ចិត្តសាស្ត្រ
ព្រះភិក្ខុជិរប្បញ្ញោ គូ សុភាព បានសម្តែងថា ច្រវាក់ទាំង២ ទាញចិត្តមិនឱ្យដើរទៅមុខទេ
Tror Sopheap
January 8 2026
1 K views

ព្រះភិក្ខុជិរប្បញ្ញោ គូ សុភាព បានសម្តែងបន្តថា នៅក្នុងជីវិតយើងការមានលុយកាក់ មានផ្ទះសម្បែង និងចំណេះជំនាញសុទ្ធតែជារឿងសំខាន់សម្រាប់ចិញ្ចឹមជីវិត តែចុងក្រោយយើងត្រូវរកសតិបញ្ញាមកសម្អាតគ្រឿងសៅហ្មងចេញពីចិត្តឱ្យជីវិតយើងស្រាលពីបញ្ហា ស្រឡះក្នុងចិត្ត មានក្តីសុខ កុំឱ្យជាប់ច្រវាក់ខ្នោះខ្នែងក្នុងចិត្តច្រើនពេក។ នៅក្នុងធម៌របស់ព្រះពុទ្ធមានច្រវាក់២ ទាញចិត្តមនុស្សយើងមិនឱ្យដើរទៅមុនបានឆ្ងាយនោះទេ។

ច្រវាក់ទី១. ខឹងច្រើន ទើសច្រើន ចិត្តមិនស្ងប់ទេ៖ បើអ្នកមិនបានអប់រំចិត្តដោយសតិបញ្ញា ចិត្តរបស់អ្នកមិនស្ងប់ទេ។ ព្រះភិក្ខុជិរប្បញ្ញោ គូ សុភាព បានសម្តែងថា អ្នកពូកែខឹងច្រើន ទើសច្រើន ច្រើនតែធ្វើឱ្យចិត្តជាប់ច្រវាក់ជាមួយក្តីមួម៉ៅ ភាពស្មុគស្មាញ និងពិបាកចិត្ត ទាំងអស់នេះជាសំរាមនាំឱ្យចិត្តមនុស្សគ្មានលំហូរចិត្តទៅរកក្តីស្ងប់សោះ។ ពាក្យខ្មែរយើងថា “ខឹងខុស ខឹងខាត”។ ពេលខ្លះអ្នកប្រើកំហឹងមួយឆាវទៅលើកិច្ចការនិងនរណាម្នាក់ អាចឱ្យអ្នកដេកស្តាយក្រោយអស់មួយជីវិតពីទង្វើរបស់ខ្លួនក៏មានដែរ។

ព្រះពុទ្ធបានសម្លែងថា “អ្នកមិនអាចដាក់ទណ្ឌកម្មលើអ្នកដទៃពេលខ្លួនកំពុងតែខឹងនោះទេ ព្រោះតែកំហឹងនេះឯងធ្វើឱ្យបេះដូងរបស់អ្នកឈឺចាប់មុនគេ។ ពេលអ្នកលះបង់កំហឹងគុំកួនចេញពីចិត្តដោយក្តីមេត្តា ចិត្តអ្នកនឹងស្ងប់”។ បើអ្នកចង់បានចិត្តស្ងប់ អ្នកត្រូវគិតថា ជីវិតគេក៏មានទុក្ខលំបាកដែរ បើអញខឹងគេ ទុក្ខក្នុងចិត្តអញនឹងរីកធំឡើងដែរ... ពេលអ្នកគិតរបៀបនេះ ចិត្តមេត្តាក៏ដុះក្តីស្រឡាញ់ដើម្បីរំសាយកំហឹងហើយអារម្មណ៍ទើសទាល់ក៏គ្មានក្នុងចិត្តដែរ។

ច្រវាក់ទី២. ការព្រួយបារម្ភច្រើននាំអ្នកដេកក្នុងវិបត្តផ្លូវចិត្តមិនខានទេ៖ ការព្រួយបារម្ភក៏ជាច្រវាក់មួយទាញចិត្តអ្នកឱ្យមានវិបត្តិដែរ។ ព្រះភិក្ខុជិរប្បញ្ញោ គូ សុភាព បានសម្តែងថា ការព្រួយបារម្ភច្រើនមានគូជាច្រវាក់ទី១. ជាច្រវាក់នៃអារម្មណ៍ស្តាយក្រោយឱ្យអ្នករស់ក្នុងគុកអតីតកាល។ ច្រវាក់ទី២. ជាច្រវាក់ឱ្យអ្នកលង់ចិត្តក្នុងអនាគតធ្វើឱ្យអារម្មណ៍របស់អ្នកចេះតែភ័យខ្លាចនិងខ្វល់ខ្វាយច្រើនដោយមិនដឹងថាជីវិតខ្លួនទៅជាអ្វី? ច្រវាក់ទាំងពីរនេះគៀបសង្កត់ផ្លូវចិត្តរបស់អ្នកទាំងមុខទាំងក្រោយឱ្យមានវិបត្តិខ្លាំងបំផុត។

ការស្រាយវិបត្តិខាងលើ គ្រាន់តែអ្នកមានសតិបញ្ញាប្រាប់ថា អ្វីដែលមិនអាចដោះស្រាយក្នុងអតីត គួរតែទុកវាក្នុងអតីតកាលទៅចុះ បើអ្នកព្រួយបារម្ភពីអនាគត គួរតែចាប់ផ្តើមក្នុងបច្ចុប្បន្ននេះដោយធ្វើការឱ្យអស់ពីលទ្ធភាព អ្នកនឹងលែងកើតទុក្ខសោកទៀតហើយ។ យើងមិនមែនស្មុគស្មាញដោយសារធ្វើការច្រើននោះទេ គឺស្មុគស្មាញនិងព្រួយបារម្ភច្រើនដោយសារតែយើងមិនអាចផ្តោតអារម្មណ៍ធ្វើការក្នុងពេលបច្ចុប្បន្នតាមលំហូរចិត្តនេះឯង៕ ដងស្រង់ពីសៀវភៅ លំហូរចិត្ត អ្នកអាចទិញតាមនេះ៖ 👉 https://t.me/BusinessCambodiaBook

404625260 885552729603027 4715310593762381148 N

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3332

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
268 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
928 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
612 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
313 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
768 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិត Schuler ថា៖ ពេលអ្នកគិតបែបនេះ គ្មានការបាក់ទឹកចិត្ត មានតែការខំប្រឹងទៅអនាគត
Tror Sopheap
July 2 2026
183 views
អត្ថបទថ្មីៗ
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia