ជំងឺ
បញ្ឍប់ភ្លាមបើមិនចង់ឱ្យខូចតម្រងនោម និងប៉ះពាល់ដល់ថ្លើម កុំផឹកទឹកតាមរបៀប ៤ នេះ
Pov Saru
December 21 2025
2.1 K views

ទឹកមានតួនាទីសំខាន់ណាស់សម្រាប់រាងកាយក្នុងការរំលាយអាហារ បញ្ជូនសារធាតុចិញ្ចឹម រក្សាសីតុណ្ហភាពរាងកាយ និងការបញ្ចេញជាតិពុលចេញពីរាងកាយតាមរយៈតម្រងនោម និងថ្លើម។ យ៉ាងណាក៏ដោយ មនុស្សយើងជាច្រើនជឿថាការផឹកទឹកឱ្យបានច្រើនគឺល្អសម្រាប់សុខភាពមិនថាតាមរបៀបណាក៏ដោយ។ ហើយវាជាការពិត តែមិនមែនផឹកទឹកច្រើនសុទ្ធតែល្អសម្រាប់រាងកាយទេ បើយើងមិនដឹងពីរបៀបក្នុងការផឹកនិងកំណត់បរិមាណឱ្យបានត្រឹមវាអាចបង្កឱ្យមានគ្រោះថ្នាក់ដល់តម្រងនោម ថ្លើម និងប្រព័ន្ធរំលាយរបស់យើងទៅវិញ។ 

១. ផឹកទឹកច្រើនពេកក្នុងរយៈពេលខ្លី៖ ដូចជាផឹកទឹកម្ដងមួយលីត្រ ជាពិសេសនៅពេលព្រឹកព្រលឹម ឬក្រោយពេលហាត់ប្រាណ ដោយជឿថាវាជួយសម្អាតជាតិពុល និងលាងរាងកាយបានលឿន។ ប៉ុន្តែការផឹកទឹកច្រើនពេកក្នុងពេលតែមួយអាចធ្វើឱ្យតម្រងនោមត្រូវធ្វើការខ្លាំងលើសសមត្ថភាពធម្មតា ដែលប៉ះពាល់ដល់សមតុល្យអេឡិចត្រូលីតនៅក្នុងខ្លួន។ នៅពេលរាងកាយមិនអាចដំណើរការទឹកច្រើនបែបនេះបានទាន់ពេល វាអាចនាំឱ្យកម្រិតសូដ្យូមក្នុងឈាមធ្លាក់ចុះ បង្កឱ្យមានអាការៈអស់កម្លាំង វិលមុខ ឈឺក្បាល ហើយប្រសិនបើកើតឡើងញឹកញាប់ អាចប៉ះពាល់ដល់មុខងារបេះដូង ថ្លើម និងតម្រងនោមក្នុងរយៈពេលវែង។ ការផឹកទឹកដែលល្អអ្នកគួរផឹកម្ដងបន្តិចៗឱ្យបាន ២.៥ ទៅ ៣លីត្រក្នុងមួយថ្ងៃដើម្បីឱ្យរាងកាយស្រូបយក និងប្រើប្រាស់បានមានប្រសិទ្ធភាព មិនមែនផឹកម្ដង ២ ទៅ ៣ លីត្រតែម្ដងនោះទេ។ 

២. ចូលចិត្តផឹកកក ឬទឹកត្រជាក់ខ្លាំងជាប្រចាំ៖ អ្នកខ្លះគិតថាវាជួយឱ្យអារម្មណ៍ស្រស់ស្រាយ និងបំបាត់ការនឿយហត់។ ត្រូវដឹងថាទោះបីពេលផឹកភ្លាមធ្វើឱ្យអារម្មណ៍អ្នកស្រស់ស្រាយពិតមែន តែការផឹកទឹកត្រជាក់ខ្លាំងញឹកញាប់ពេកអាចបណ្តាលឱ្យសរសៃឈាមរួមតូចភ្លាមៗ ដែលធ្វើឱ្យលំហូរឈាមទៅកាន់សរីរាង្គខាងក្នុង ដូចជា ថ្លើម និងតម្រងនោម ត្រូវបានកាត់បន្ថយ។ នៅពេលលំហូរឈាមមិនសូវល្អ ដំណើរការច្រោះឈាម ការរំលាយអាហារ និងការបញ្ចេញជាតិពុលក៏នឹងដំណើរការបានមិនល្អដែរ។ ប្រសិនបើបន្តរយៈពេលយូរ វាអាចនាំឱ្យប្រព័ន្ធរំលាយអាហារខ្សោយ មុខងារថ្លើមនិងតម្រងនោមចុះខ្សោយដោយមិនដឹងខ្លួន។ 

៣. ផឹកទឹកជំនួសអាហារ៖ តាមពិតទៅ ថ្លើមត្រូវការសារធាតុចិញ្ចឹមពីអាហារដូចជា ប្រូតេអ៊ីន ខ្លាញ់ល្អ និងវីតាមីន ដើម្បីអនុវត្តមុខងារបន្សាបជាតិពុល និងគ្រប់គ្រងមេតាបូលីសក្នុងខ្លួន។ នៅពេលដែលរាងកាយទទួលបានតែទឹកដោយខ្វះអាហារូបត្ថម្ភ ថ្លើមនឹងធ្វើការនៅក្នុងស្ថានភាពខ្វះខាត ដែលអាចបង្កឱ្យមានភាពអស់កម្លាំង ខ្សោយ និងបញ្ហាមេតាបូលីសក្នុងរយៈពេលវែង។ ដូច្នេះ ទឹកមិនអាចជំនួសអាហារបានទេ ប៉ុន្តែគួរតែផឹកជាមួយរបបអាហារដែលមានតុល្យភាព។

៤. ផឹកទឹកតែនៅពេលស្រេក៖ នេះគឺជាកំហុសមួយធ្ងន់ធ្ងរមួយសម្រាប់មនុស្សយើង ដោយគិតថាវាជាសញ្ញាធម្មជាតិនៃរាងកាយ។ ជាក់ស្តែង អារម្មណ៍ស្រេកទឹកគឺជាសញ្ញាដែលបង្ហាញថារាងកាយបានចាប់ផ្តើមខ្វះជាតិទឹករួចហើយ។ នៅពេលនេះ តម្រងនោមត្រូវធ្វើការខ្លាំងដើម្បីរក្សាតុល្យភាពជាតិទឹកក្នុងខ្លួន។ ប្រសិនបើបន្តទម្លាប់នេះយូរៗទៅ វាអាចបង្កឱ្យតម្រងនោមធ្វើការក្នុងស្ថានភាពតានតឹងជាប្រចាំ ដែលងាយនឹងនាំឱ្យកើតគ្រួសក្នុងតម្រងនោម និងប៉ះពាល់ដល់ប្រព័ន្ធបញ្ចេញចោលទាំងមូល រួមទាំងថ្លើមផងដែរ។ វិធីល្អគឺផឹកទឹកឱ្យបានទៀងទាត់ ទោះបីមិនទាន់ស្រេកក៏ដោយ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទថ្មីៗ
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia