ជំងឺ
បុរសៗ កុំនាំឱ្យស្វិតខួរក្បាល និងស្វិតអាប្អូនតូចលឿន ឈប់ធ្វើរឿង ១នេះទៅ
Tror Sopheap
December 15 2025
2.4 K views

អ្នកផឹកស្រាជាប្រចាំថ្ងៃ គិតគ្មាបញ្ហាអ្វីនោះទេ។ ក្រោយ១០ឆ្នាំកន្លងមក ជំងឺក៏រត់មកចូលខ្លួនដែរមានដូចជាខូចថ្លើម ខូចតម្រងនោម និងមុខចាស់ជាងវ័យ។ លើសពីនេះ អ្នកផឹកស្រាក៏មានបញ្ហាដល់ខួរក្បាលដែរ។ តាមមន្ទីរពេទ្យកាល់ម៉ែតបានចុះផ្សាយថា ការទទួលទានសុរាមានផលរំខានដល់ខួរក្បាលមនុស្សយើងខ្លាំង។

ហើយបានបន្តថា ទោះក្នុងបរិមាណតិចតួច សុរាបណ្តាលអោយភាពរស់រវើករបស់ខួរក្បាលធ្លាក់ចុះ រំខានដល់ការពិចារណានិងការសម្រេចចិត្ត។ ក្នុងរយៈពេលយូរអាចអោយស្វិតខួរក្បាលបាត់ការចងចាំ ស្ពឹកដៃជើង ប្រកាច់ ប្ញធ្លាក់ខ្លួនពិការ។ សុរាមិនមែនជាមិត្តល្អរបស់ខួរក្បាលទេ សូមកុំបំផ្លាញអនាគតរបស់អ្នកដោយការទទួលទានគ្រឿងស្រវឹងអោយសោះ”។ នេះជាបញ្ហាមួយស៊ីខួរក្បាលមនុស្សឱ្យខូចដោយអត់ដឹងខ្លួននោះទេ។

សូម្បីបុរសៗ ពូកែផឹកស្រានោះក៏ប៉ះពាល់ដល់លិង្គដែរ។ តាមលោកវេជ្ជបណ្ឌិត Nguyen Dinh Lien ជាប្រធាននាយកដ្ឋាននៅ Urology and Andrology បានលើកឡើងថា អ្នកផឹកស្រាជាប្រចាំថ្ងៃនាំឱ្យងាប់លិង្គ ហៅថា លិង្គខ្សោយអសមត្ថភាពរួមភេទ ហើយនាំឱ្យលិង្គរួមតូចផងដែរ។ មកពីស្រាបៀរមានផ្ទុកសារធាតុ Ethanol ដែលនៅពេលចូលទៅក្នុងរាងកាយវានឹងបំប្លែងទៅជា acetaldehyde ជាសារធាតុពុលខ្លាំង។ ពេលអ្នកបន្តផឹកស្រារហូត សារធាតុ Acetaldehyde បង្កឱ្យមានភាពតានតឹងអុកស៊ីតកម្ម បំផ្លាញភ្នាសកោសិកា ប៉ះពាល់ដល់DNA និងប៉ះពាល់ដល់មុខងារសរីរាង្គរួមទាំងប្រព័ន្ធបន្តពូជរបស់បុរសទៀត។

ដូច្នេះ! ចូរកាត់បន្ថយផឹកស្រាទើបអ្នកមានសុខភាពល្អ។ ពេលអ្នកឈប់ផឹកគ្រឿងស្រវឹងប្រហែលមួយខែ ថ្លើមរបស់អ្នកអាចត្រឡប់មកតាមទំហំធម្មតាវិញហើយដំណើរការកាន់តែមានប្រសិទ្ធភាពឡើង។ ការឈប់ផឹកស្រាជួយបញ្ឈប់បញ្ហាក្រិនថ្លើមបង្កើតជាលិកាមានសុខភាពល្អ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2999

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ព្រះមហាក្សត្រខ្មែរចេញព្រះរាជក្រឹត្យអនុញ្ញាតឱ្យជនថៃ ២រូបលះបង់សញ្ជាតិខ្មែរដោយគ្មានការបង្ខិតបង្ខំ ជាការស្នើសុំរបស់សាមីខ្លួន
Tror Sopheap
December 15 2025
10.4 K views

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
8.2 K views

#កីឡា

ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
Tror Sopheap
December 12 2025
6.4 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
6.1 K views

#ជំងឺ

ប្រយ័ត្នគ្រោះថ្នាក់ពេលដេក! មានសញ្ញា ៤ អាចលេចឡើងបង្ហាញថាសរសៃឈាមកំពុងចាប់ផ្តើមខូច
Pov Saru
December 10 2025
4.9 K views

#ជំងឺ

គេងបើកភ្លើងពេលយប់ អ្នកកំពុងនាំជំងឺទាំង ៤នេះដាក់ខ្លួនហើយ
Tror Sopheap
December 12 2025
4.3 K views
អត្ថបទថ្មីៗ
#អាហារDecember 15 2025
អាហារល្អពេលព្រឹកទាំង ៣នេះ ជួយសម្រកទម្ងន់ ហើយស្រឡះខួរក្បាល
#កុមារDecember 15 2025
ឱ្យកូនញ៉ាំផ្លែឈើទាំង ៥នេះជួយអភិវឌ្ឍខួរក្បាលកូនឆ្លាត ពូកែចងចាំ
#ជំងឺDecember 15 2025
បុរសៗ កុំនាំឱ្យស្វិតខួរក្បាល និងស្វិតអាប្អូនតូចលឿន ឈប់ធ្វើរឿង ១នេះទៅ
#អាហារDecember 15 2025
អត្ថប្រយោជន៍របស់ អំបុក ចំពោះរាងកាយ! ស្រាយចម្ងល់ហេតុអ្វីកងទ័ពជួរមុខចង់បានជំនួយជា អំបុក ច្រើន
#កុមារDecember 15 2025
គ្រួសារដែលមានគុណសម្បត្តិ 3នេះ កូនៗនឹងធំឡើងក្លាយជាមនុស្សជោគជ័យ ជាសសរទ្រូងប្រទេសជាតិ
#ព័ត៌មានDecember 15 2025
ព្រះមហាក្សត្រខ្មែរចេញព្រះរាជក្រឹត្យអនុញ្ញាតឱ្យជនថៃ ២រូបលះបង់សញ្ជាតិខ្មែរដោយគ្មានការបង្ខិតបង្ខំ ជាការស្នើសុំរបស់សាមីខ្លួន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia