ជំងឺ
គួរដឹង! កត្តាទាំងនេះ ធ្វើឱ្យអ្នកប្រឈមមានការឈឺចង្កេះហើយវិវត្តន៍ទៅជាជំងឺរ៉ាំរ៉ៃ
Tror Sopheap
December 23 2025
643 views

អាការៈឈឺចង្កេះជារោគសញ្ញាមួយដែលកើតមានឡើងជាញឹកញាប់ និងទូទៅមិនមានសភាពធ្ងន់ធ្ងរទេ តែជាមូលហេតុចម្បងដែលធ្វើអោយអ្នកជំងឺភាគច្រើនធ្វើការងារមិនបាន ឫរំខានញឹកញាប់កិច្ចការប្រចាំថ្ងៃ។ ការឈឺចង្កេះអាចកើតលើមនុស្សគ្រប់វ័យ ហើយភាគច្រើននៅក្នុងអាយុចន្លោះពី ៤៥ ទៅ ៥០ ឆ្នាំ។ ប្រសិនបើយើងមិនបានធ្វើការព្យាបាលអោយបានត្រឹមត្រូវនោះទេ បញ្ហាឈឺចង្កេះនេះ នឹងអាចវិវត្តន៍ទៅជាជំងឺរ៉ាំរ៉ៃ ឬធ្ងន់ធ្ងរ។ យោងតាមមន្ទីរពេទ្យកាល់ម៉ែត បានចុះផ្សាយថា នេះជាកត្តាប្រឈមមុខនឹងបញ្ហាឈឺចង្កេះមានដូចជា៖
១. អ្នកធ្វើការងារដោយប្រើកំលាំងកាយខ្លាំងដូចជា លីសែងរបស់ធ្ងន់ៗ
២. អ្នកធ្វើការងារដែលអង្គុយ ឬឈរដោយប្រើរយៈពេលយូរ
៣. ស្ត្រីមានផ្ទៃពោះ មនុស្សធាត់ មនុស្សចាស់ជរា
៤. អ្នកដែលពុំសូវបានហាត់ប្រាណជាប្រចាំ
៥. ស្ត្រីដែលចូលចិត្តពាក់ស្បែកជើងកែងខ្ពស់ៗ

ខ) មានមូលហេតុជាច្រើនដែលបណ្តាលអោយឈឺចង្កេះរួមមាន៖
១. វិបត្តិសាច់ដុំ សរសៃពួរតឆ្អឹងត្រង់សន្លាក់
២. ការសឹកសន្លាក់ឆ្អឹង ឬដោយសារការពុកឆ្អឹងចង្កេះ
៣. ការរលាកសន្លាក់ឆ្អឹង និងឆ្អឹងចង្កេះ
៤. ភាពចុះខ្សោយ និងការលូនមកក្រៅនៃទ្រនាប់ឆ្អឹង
៥. ការបាក់បែកឆ្អឹងចង្កេះដែលបណ្តាលមកពីគ្រោះថ្នាក់ ប៉ះទង្គិច ធ្លាក់ពីទីខ្ពស់ និងរអិលជាដើម
៦. ការគាប ឬសង្កត់ទៅលើសរសៃប្រព័ន្ធប្រសាទ
៧. ជំងឺមហារីក ។ល។

បញ្ជាក់នេះជាមូលហេតុភាគច្រើនបណ្ដាលមកពីការលូនមកក្រៅនៃទ្រនាប់ឆ្អឹង ហើយប្រសិនបើមិនបានធ្វើរោគវិនិច្ឆ័យឲ្យបានឆាប់រហ័ស និងព្យាបាលឲ្យបានត្រឹមត្រូវ វាអាចផ្ដល់ផលវិបាកដូចជា ពិការជើង វិបត្តិបន្ទោរបង់ និងការឈឺចាប់ខ្លាំងរហូតមិនអាចធ្វើការបាន។ សូមកុំទុកអោយបញ្ហាឈឺចង្កេះនេះរំខានដល់ការរស់នៅរបស់លោកអ្នកតទៅទៀត ដោយសូមឆាប់មកពិនិត្យជាមួយក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរទៅថ្ងៃក្រោយ៕

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia