ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ អនុញ្ញាតឲ្យជនជាតិថៃចំនួន ២ រូប លះបង់សញ្ជាតិខ្មែរ ដោយគ្មានការបង្ខិតបង្ខំ តាមការស្នើសុំរបស់សាមីខ្លួនទាំងពីរ។ ដោយបុគ្គលទាំងពីររូបនោះរួមមាន៖
១. លោក ភូឈីត លីមប៉ាកានុន (POOCHIT LIMPAKANONT) ជនជាតិថៃ សញ្ជាតិ ខ្មែរ កើតនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៨៤ មានទីកន្លែងកំណើតនៅខេត្ដភូកេត ប្រទេសថៃ ដែលបច្ចុប្បន្នកំពុងរស់នៅប្រទេសថៃ។
២. លោក ធៀនងឺន ថាណៃថន (THIEN-NGERN THANAITHON) ជនជាតិ ថៃ សញ្ជាតិ ខ្មែរ កើតនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៧៧ មានទីកន្លែងកំណើតនៅខេត្ដសុងក្លា ប្រទេសថៃ ដែលបច្ចុប្បន្នកំពុងរស់នៅប្រទេសថៃ៕

