បុរសក៏ចេះបាក់ទឹកដែរ។ យោងតាមអង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា ជំងឺធ្លាក់ទឹកចិត្តទូទាំងពិភពលោកនាំឱ្យមានការស្លាប់ដោយសារការធ្វើអត្តឃាតប្រហែល ៧សែនទៅ៨សែននាក់ជារៀងរាល់ឆ្នាំ។ តាមការសិក្សាសង្គមវិទ្យាបានបង្ហាញថា បុរសមិនសូវស្វែងរកជំនួយជាងស្ត្រីទេ មកពីខ្លាចគេរើសអើងអំពីភាពទាន់ខ្សោយរបស់ខ្លួនដែលបណ្តាលបុរសធ្វើអត្តឃាតច្រើនជាងមនុស្សស្រី។ ហើយបុរសក៏មានភាពទាន់ខ្សោយដែរ បើនារីជាដៃគូគ្មានយល់ចិត្តទេនោះ។ ជាពិសេសនារីកុំធ្វើរឿង ១នេះដាក់បុរសជាដៃគូ និងស្វាមីឱ្យសោះ។
ជំងឺធ្លាក់ទឹកចិត្តចំពោះបុរសមិនត្រឹមតែកើតចេញពីសម្ពាធការងារ ឬទទួលបន្ទុកផ្នែកហិរញ្ញវត្ថុទេ ប៉ុន្តែវាប៉ះពាល់កាន់តែខ្លាំង ហើយយ៉ាងស្ងៀមស្ងាត់បំផុតតាមរយៈពាក្យសម្ដីពុលពីដៃគូរបស់ពួកគេផងដែរ។ ជាពិសេសគឺរឿងធ្វើការប្រៀបធៀបស្វាមីទៅនឹងស្វាមីរបស់អ្នកដទៃឥតឈប់ឈរ ហើយវាស់វែងតម្លៃដៃគូខ្លួនទៅនឹងប្រាក់ចំណូល ផ្ទះសម្បែង និងរថយន្ត...មិនដល់គេ វាធ្វើឱ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែង និងតួនាទីបុរសជាដៃគូខ្លាំងណាស់។
យោងតាមគេហទំព័រ Vnexpress បានលើកឡើងថា ពេលបុរសត្រូវបានគេវិនិច្ឆ័យធ្វើការប្រៀបធៀឥតឈប់ឈរនោះ ពួកគេងាយនឹងធ្លាក់ចូលទៅក្នុងអារម្មណ៍បរាជ័យ ភាពគ្មានតម្លៃ និងមានអារម្មណ៍ឯកា។ ការឈឺចាប់នេះកាន់តែច្រើនឡើងមិនអាចចែករំលែកទៅណាបានទេនោះ នាំឱ្យបុរសងាយកើតជំងឺធ្លាក់ទឹកចិត្តលឿន។
បើយើងមើលពីទស្សនៈផ្នែកវេជ្ជសាស្ត្ររបស់លោកវេជ្ជបណ្ឌិត Vu Son Tung មកពីវិទ្យាស្ថានសុខភាពផ្លូវចិត្តនៅមន្ទីរពេទ្យ Bach Mai បានព្រមានថា ជំងឺធ្លាក់ទឹកចិត្តរបស់បុរសភាគច្រើនកាន់តែស្មុគស្មាញ ក៏មានរោគសញ្ញាខ្លះដែរដូចជាអារម្មណ៍ស្រងូតស្រងាត់ បាត់បង់ចំណាប់អារម្មណ៍ ការសម្រកទម្ងន់ ការគេងមិនលក់ និងគិតច្រើនគ្មានគោលដៅ...។ បុរសច្រើនតែមិនសូវបង្ហាញសញ្ញាជំងឺបាក់ទឹកចិត្តទាំងនេះទេ។ បែរជាមានអាកប្បកិរិយាសេពគ្រឿងស្រវឹង លេងថ្នាំញៀន និងដើរលេងសប្បាយដែលមិនអាចពន្យល់បាន។ ការលាក់អារម្មណ៍ដោយសារតែការរើសអើងពាក្យមួយថា "បុរសមិនគួរត្អូញត្អែពីជំងឺផ្លូវចិត្តនោះរទេ" គ្រាន់តែអនុញ្ញាតឱ្យជំងឺនេះវិវឌ្ឍទៅដោយស្ងៀមស្ងាត់ និងកាន់តែមានគ្រោះថ្នាក់ដល់អាយុជីវិតពួកែគេកាន់តែលឿនជាងពេលធម្មតា”។ នៅក្នុងនាមជាដៃគូ នារីគួរប្រើពាក្យលើកទឹកចិត្ត ដើម្បីបន្តដំណើរជាមួយគ្នាដោយមានថាមពល មានក្តីសុខផងណា! អត្ថបទដោយ៖ ទ្រ សុភាព
