ជំងឺ
រោគសញ្ញាពេលព្រឹកទាំង ៤ អ្នកច្រើនតែមើលរំលង តែវាជាសញ្ញាព្រមាននៃជំងឺមហារីកសួត
Pov Saru
December 19 2025
1.8 K views

ពេលព្រឹកជាពេលដែលរាងកាយចាប់ផ្ដើមបង្ហាញសញ្ញាផ្សេងៗនៃសុខភាពឱ្យយើងឃើញច្បាស់។ បន្ទាប់ពីសម្រាកពេញមួយយប់ប្រព័ន្ធដង្ហើម បេះដូង និងសរីរាង្គខាងក្នុងចាប់ផ្តើមធ្វើការវិញជាពេលដែលជំងឺមួយចំនួនអាចបង្ហាញរោគសញ្ញាដំណាក់់កាលដំបូងចេញមកខាងក្រៅ។  ផ្នែកតាម phunutoday ខាងក្រោមនេះគឺជាសញ្ញាមួយចំនួនដែលអាចបង្ហាញថាសួនរបស់អ្នកកំពុងមានបញ្ហា៖ 

១. ពិបាកដកដង្ហើមពេលភ្ងាក់ពីគេង៖ អ្នកជំងឺសួតខ្លះតែងមានអាការៈពិបាកដកដង្ហើម ដកដង្ហើមខ្លីៗផុតនៅពេលព្រឹកភ្ញាក់ពីគេងភ្លាមៗនេះក៏ដោយសារបន្ទាប់ពីយើងគេងពេញមួយយប់ផ្លូវដង្ហើមអាចស្ងួត សីតុណ្ហភាពក្នុងខ្លួនទាប ហើយប្រសិនបើមានដុំសាច់នៅក្នុងសួត វាអាចរារាំងដល់លំហូរខ្យល់អាចធ្វើឱ្យអស់កម្លាំង វិលមុខ តឹងទ្រូងដូចមនុស្សមិនបានសម្រាកគ្រប់គ្រាន់។ 

២. ឈឺទ្រូង ឬតឹងទ្រូងញឹកញាប់៖ ការឈឺទ្រូងខុសប្រក្រតីមនុស្សជាច្រើនតែងគិតដល់បញ្ហាបេះដូង តែក្រៅពីជំងឺបេះដូងវាក៏មានពាក់ព័ន្ធនឹងជំងឺមហារីកសួនដែរ។ ព្រោះសួតស្ថិតនៅក្នុងប្រហោងទ្រូង ដែលមានសរសៃប្រសាទជាច្រើននៅជុំវិញ។ នៅពេលមានការរលាក ឬការលូតលាស់មិនធម្មតា ការដកដង្ហើមជ្រៅ ការក្អក ឬសកម្មភាពខ្លាំងៗអាចធ្វើឱ្យការឈឺចាប់នេះកាន់តែច្បាស់។ ជាពិសេសនៅពេលព្រឹក ដែលសួតចាប់ផ្តើមធ្វើការខ្លាំងឡើងវិញ បន្ទាប់ពីសម្រាកយូរ អារម្មណ៍តឹងទ្រូងនេះទំនងជាលេចឡើងងាយជាងមុន។ 

៣. ឈឺចាប់ដែលរាលដាលទៅស្មា និងដៃមិនមានមូលហេតុ៖ នេះក៏ជាសញ្ញាដែលគួរឱ្យយកចិត្តទុកដាក់ដែរ មានករណីតិចតួចណាស់ ដែលអ្នកជំងឺមហារីកសួតទៅជួបគ្រូពេទ្យដោយសារតែឈឺស្មា ឬឈឺដៃដោយមិនមានរបួស។ ការឈឺនេះច្រើនបង្ហាញឡើងនៅពេលព្រឹក នៅពេលស្មានិងដៃចាប់ផ្តើមធ្វើចលនាបន្ទាប់ពីអសកម្មពេញមួយយប់។ មូលហេតុគឺសួត ជាពិសេសផ្នែកខាងលើ ស្ថិតនៅជិតតំបន់ស្មា នៅពេលមានដុំសាច់មិនប្រក្រតី វាអាចបង្ហាប់ជាលិកាជុំវិញ និងបង្កឱ្យមានការឈឺចាប់រាលដាលតាមសរសៃប្រសាទ។ ការឈឺចាប់ប្រភេទនេះជាទូទៅមានសភាពជ្រៅៗ មិនដូចការឈឺសាច់ដុំ ឬឆ្អឹងធម្មតាទេ ប្រសិនបើការឈឺចាប់នេះបន្តយូរ អមដោយភាពអស់កម្លាំង និងដង្ហើមខ្លី វាអាចជាសារដែលរាងកាយកំពុងព្យាយាមប្រាប់អ្នក។

៤. ក្អកនៅពេលព្រឹក៖ ការក្អកតិចតួចនៅពេលព្រឹកអាចជារឿងធម្មតា ព្រោះផ្លូវដង្ហើមត្រូវការសម្អាតស្លេស្មបន្ទាប់ពីគេង។ ប៉ុន្តែការក្អកដែលពាក់ព័ន្ធនឹងជំងឺមហារីកសួត មានលក្ខណៈខុសពីធម្មតា។ វាអាចជាការក្អកស្ងួតជាប់ៗគ្នា អារម្មណ៍តឹងទ្រូង និងដកដង្ហើមខ្លីដូចជាថប់ដង្ហើម។ អ្នកខ្លះអាចបញ្ចេញស្លេស្មស្អិតពណ៌សតិចតួច ហើយក្នុងករណីធ្ងន់ធ្ងរ ស្លេស្មអាចមានឈាម។ ការក្អកប្រភេទនេះងាយកើតឡើងនៅពេលមានប្រែប្រួលសីតុណ្ហភាព ដែលជាញឹកញាប់កើតឡើងនៅព្រឹកព្រលឹម។ 

សរុបមក សញ្ញាទាំងនេះមិនមែនមានន័យថាអ្នកប្រាកដជាមានជំងឺមហារីកសួត ១០០% ទេប៉ុន្តែប្រសិនបើវាកើតឡើងញឹកញាប់ហើយបន្តរយៈពេលយូរនិងរួមបញ្ចូលគ្នាច្រើនសញ្ញា អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យសុខភាពខ្លួនឯងឱ្យបានច្បាស់ ជៀសវាចេះតែបណ្ដោយមួយថ្ងៃហើយមួយថ្ងៃទៀត ទម្រាំដឹងខ្លួនអ្នកអាចនឹងយឺតពេលក្នុងព្យាបាលប៉ះពាល់ដល់អាយុជីវិត៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
3.9 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
3.5 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
3 K views

#ព័ត៌មាន

ហាមលក់ខុសតម្លៃនេះ! ក្រសួងពាណិជ្ជកម្មបង្ហាញតម្លៃប្រេងសាំងថ្មី ត្រូវលក់ចាប់ពីថ្ងៃទី១១-១៣ខែមីនា
Tror Sopheap
March 10 2026
2.3 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះ មាន ប.ស.ស ត្រូវដាក់ឯកសាទាំងនេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល
Tror Sopheap
March 4 2026
2.2 K views

#ជំងឺ

នេះជារោគសញ្ញាអ្នកផឹកស្រារាល់ថ្ងៃ នាំឱ្យខូចសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំ
Tror Sopheap
March 3 2026
2.1 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia