មនុស្សមួយចំនួនតែងតែគេងបិទភ្លើង ដើម្បីឱ្យគេងលក់ស្កប់ស្កល់ និងគ្រប់គ្រាន់។ ប៉ុន្ដែមានមនុស្សមួយចំនួនទៀតបែរជាមានទម្លាប់គេងបើកភ្លើង ជាពិសេសកុមារ និងមនុស្សមានវ័យចំណាស់ បានគិតថា វាមានភាពងាយស្រួលក្នុងការដើរទៅបន្ទប់ទឹក។ បើយោងតាមវេបសាយសុខភាព Healthhub បានឱ្យដឹងថា ការគេងបើកភ្លើង ពិតជាមានហានិភ័យដល់បញ្ហាសុខភាពរួមមាន៖
១. រំខានដល់មេឡាតូនីន៖ ការប៉ះពាល់នឹងពន្លឺនៅពេលយប់ បានរារាំងមេឡាតូនីន ដែលជាអរម៉ូនដ៏សំខាន់សម្រាប់គ្រប់គ្រងវដ្តនៃការគេង-ភ្ញាក់ នាំឱ្យពិបាកក្នុងការងងុយគេង សម្រស់ចាស់ជាងវ័យ។
២. ជំងឺបាក់ទឹកចិត្ត៖ ការគេងបើកភ្លើង បានរំខានដល់ចង្វាក់ circadian របស់អ្នក ដែលធ្វើឱ្យការគេងមានគុណភាពមិនល្អ ហើយវាបានរួមចំណែកដល់កម្រិតស្ត្រេសកើនឡើង ដែលជះឥទ្ធិពលអវិជ្ជមានដល់ការគ្រប់គ្រងអារម្មណ៍ និងសុខុមាលភាពផ្លូវចិត្តទាំងមូល។
៣. បង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃ៖ ការស្រាវជ្រាវបានបង្ហាញថា ការប៉ះពាល់នឹងពន្លឺសិប្បនិម្មិតនៅពេលយប់ជាប្រចាំ អាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺរ៉ាំរ៉ៃ។ ការរំខាននៅក្នុងចង្វាក់ circadian ត្រូវបានផ្សារភ្ជាប់ជាមួយនឹងលក្ខខណ្ឌដូចជាការធ្វើឱ្យឡើងទម្ងន់ ជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទទី២ជាដើម។
៤. សំពាធភ្នែក៖ កម្រិតពន្លឺព័ទ្ធជុំវិញក្នុងពេលគេងអាចធ្វើឱ្យភ្នែកអស់កម្លាំង ដែលនាំឱ្យឈឺភ្នែក និងមិនស្រួល ហើយធ្វើឱ្យពិបាកផ្តោតអារម្មណ៍នៅពេលព្រឹក៕ អត្ថបទដោយ៖ ទ្រ សុភាព
