ចិត្តសាស្ត្រ
បណ្ឌិត ចូសេហ្វ ថា៖ ទោះបីជីវិតសម្បូរក្តីទុក្ខព្រួយណាស់ នេះជាមន្តគាថាប្តូរទុក្ខ
Tror Sopheap
January 7 2026
149 views

មនុស្សយើងម្នាក់ៗ សុទ្ធតែមានទុក្ខព្រួយជារបស់ខ្លួន។ ទោះបីជីវិតនេះ កើតមកមានបញ្ហាក៏ដោយ ក៏យើងមិនត្រូវចុះចាញ់វាដែរ។ យើងមានវិធីច្រើនណាស់ ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ។ សូម្បីលោកបណ្ឌិត Joseph R. Sizoo ធ្វើការក្នុងសាកលវិទ្យាធិការមហាវិទ្យាល័យញូវប្រាន់ស្វ៊ិ ជាមហាវិទ្យាល័យសាសនាចំណាស់បំផុតនៅអាមេរិកបានបង្កើតក្នុងឆ្នាំ ១៧៨៤។

យើងត្រូវមានគោលណ៍ ឬវិន័យប្រចាំខ្លួន ដើម្បីបង្កើតសេចក្តីសុខ។ មានអ្នកខ្លះ ដើម្បីលើកទឹកចិត្តខ្លួនឯង ត្រូវការបុគ្គលមានឥទ្ធិពល ត្រូវការរូបភាពស្អាត់ៗ សម្តីលើកទឹកចិត្ត និងសាសនាជាដើម។ សូម្បីលោកបណ្ឌិត Joseph R. Sizoo ជាបុគ្គលម្នាក់មានបញ្ហាជីវិតច្រើនណាស់។ ខ្ញុំសុំដកស្រង់សាច់រឿងលោក Joseph ពីសៀវភៅលោក Dale Carnegie ឈ្មោះថា How to Stop Worrying and Start Living។ ​

លោក Joseph បានលើកឡើងថា ពេលជីវិតខ្ញុំធ្លាក់ចូលក្នុងភាពស្មុគស្មាញ និងបញ្ហាទុក្ខព្រួយជាច្រើនពីហេតុការណ៍ដែលខ្ញុំមិនអាចគ្រប់គ្រងវាបានសោះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ មានពេលមួយ ធ្វើឱ្យជីវិតខ្ញុំមានការផ្លាស់ប្តូរខ្លាំងបំផុត នៅពេលព្រឹកមួយ ខ្ញុំបានបើកគម្ពីរប៊ីបដើម្បីអាន កែវភ្នែករបស់ខ្ញុំបានប្រទះសម្តីមួយចាក់ដោតចំបេះដូងរបស់ខ្ញុំមែនទែន ជាសម្តីព្រះយេស៊ូ បានពោលថា “សម្រាប់អ្នកដែលនឹកគិតដល់យើង នឹងទទួលការជួយពីយើងជាព្រះជាម្ចាស់ ដើម្បីជួយអ្នកទាំងអស់គ្នា រស់នៅមានក្តីសុខក្នុងជីវិត។" ចាប់ពីពេលនោះមក ធ្វើឱ្យជីវិតមានការផ្លាស់ប្ដូរទៅរកក្តីសុខ និងស្ងប់ក្នុងចិត្ត។ គាត់បានទន្ទេញពាក្យនេះ ធ្វើជាគាថាប្រចាំជីវិត។

សម្រាប់ខ្ញុំ ដើម្បីឈ្នះលើបញ្ហាទុក្ខព្រួយជារៀងរាល់ថ្ងៃនោះ ខ្ញុំតែងតែអានសៀវភៅ ព្រោះវាជាប្រភពចំណោះដឹង ដើម្បីបញ្ចូលថាមពលក្នុងខ្លួនរបស់ខ្ញុំ។ ខ្ញុំតែងនិយាយប្រាប់អ្នកដទៃថា ជីវិតខ្ញុំអាចឆ្លងកាត់បញ្ហាធំៗ កន្លងមកនេះ គឺកើតចេញពីសៀវភៅរបស់ខ្ញុំ។ ពេលថាមពលអ្នកខ្សោយ គ្រាន់តែបញ្ហាបន្តិចប៉ះពាល់អារម្មណ៍អ្នក ក៏ធ្វើឱ្យជីវិតខាតពេលមួយថ្ងៃដោយរស់នៅគ្មានក្តីរីករាយ។ មនុស្សសម្បូរគំនិត និងចិត្តរឹងមាំ ព្រោះតែមានវិន័យប្រចាំខ្លួន។ វិន័យប្រចាំរបស់ខ្លួន គឺការអានសៀវភៅមួយជីវិត។

ខ្ញុំតែងណែនាំឱ្យមនុស្សជាច្រើនអានសៀវភៅ ដើម្បីដោះស្រាយបញ្ហាក្នុងជីវិត។ ដូចជាលោកចូសេហ្វ គាត់បានពាល់ត្រូវពាក្យព្រះបន្ទូលខាងលើនេះ ធ្វើឱ្យជីវិតគាត់មានខ្លឹមសារ និងមានក្តីសុខ។ គាត់បាននិយាយថា ព្រះបន្ទូលនេះ ជាខ្លឹមពិតរបស់សាសនា និងជារឿងដែលទ្រទ្រង់ជីវិតខ្ញុំឲ្យរស់នៅដោយភាពស្ងប់សុខ អាចរាប់ថាជាគាថាប្រចាំជីវិតខ្ញុំរកកាត់ថ្លៃមិនបានទេ។ ខ្ញុំពិតជារីករាយពីអារម្មណ៍ខាងក្នុងជាងរបស់ខាងក្រៅ។ ខ្ញុំឱ្យតម្លៃអត្ថន័យជីវិត ជាជាងឱ្យតម្លៃលើវត្ថខាងក្រៅ។ ព្រោះការសប្បាយជាមួយសម្ភារៈ យើងសប្បាយតែមួយពេល តែសប្បាយនឹងតម្លៃជីវិតរបស់ខ្លួន ជាការសប្បាយមួយជីវិត៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
210 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
300 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
955 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
626 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
333 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
781 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia