ជំងឺ
ប្រយ័ត្ន! រោគសញ្ញាសាមញ្ញ ៤ បង្ហាញអ្នកអាចកើតមហារីកឆ្អឹង
Pov Saru
December 24 2025
1 K views

មហារីកឆ្អឹងគឺជាជំងឺធ្ងន់ធ្ងរមួយ ដែលអាចកើតមាននៅមនុស្សគ្រប់វ័យ ហើយជាញឹកញាប់អ្នកជំងឺតែងតែដឹងខ្លួនយឺតពេលព្រោះរោគសញ្ញារបស់ជំងឺនេះច្រើនតែគេច្រឡំថាវាជាការឈឺចាប់ធម្មតា ឬបញ្ហាសុខភាពទូទៅផ្សេងៗ។ តែយ៉ាងណា មិនថារោគសញ្ញាតូចៗក៏ដោយបងប្អូនទាំងអស់គ្នាកុំមើលរំលងឱ្យសោះ បើសង្ស័យត្រូវទៅពិនិត្យជៀសវាងដឹងហួសពេលស្ដាយក្រោយជីវិតក៏ជួយមិនបាន។ យោងតាម The Health site ខាងក្រោមនេះគឺរោគសញ្ញាចំនួន ៥ ដែលបង្ហាញថាអ្នកអាប្រឈមនឹងជំងឺមហារីកឆ្អឹង៖ 

១. ឈឺឆ្អឹងរ៉ាំរ៉ៃ៖ ការឈឺចាប់នេះជាធម្មតាចាប់ផ្តើមបន្តិចម្តងៗ មិនខ្លាំងភ្លាមៗទេនិងកើតឡើងហើយក៏បាត់ទៅវិញ តែកើតបែបនេះញឹកញាប់។ យូរទៅការឈឺចាប់នឹងកាន់តែខ្លាំងឡើងហើយឈឺបែបនេះទៅជារុំារ៉ៃ។ អ្នកជំងឺច្រើនមានការឈឺចាប់ធ្ងន់ធ្ងរនៅពេលល្ងាច ឬនៅពេលធ្វើសកម្មភាពរាងកាយដូចជា ហាត់ប្រាណ ឬធ្វើការងារធ្ងន់។ ការឈឺឆ្អឹងប្រភេទនេះមិនសូវធូរស្រាលទេ ទោះបីជាសម្រាក ឬប្រើថ្នាំបំបាត់ការឈឺចាប់ក៏ដោយ ហើយវាខុសពីការឈឺសាច់ដុំធម្មតា ឬការឈឺដែលបណ្តាលមកពីរបួសទូទៅ។

២. ហើម ឬដុំពកនៅជិតឆ្អឹង៖ ជាធម្មតា ការហើមនេះអាចលេចឡើងបន្ទាប់ពីការឈឺចាប់កើតមានរយៈពេលមួយរួចហើយ ហើយអាចមើលឃើញនឹងភ្នែក ឬប៉ះទៅមានអារម្មណ៍ថាមានដុំពក។ នៅតំបន់់ដុំពកនោះអ្នកនឹងមានអារម្មណ៍ក្ដៅ ឬឡើងក្រហម ហើយពេលខ្លះអាចឈឺចាប់នៅពេលប៉ះ។ ដុំពក ឬការហើមណាមួយដែលមិនដឹងមូលហេតុច្បាស់លាស់ ហើយបន្តកើនឡើងក្នុងទំហំធំបងប្អូនមិនគួរមើលរំលងឡើយ ហើយគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យឱ្យបានឆាប់។

៣. មហារីកឆ្អឹងក៏អាចធ្វើឱ្យឆ្អឹងខ្សោយពីខាងក្នុង ដោយមិនមានសញ្ញាខាងក្រៅច្បាស់លាស់ដែរ៖ ទោះបីវាមិនបង្ហាញសញ្ញាមកក្រៅច្បាស់ តែបងប្អូនអាចសង្កេតខ្លួនឯងបានព្រោះនៅពេលឆ្អឹងខ្សោយវានឹងងាយបាក់ ទោះបីបងប្អូនដួលតិចតួចក៏ដោយ។ ការបាក់ឆ្អឹងបែបនេះ ត្រូវបានគេហៅថា “ការបាក់ឆ្អឹងដោយសាររោគសាស្ត្រ” ដែលមានន័យថា ឆ្អឹងបានខ្សោយរួចទៅហើយ។ ប្រសិនបើមានការបាក់ឆ្អឹងញឹកញាប់ ឬបាក់ដោយគ្មានមូលហេតុច្បាស់ នោះអាចជាសញ្ញាថារចនាសម្ព័ន្ធឆ្អឹងកំពុងមានបញ្ហាធ្ងន់ធ្ងរ។

៤. អស់កម្លាំងញឹកញាប់ និងស្រកទម្ងន់គ្មានមូលហេតុ៖ រាងកាយត្រូវប្រើថាមពលយ៉ាងច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ដូច្នេះអ្នកជំងឺអាចមានអារម្មណ៍នឿយហត់ ឬអស់កម្លាំងជានិច្ច ទោះបីជាមិនបានធ្វើការងារធ្ងន់ក៏ដោយ។ ជាមួយនឹងនេះ ការបាត់បង់ចំណង់អាហារ និងការស្រកទម្ងន់អាចកើតឡើងដោយមិនចាំបាច់តមអាហារ ឬហាត់ប្រាណឡើយ។ ជំងឺមួយចំនួនក៏អាចមានរោគសញ្ញាបែបនេះ ដូច្នេះបងប្អូនគួរតែទៅពិនិត្យជាមួយគ្រូពេទ្យឱ្យបានច្បាស់ប្រសិនបើមានការសង្ស័យ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
26.2 K views

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៧ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 6 2026
23.3 K views

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១០ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 9 2026
13.7 K views

#ព័ត៌មាន

ថ្ងៃនេះ! តម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី២៤ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 23 2026
11 K views

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៥ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 14 2026
10.4 K views

#កុមារ

អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
Tror Sopheap
April 5 2026
9.1 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia