ចិត្តសាស្ត្រ
យុវជនធ្វើរឿង ១នេះ ជីវិតមិនបរាជ័យ មានភាពរីករាយ
Tror Sopheap
December 24 2025
247 views

តាមច្បាប់ធម្មជាតិ ការផ្លាស់ប្តូរគឺមានភាពជាអមតៈជានិច្ច។ វាប្រៀបទៅការជិះកង់ចឹងដែរ បើអ្នកកំពុងតែជិះៗ ស្រាប់តែអ្នកឈប់ ពេលនោះកង់នឹងដួលភ្លាមតែម្តង។ ចឹងហើយបានជាលោក Albert Einstein បានយល់ពីរឿងនេះយ៉ាងច្បាស់ហើយគាត់និយាយបែបសាមញ្ញឱ្យមនុស្សយល់ពីជីវិតថា ជីវិតប្រៀបទៅនឹងការជិះកង់ចឹងដែរ។ ដើម្បីរក្សាតុល្យភាពក្នុងជីវិត អ្នកត្រូវតែបន្តធ្វើចលនា។ តាមច្បាប់ព្រះពុទ្ធហៅថា ច្រវ៉ាក់នៃកម្ម គឺពិភពលោកវិលជុំបណ្ដាក់គ្នារហូតគ្មានទីបញ្ចប់។

សូម្បីតែដើមឈើមួយដើម បើមិនលូតលាស់ទេ ជម្រើសចុងក្រោយគឺស្លាប់ មិនអាចនៅមួយកន្លែងបានទេ។ ព្រះពុទ្ធសម្តែងថា អ្វីដែលស្ថិតនៅជាប់រហូតក្នុងធម្មជាតិនេះគឺការផ្លាស់ប្តូរនេះឯង។ សម្រាប់មនុស្សភាគច្រើនដែលដួលរំលំក្នុងជីវិតដោយអត់ដឹងខ្លួន អត់ដឹងពីមូលហេតុថា ហេតុអ្វីជីវិតខ្ញុំធ្លាក់មកចំណុចនេះ? ហេតុអ្វីជីវិតខ្ញុំអយុត្តិធម៌ចំពោះខ្ញុំម្ល៉េះ? ហេតុអ្វីខ្ញុំធ្វើអ្វីក៏បរាជ័យដែរ? មុនដំបូងខ្ញុំធ្វើការងារបានល្អណាស់។ អាជីវកម្មរបស់ខ្ញុំក៏ដំណើរល្អដែរ។ ប៉ុន្តែមួយរយៈពេលក្រោយមក ជីវិតខ្ញុំបែបជាជាប់គាំងមួយកន្លែង គិតអ្វីមិនចេញសោះ។ សូម្បីតែបញ្ហាបន្តិចសោះក៏ធ្វើឱ្យខ្ញុំមិនអាចគ្រប់គ្រងលើខ្លួនឯងបានដែរ។ ខ្ញុំអត់ដឹងមូលហេតុអ្វីបានវាទៅជាបែបនេះ?

ការពិតអ្នកមិនបានបរាជ័យអ្វីទេ គ្រាន់តែខ្វះជំនាញដាំគ្រឹះជីវិតមួយតែប៉ុណ្ណោះគឺជំនាញធ្វើជាកូនសិស្សនេះឯង។ ខ្ញុំសុំខ្ចីសម្តីលោក ដេហ្វ អាន់ដឺសាន់ ជាអ្នកនិពន្ធដ៏ឆ្នើមបានប្រាប់ថា មូលហេតុចម្បងធ្វើឱ្យអ្នកបរាជ័យព្រោះតែចិត្តមានភាពក្រអឺតក្រទម។ ការមិនព្រមដាក់ខ្លួនធ្វើជាសិស្សដោយចរិតក្រអឺតក្រទមប្រាប់ថា អ្នកពូកែហើយ ឬអ្នកចេះហើយ រួចអ្នកលែងមានស្មារតីមើលឃើញពីបញ្ហាតូចៗ រហូតវារីកធំជាងខ្លួនអ្នក។ មានពាក្យមួយនិយាយថា ពេលអ្នកឈប់រៀនសូត្រ ជីវិតអ្នកនឹងស្លាប់។ មិនមែនស្លាប់រាងកាយទេ គឺស្លាប់សមត្ថភាព និងចិត្តគំនិតរួមតូចទៅៗ។

បើអ្នកប្រាថ្នាឱ្យខ្លួនក្លាយជាបុគ្គលឆ្នើមលើការងារ ឬអ្នកស្ទាត់ជំនាញ និងខ្លាំងលើវិស័យអាជីកម្មណាមួយ អ្នកកុំចោលខ្លួនធ្វើជាសិស្សឱ្យសោះ។ គោលបំណងរបស់ខ្ញុំចង់ឱ្យអ្នកធ្វើជាសិស្សពេញមួយជីវិតដោយខ្ញុំយល់ថា អាយុកាន់តែច្រើន បញ្ហាកាន់តែធំ និងរឿងស្មុគស្មាញចូលមកជីវិតលើសពីការគិតរបស់មនុស្សឆ្ងាយណាស់ មានតែការធ្វើខ្លួនជាសិស្សទេ ទើបចិត្តគំនិតរបស់មនុស្សខ្លាំងជាងបញ្ហា ប្រៀបដូចជាសត្វឥន្រ្តីហោះពពកចឹងដែរ។ ទោះបីជីវិតអ្នកធ្លាក់បាតដាលណាក៏ដោយ បើអ្នករៀនសូត្រពីវា អ្នកអាចងើបពីចំណុចក្រោមសូន្យសាងខ្លួនជាថ្មីម្តងទៀត៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3054

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ពេលព្រឹក! ៣បច្ចេកទេសជាមួយដៃគូ ធានាបានយូរនាទី ដល់ត្រើយ បាត់ស្រ្តេស
Tror Sopheap
January 21 2026
2.5 K views

#ចិត្តសាស្ត្រ

កុំមើលងាយ! ៨ទម្លាប់ប្រចាំថ្ងៃនេះ នាំឱ្យបុរសគ្មានកូនអត់ដឹងខ្លួន
Tror Sopheap
January 21 2026
1.2 K views

#ចិត្តសាស្ត្រ

ចាយលុយតិច! ៧ទម្លាប់ឱ្យអ្នករស់នៅឆ្ងាយពីជំងឺ ហើយស្រកគីឡូ
Tror Sopheap
January 21 2026
212 views

#ចិត្តសាស្ត្រ

សម្រាកខ្លះ! បុរសស្រ្ដី ធ្វើរឿងលើគ្រែលើសចំនួននេះ មានបញ្ហាធំហើយ
Tror Sopheap
January 19 2026
1.9 K views

#ចិត្តសាស្ត្រ

គេងមិនលក់ គិតច្រើន! វេជ្ជ. ប្រាប់ថា ធ្វើរឿង ១នេះ បាត់ស្រ្តេស អារម្មណ៍ស្ងប់ ឆាប់គេង
Tror Sopheap
January 19 2026
636 views

#ចិត្តសាស្ត្រ

ឡូយណាស់! ១០គំនិតមាស នាំឱ្យអ្នករកស៊ី ធ្វើការកើនថាមពលផ្លូវចិត្ត ចំណូលកើន
Tror Sopheap
January 13 2026
188 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
11.3 K views

#ជំងឺ

ប្រយ័ត្ន! ចេះតែងងុយគេងនេះជាសញ្ញាជំងឺធ្ងន់១ នាំឱ្យអ្នកឈានដល់ថ្នាក់ដេកពេទ្យ
Tror Sopheap
January 20 2026
6.8 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
6.5 K views

#អាហារ

ល្ងាចៗ បុរសធ្វើទម្លាប់ ១នេះ ស្វិតអាប្អូនតូច លើគ្រែខ្សោយ
Tror Sopheap
January 19 2026
5.9 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.2 K views

#ជំងឺ

ទម្លាប់គេងបើកភ្លើង អ្នកកំពុងហៅជំងឺធ្ងន់ទាំង ២នេះចូលខ្លួនហើយ
Tror Sopheap
January 20 2026
4.6 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia