អាហារ
អត្ថប្រយោជន៍របស់ អំបុក ចំពោះរាងកាយ! ស្រាយចម្ងល់ហេតុអ្វីកងទ័ពជួរមុខចង់បានជំនួយជា អំបុក ច្រើន
Pov Saru
December 15 2025
8 views

ដូចដែលបងប្អូនជាច្រើនបានដឹងហើយថាកាលពីថ្ងៃទី ១០ ខែធ្នូ កន្លងទៅសម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សប្បុរសជនជួយទិញស្រូវធ្វើអំបុកឬជួយទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ពឬជនភៀសសឹក តាមការស្នើសុំរបស់កងទ័ពជួរមុខ។ តើបងប្អូនមានដឹងអត់ថា អំបុក មានអត្ថប្រយោជន៍អ្វីខ្លះទើបបានជាវីរៈកងទ័ពយើងស្នើរសុំសំខាន់ជាងអ្វី។

ជាការពិតណាស់ បើនិយាយពី អំបុក ជឿថាគ្មានបងប្អូនខ្មែរណាម្នាក់ដែលថាមិនស្គាល់នោះទេ។ អំបុក គឺធ្វើឡើងពីស្រូវ ជាពិសេសនៅពេលគ្រាប់ស្រូវនៅវ័យស្ទាវ ដែលទើបឆ្លងផុតវ័យទឹកដោះ ប៉ុន្តែមិនទាន់ទុំដល់កម្រិតពេញលេញ។ នៅពេលនោះ សាច់អង្ករនៅខាងក្នុងសំបកចាប់ផ្តើមរឹងជាគ្រាប់តូចៗ មានពណ៌សស្អាត ហ៊ុមព័ទ្ធដោយស្រទាប់ស្ដើងពណ៌បៃតងខ្ចី។ បន្ទាប់ពីយកស្រូវវ័យនេះមកលីង ហើយបុកឱ្យសំប៉ែត វានឹងក្លាយជាអំបុក ដែលជាអាហារមួយមានតម្លៃទាំងផ្នែករសជាតិ និងសុខភាព។

ជាពិសេសអំបុកស្រូវថ្មី ដែលទើបដាល់រួច មានក្លិនក្រអូបឈ្ងុយពិសេស ស្រួយទំពាក្រួបៗ ញ៉ាំហើយជក់មាត់ ញ៉ាំម្តងហើយចង់ញ៉ាំម្តងទៀត។ មិនត្រឹមតែអាចញ៉ាំទទេទេ តែអំបុកក៏អាចយកទៅច្នៃជាអាហារ និងនំប្រពៃណីជាច្រើនមុខផងដែរ ដូចជា នំខាវម៉ៅថត ឬយកទៅពូតជាមួយទឹកដូងស្រស់ សាច់ដូងខ្ចី បន្ថែមស្ករបន្តិច ក៏ក្លាយជារសជាតិឆ្ងាញ់ប្លែក មិនងាយរកបានពីអាហារផ្សេងៗឡើយ។

ក្រៅពីមានរសជាតិឆ្ងាញ់ អំបុកក៏ជាអាហារមានគុណតម្លៃខ្ពស់ មិនចាញ់បាយដែលយើងញ៉ាំជាប្រចាំឡើយ។ វាសម្បូរទៅដោយកាកសរសៃអាហារ វីតាមីន B1 និង B2 ណៃអាស៊ីន ប្រូតេអ៊ីន ជាតិខ្លាញ់ល្អ ព្រមទាំងសារធាតុរ៉ែសំខាន់ៗដូចជា ជាតិដែក កាល់ស្យូម ផូស្វ័រ និងម៉ាញេស្យូម។ សារជាតិទាំងនេះជួយបំប៉នកម្លាំងរាងកាយ ជួយសម្រួលកម្រិតជាតិស្ករក្នុងឈាម បំប៉នខួរក្បាល ធ្វើឱ្យការចងចាំល្អ និងជួយឱ្យផ្លូវចិត្តមានភាពស្ងប់ស្ងាត់ ស្រស់ថ្លា និងមានសមាធិកាន់តែប្រសើរ។

តាមប្រវត្តិសាស្ត្រ អំបុកត្រូវបានច្នៃប្រឌិត និងទទួលទានតាំងពីសម័យបុរាណយូរយារណាស់មកហើយ។ ប្រជាជនខ្មែរតែងនាំគ្នាដាល់អំបុកជាក្រុម ជាពិសេសនៅតាមភូមិស្រុក ក្នុងបរិយាកាសរីករាយ សាមគ្គី និងពោរពេញដោយអត្ថន័យវប្បធម៌។ មិនត្រឹមតែប្រទេសកម្ពុជាប៉ុណ្ណោះទេ ប្រទេសជិតខាងដូចជា ឡាវ មីយ៉ាន់ម៉ា ឬសូម្បីតែឥណ្ឌាក៏មានទម្លាប់ធ្វើអំបុកទទួលទានដូចគ្នា ដោយសារទាំងអស់សុទ្ធតែជាប្រទេសកសិកម្មដែលពឹងផ្អែកលើការដាំស្រូវ គ្រាន់តែមានភាពខុសគ្នាតាមទំនៀមទម្លាប់ និងវិធីធ្វើប៉ុណ្ណោះ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 163

អត្ថបទទាក់ទង

#អាហារ

អត្ថប្រយោជន៍របស់ អំបុក ចំពោះរាងកាយ! ស្រាយចម្ងល់ហេតុអ្វីកងទ័ពជួរមុខចង់បានជំនួយជា អំបុក ច្រើន
Pov Saru
December 15 2025
8 views

#អាហារ

អាហារទាំង ៥នេះសម្បូរអូមេហ្គា៣ ជួយអ្នកឱ្យគេងលក់ស្រួល
Tror Sopheap
December 14 2025
315 views

#អាហារ

ហេវខ្លាំងគេងមិនលក់? ញ៉ាំអាហារសម្រន់ ៤នេះ មិនឡើងគីឡូ ឱ្យអ្នកឆាប់ងងុយគេង
Tror Sopheap
December 12 2025
1.8 K views

#អាហារ

ចង់ថែខួរក្បាល! អ្នកញ៉ាំបន្លែប្រភេទនេះ ពូកែចងចាំ គ្មានជំងឺវង្វេង ឬគ្មានជំងឺខួរក្បាលទេ
Tror Sopheap
December 12 2025
3.7 K views

#អាហារ

ភេសជ្ជៈ ៣ មុខនេះផឹកជាប្រចាំល្អខ្លាំង រស់ជាតិឆ្ញាញ់ តម្លៃសមរម្យ ជួយបំពេញជាតិទឹក និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ
Pov Saru
December 12 2025
234 views

#អាហារ

ស៊ុតមានជីវជាតិច្រើន តែមនុស្ស ៤ ក្រុមនេះមិនគួរញុំាទេ បើមិនចង់ស្ដាយក្រោយ
Pov Saru
December 8 2025
1.4 K views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
8.2 K views

#កីឡា

ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
Tror Sopheap
December 12 2025
6.3 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
6.1 K views

#ជំងឺ

ប្រយ័ត្នគ្រោះថ្នាក់ពេលដេក! មានសញ្ញា ៤ អាចលេចឡើងបង្ហាញថាសរសៃឈាមកំពុងចាប់ផ្តើមខូច
Pov Saru
December 10 2025
4.9 K views

#ព័ត៌មាន

ព្រះមហាក្សត្រខ្មែរចេញព្រះរាជក្រឹត្យអនុញ្ញាតឱ្យជនថៃ ២រូបលះបង់សញ្ជាតិខ្មែរដោយគ្មានការបង្ខិតបង្ខំ ជាការស្នើសុំរបស់សាមីខ្លួន
Tror Sopheap
December 15 2025
3.7 K views

#អាហារ

ចង់ថែខួរក្បាល! អ្នកញ៉ាំបន្លែប្រភេទនេះ ពូកែចងចាំ គ្មានជំងឺវង្វេង ឬគ្មានជំងឺខួរក្បាលទេ
Tror Sopheap
December 12 2025
3.7 K views
អត្ថបទថ្មីៗ
#អាហារDecember 15 2025
អត្ថប្រយោជន៍របស់ អំបុក ចំពោះរាងកាយ! ស្រាយចម្ងល់ហេតុអ្វីកងទ័ពជួរមុខចង់បានជំនួយជា អំបុក ច្រើន
#កុមារDecember 15 2025
គ្រួសារដែលមានគុណសម្បត្តិ 3នេះ កូនៗនឹងធំឡើងក្លាយជាមនុស្សជោគជ័យ ជាសសរទ្រូងប្រទេសជាតិ
#ព័ត៌មានDecember 15 2025
ព្រះមហាក្សត្រខ្មែរចេញព្រះរាជក្រឹត្យអនុញ្ញាតឱ្យជនថៃ ២រូបលះបង់សញ្ជាតិខ្មែរដោយគ្មានការបង្ខិតបង្ខំ ជាការស្នើសុំរបស់សាមីខ្លួន
#កុមារDecember 14 2025
កូនឆ្លាត! ៥ទម្លាប់ពេលព្រឹកនេះ ល្អសម្រាប់ខួរក្បាលកុមារ រៀនឆាប់ចូល ឆាប់ចេះណាស់
#អាហារDecember 14 2025
អាហារទាំង ៥នេះសម្បូរអូមេហ្គា៣ ជួយអ្នកឱ្យគេងលក់ស្រួល
#ចិត្តសាស្ត្រDecember 13 2025
លោកគ្រូ ស៊ាង លាប បញ្ជាក់ថា ពូកែដឹកនាំចិត្តសាស្រ្តបែបនេះ កិច្ចការមានលទ្ធផលធំ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia