ័ត្នពេលមករដូវ! កំហុសតូចៗ ៤ នេះអាចនាំមេរោគចូលទ្វារមាស
Pov Saru
December 9 2025
2.4 K views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រDecember 13 2025
លោកគ្រូ ស៊ាង លាប បញ្ជាក់ថា ពូកែដឹកនាំចិត្តសាស្រ្តបែបនេះ កិច្ចការមានលទ្ធផលធំ
#កុមារDecember 13 2025
ឪពុកម្តាយប្រយ័ត្ន! នេះជាផលវិបាកសង្រ្គា//.មធ្វើឱ្យកុមារមានរបួ./សផ្លូវចិត្ត និងសុខភាព
#ជំងឺDecember 12 2025
គេងបើកភ្លើងពេលយប់ អ្នកកំពុងនាំជំងឺទាំង ៤នេះដាក់ខ្លួនហើយ
#ចិត្តសាស្ត្រDecember 12 2025
សម្តីមាសពីសៀវភៅស្រីហិតោបទេសទាំង ៥នេះធ្វើឱ្យអ្នកចេះមើលមនុស្សល្អ និងអាក្រក់
#អាហារDecember 12 2025
ហេវខ្លាំងគេងមិនលក់? ញ៉ាំអាហារសម្រន់ ៤នេះ មិនឡើងគីឡូ ឱ្យអ្នកឆាប់ងងុយគេង
#កីឡាDecember 12 2025
ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia