ជំងឺ
ប្រយ័ត្នផង! បុរសសម្រេចកាមច្រើនដងក្នុងមួយថ្ងៃ អាចខូចតម្រងនោមទេ?
Tror Sopheap
December 1 2025
9 K views

ការសម្រេចកាមដោយខ្លួនឯងរបស់បុរសជារឿងមួយជួយកាត់បន្ថយអារម្មណ៍តានតឹង និងស្រ្តេស។ ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯងជា​តម្រូវ​ការ​មូល​ដ្ឋាន​មួយ​របស់​បុរស។ មាន​ការ​សិក្សា​ជា​ច្រើនបានបង្ហាញថា​បុរស​អាច​សម្រេច​កាម​ដោយ​ខ្លួន​ឯង ៣ដង​ក្នុង​មួយ​ថ្ងៃ និង​ប្រហែល​ ៦ដង​ក្នុង​មួយ​សប្ដាហ៍។ ហើយបើករណីច្រើនដងពេកក៏ធ្វើឱ្យបុរសខ្សោយថាមពលទៅវិញទេ។ មានសំណួរថា បុរសសម្រេចកាមដោយខ្លួនឯងច្រើនដង តើអាចខូចតម្រងនោមទេ?

យោងតាមគេហទំព័រ Formen Health បានចុះផ្សាយថា អ្នកខ្លះគិតថា ការសម្រេចកាមដោយខ្លួនឯងមានផលប៉ះពាល់នឹងតម្រងនោមចុះខ្សោយ។ តាមការស្រាវជ្រាវវិទ្យាសាស្ត្របានបញ្ជាក់ថា មុខងារចម្បងរបស់តម្រងនោមដើម្បីចម្រុះកាកសំណល់ និងជាតិពុលចេញពីឈាម និងរក្សាជាតិទឹកមានតុល្យភាពក្នុងរាងកាយ វាមិនទាក់ទងនឹងសកម្មភាពផ្លូវភេទនោះទេ។ ហើយការសម្រេចកាមដោយខ្លួននាំឱ្យខូចមុខងារតម្រងនោម ជារឿងមិនពិតទេ។ ព្រោះតម្រងនោមជាសរីរាង្គដែលធន់ទ្រាំនឹងការបញ្ចេញចោលកាកសំណល់។ ដូចនេះ ការសម្រេចកាមដោយខ្លួនឯង វាមិនបង្កឱ្យមានហានិភ័យដល់សុខភាពតម្រងនោមនោះទេ។

បើយោងតាមគេហទំព័រសុខភាព Vnexpress បានចុះផ្សាយថា តម្រងនោមជាប្រព័ន្ធទឹកនោម វាមានតួនាទីបញ្ចេញទឹកនោម វាមិនពាក់ព័ន្ធនឹងដំណើរការក្នុងការបញ្ចេញទឹកកាមរបស់បុរសទេ។ ដូច្នេះហើយ ការសម្រេចកាមដោយខ្លួនឯងមិនមានប៉ះពាល់ដល់តម្រងនោមទេ។ ប៉ុន្តែការសម្រេចកាមដោយខ្លួនឯងច្រើនដងពេក ធ្វើឱ្យអ្នកប៉ះពាល់ដល់សុខភាពរាងកាយ សុខភាពផ្លូវចិត្ត ប្រដាប់បន្តពូជឈឺចាប់ គុណភាពការរួមភេទចុះខ្សោយ និងបរិមាណមេជីវិតឈ្មោលក៏ធ្លាក់ចុះខ្សោយ មានអារម្មណ៍ភ័យខ្លាចក្នុងការរួមភេទ និងការលំបាកក្នុងការរួមភេទជាមួយដៃគូទៅថ្ងៃអនាគតថែមទៀត៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3332

អត្ថបទថ្មីៗ
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia